អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បដិសេធទាត់ចោលការចោទប្រកាន់របស់មនុស្សមួយក្រុមតូចដែលព្យាយាមចោទប្រកាន់ ក្រុមហ៊ុនGalaxy navatra Group ថាបោកប្រាស់គេ ដោយអ្នកឧកញ៉ាចាត់ទុកការចោទនេះជាការបំភ្លើសការពិតទាំងស្រុង ។
Category: សង្គម
អភិបាលរាជធានីភ្នំពេញ៖ ការផ្តល់សេវាសាធារណៈ មិនត្រូវយកតម្លៃក្រៅសេវាពីពលរដ្ឋជាដាច់ខាត
ក្នុងនាមជាមន្ត្រីបំរើប្រជាពលរដ្ឋនៅតាមច្រកចេញ ចូលតែមួយនេះ ត្រូវដឹងពីតួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់ ទី១. ត្រូវពន្លឿនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានលឿន និងទី២. គឺការកាត់ចំណាយរបស់ប្រជាពលរដ្ឋពីការផ្តល់សេវាសាធារណៈនេះ មិនត្រូវយកតំលៃក្រៅសេវាពីប្រជាពលរដ្ឋជាដាច់ខាត កុំធ្វើឲ្យមានកំហុស បើខុសឆ្លងនឹងមានទោសទណ្ឌហើយ ។ ដូច្នេះត្រូវធ្វើកិច្ចការងារនេះឲ្យបានត្រឹមត្រូវទៅតាមវិជ្ជាជីវៈ។ នេះជាការលើកឡើងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីសំណេះសំណាល និងប្រគល់កុំព្យូទ័រ ព្រីនធ័រ ជូនយន្តការច្រកចេញចូលតែមួយសង្កាត់ទាំង១០៥ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ ក្រៅពីការណែនាំនេះ […]
រដ្ឋមន្ត្រីអប់រំ៖ ការសិក្សាពេញមួយជីវិត គឺជាទ្រឹស្តីដ៏ជោគជ័យ ដែលពិភពលោកទាំងមូលប្រើប្រាស់នៅក្នុងប្រព័ន្ធអប់រំ និងជីវិតរស់នៅ
“ការសិក្សាពេញមួយជីវិត គឺជាទ្រឹស្តីដ៏ជោគជ័យ ដែលពិភពលោកទាំងមូលប្រើប្រាស់នៅក្នុងប្រព័ន្ធអប់រំ និងជីវិតរស់នៅ ហើយធ្វើឱ្យបុគ្គលម្នាក់ៗរីកចម្រើនខ្លាំង ព្រមទាំងជះឥទ្ធិពលយ៉ាងល្អដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសឱ្យជឿនលឿនរីកចម្រើន និងផ្តល់នូវសុខុមាលភាពសង្គម”។ នេះជាការលើកឡើងរបស់ឯកឧត្តម ហង់ជួន ណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់កម្រិតសិក្សាចំណេះទូទៅរយៈពេល១២ឆ្នាំ ជំនាន់ទី២២ ចំនួន៥៤រូប របស់សាលាអន្តរជាតិផារ៉ាហ្គន ដោយមាអញ្ជើញចូលរួមពីមាតាបិតា អាណាព្យាបាលសិស្សលោកនាយក គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកនៃសាលារៀនអន្តរជាតិផារ៉ាហ្គន នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ […]
ក្រុមការងារចម្រុះ ចុះណែនាំលើកចុងក្រោយដល់អាជីវករទូទាំងប្រទេសត្រូវបញ្ឈប់ការទិញ និងលក់បារី គ្មានបិទតែមប្រិ៍អាករត្រឹមត្រូវ
ក្រុមការងារចម្រុះរបស់អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ចុះអប់រំ ណែនាំ និងចែកខិត្តប័ណ្ណផ្សព្វផ្សាយអំពីការអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី ដល់អាជីវករនៅតាមបណ្តាទីផ្សារ ផ្សារទំនើប អ្នកចែកចាយ អ្នកលក់ដុំ និងអ្នកលក់រាយបារីមួយចំនួនក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តផ្សេងៗ ទៀតដូចជាខេត្តកណ្តាល កែប កំពត កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ព្រៃវែង ស្វាយរៀង និងខេត្តសៀមរាប។ សេចក្តីប្រកាសព័ត៌មានអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា […]
ទិវាជាតិនៃការចង់ចាំ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋថែរក្សាការពារសន្តិភាព ដើម្បីកុំឲ្យរបបខ្មែរក្រហមវិលត្រឡប់មកសារជាថ្មី
នៅថ្ងៃទី២០ ឧសភា នេះ ជាថ្ងៃរម្លឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-៧ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះ ជាការរម្លឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន […]
សម្ដេច ស ខេង៖ ក្រុមប្រឆាំងជ្រុលនិយមមួយចំនួន នៅតែប៉ុនប៉ងបង្កចលាចលក្នុងសង្គម
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការកោតសរសើរ […]
ឯកឧត្ដម ហ៊ុន ម៉ាណែត ប្រកាសជួយក្មេងប្រុសលក់ផ្កាដែលជួបនៅបាត់ដំបង ឲ្យរៀនចប់ថ្នាក់វិទ្យាល័យនិងបន្តថ្នាក់ឧត្តមសិក្សា
បន្ទាប់ពីប្រកាសរកក្មេងប្រុសជាអ្នកលក់ផ្កាដែលបានជួបនៅខេត្តបាត់ដំបងកាលពីសប្តាហ៍មុន កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានឆ្លៀតពេលដែលទៅបំពេញការងារនៅខេត្តក្បែរនោះ បានអោយក្រុមការងារនាំក្មេងប្រុសឈ្មោះ រុន ភារម្យ ហៅអារ៉យ និងក្រុមគ្រួសារមកជួបផ្ទាល់ ដើម្បីស្វែងយល់បន្ថែមពីស្ថានភាពគ្រួសារនិងពិនិត្យលទ្ធភាពក្នុងការជួយ។
សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា៣០០០ដុល្លារ ដល់យុវតីស្ម័គ្រចិត្តស៊ីហ្គេមដែលបាត់ម៉ូតូ សម្រាប់ទិញម៉ូតូយកមកប្រើប្រាស់វិញ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឧបត្ថម្ភថវិកាចំនួន៣០០០ដុល្លារ ដល់យុវតីស្ម័គ្រចិត្តស៊ីហ្គេមឈ្មោះ ផុន រ៉ាស៊ី ដែលបានបាត់ម៉ូតូ ដើម្បីទិញម៉ូតូមកប្រើប្រាស់វិញ។
ដំណឹងល្អ! ប្រមុខរាជរដ្ឋាភិបាល ទទួលយកគម្រោងជីកព្រែកទម្លុះដល់សមុទ្រ និងប្រសិទ្ធនាមថា «ព្រែកជីកហ្វូណនតេជោ»
ក្នុងកិច្ចប្រជុំពេញអង្គរគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នាវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលយកគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលគណៈកម្មការ អន្តរក្រសួងដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានស្នើឡើងមកនេះ និងប្រសិទ្ធនាមផ្លូវនាវាចរណ៍នេះថា «ព្រែកជីកហ្វូណនតេជោ»។ សម្ដេចតេជោ ហ៊ុន សែន បានប្រគល់ភារកិច្ចជូនឯកឧត្តម លឹម […]
សម្តេចតេជោ ហ៊ុន សែន ប្រគល់ភារកិច្ចជូនសម្តេច ទៀ បាញ់ ដឹកនាំការងារឆ្លាក់រូបរៀបរាប់ពីភាពជោគជ័យស៊ីហ្គេម ចារទុកជាប្រវត្តិសាស្ត្រនៅវិមានឈ្នះឈ្នះ
ក្នុងកិច្ចប្រជុំពេញអង្គរគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នាវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងការអបអរសាទរ និងថ្លែងការកោតសរសើរជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ […]