សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសសើរ និងថ្លែងអំណរគុណចំពោះវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលឈរជើងយ៉ាងអង់អាចក្លាហាននៅគ្រប់ទិសសមរភូមិជួរមុខ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ។ ការកោតសសើរ និងថ្លែងអំណរគុណរបស់សម្តេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ […]
Category: សង្គម
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ផលិតផលខ្មែរ នៅកោះពេជ្រ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) នៅមជ្ឈមណ្ឌល ពិព័រណ៍ និងសន្និបាតកោះពេជ្រ (អគារ G-L) ។ កម្មវិធីពិព័រណ៍នេះ ត្រូវបានរៀបចំឡើង និងប្រព្រឹត្តទៅក្នុងរយៈពេល […]
ក្រសួងការពារជាតិកម្ពុជា បដិសេធការចុះផ្សាយរបស់សារព័ត៌មានថៃ ដែលថា ”កម្ពុជាបានចល័តទ័ព និងសព្វាវុធ »
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ មានបណ្តាញសង្គម និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា ”កម្ពុជាបានចល័តទ័ព និងសព្វាវុធ ដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួន”។ ក្រសួងការពារជាតិ បានបដិសេធ និងបាបគូសបញ្ជាក់នូវការពិតថា ការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃមួយចំនួនខាងលើ មិនមែនជាការពិតទេ ហើយចំពោះរូបភាពដែលបណ្តាញសង្គម និងសារព័ត៌មានថៃបានយកទៅផ្សព្វផ្សាយនោះ គឺជារូបភាពចាស់ ៗ […]
លោក ឆាំង យុ៖ ថៃកំពុងញុះញង់បង្កសង្គ្រាមដោយចេតនា ដើម្បីសម្រេចបាននូវអ្វីដែលខ្លួនមិនអាចសម្រេចបានតាមរយៈផ្លូវច្បាប់
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា ប្រទេសថៃកំពុងញុះញង់បង្កសង្គ្រាមដោយចេតនា ដោយប្រើប្រាស់វិធានការយោធា ដើម្បីសម្រេចបាននូវអ្វីដែលខ្លួនមិនអាចសម្រេចបានតាមរយៈផ្លូវច្បាប់នៃតុលាការ។ ការលើកឡើងរបស់លោកដោយកត់សម្គាល់បញ្ហាព្រំដែននៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោក ឆាំង យុ បានសរសេរនៅលើបណ្តាញសង្គមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញាយ៉ាងដូច្នេះ៖ ច្បាប់អន្តរជាតិបានឆ្លើយតបទៅលើករណីមួយចំនួន ទោះបីជាមិនគ្រប់រឿងទាំងអស់យ៉ាងណាក៍ដោយ នៅលើបញ្ហាព្រំដែនដែលប្រទេសថៃកំពុងតែមានជម្លោះជាមួយកម្ពុជា គឺជាបញ្ហាកំពុងទទួលរងការវាយប្រហារ ការឈ្លានពានដោយខុសច្បាប់ សូម្បីតែក្រោយពេលដែលមានដំណើរការសន្តិភាពត្រូវបានដាក់ឱ្យអនុវត្តរួចហើយក្តី […]
ទិវាមនុស្សចាស់ ១តុលា ឆ្នាំនេះ នឹងប្រារព្ធឡើងក្រោមប្រធានបទ«វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ»
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ប្រធានបទ «វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ» ជាប្រធានបទសម្រាប់ប្រារព្ធទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិលើកទី២៧ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ។ ក្នុងសារាចរណែនាំកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ត្រូវសហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលនិងអង្គការអន្តរជាតិ នានា ដែលពាក់ព័ន្ធដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិខួប […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដើម្បីពិភាក្សា និងឆ្លងលើរបៀបវារ:ចំនួន៧
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារ:ចំនួន៧។ របៀបវរៈទាំង៧នោះរួមមាន៖១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល។៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។៦-សេចក្តីព្រាងរបាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា។និង ៧-បញ្ហាផ្សេងៗ ៕
ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តចំអិនម្ហូបផ្គត់ផ្គង់ជនភៀសសឹកនៅជំរំវត្តពោធិ៍ ៥០០០ដើម ចំនួន ១,៦៣៣គ្រួសារ
នៅថ្ងៃទី២៥ ខែកញ្ញានេះក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារដែលជម្លៀសពីតំបន់សមរភូមិតាមបន្ទាត់ព្រំដែន ស្ថិតនៅជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន។ បើតាមផេកយុវជនបូជាការពារយុត្តិធម៌ បានឲ្យដឹងថា ជនភៀសសឹកនៅជំរំវត្តពោធិ៍ ៥០០០ដើម ចំនួន ១,៦៣៣គ្រួសារ ស្មើ ៥,៧៦២នាក់បន្តទទួលបានការផ្គត់ផ្គង់ម្ហូប ២ ពេលពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម […]
ផែនទីឯកតោភាគីរបស់ថៃ បង្ហាញអំពីការកាន់កាប់របស់ថៃចូលក្នុងទឹកដីកម្ពុជានៅភូមិព្រៃចាន់!
យោងតាមផែនទីរូបភាពពីផ្កាយរណបដែលមានបន្ទាត់ព្រំដែនគូសជាឯកតោភាគី និងផ្សព្វផ្សាយដោយកងទ័ពថៃ បង្ហាញថាក្រៅពីតំបន់ជម្លោះនោះ ផ្នែកខ្លះនៃទឹកដីកម្ពុជាក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ គឺមួយផ្នែកកំពុងត្រូវបានពលរដ្ឋថៃកាន់កាប់ និងប្រើប្រាស់។ យ៉ាងណាក៏ដោយ អាជ្ញាធរកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែន ក្នុងខេត្តបន្ទាយមានជ័យដោយសន្តិវិធីជាមួយប្រទេសថៃ ដោយបានគូសបញ្ជាក់ជាថ្មីទៀតអំពីការប្រកាន់ខ្ជាប់នូវយន្តការដោះស្រាយបញ្ហាតាមរយៈកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ(JBC)។ ផ្ទុយទៅវិញ កងទ័ពថៃ និងរដ្ឋបាលខេត្តស្រះកែវបានប្រើប្រាស់ផែនទីឯកតោភាគី ជាមួយរូបភាពផ្កាយរណប ដើម្បីទាមទារទឹកដី ក្នុងតំបន់ជម្លោះ។ ទង្វើទាំងនេះរួមមានការដំឡើងរបងលួសបន្លា ដាក់កង់ឡាន និងការគំរាមបណ្តេញពលរដ្ឋកម្ពុជាចេញដោយបង្ខំ ពីភូមិព្រៃចាន់ និងភូមិជោគជ័យដែលទង្វើទាំងនេះជាការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា។ ក្នុងខ្លឹមសារនៃសេចក្តីបំភ្លឺមួយរបស់ក្រសួងការពារជាតិកម្ពុជាលើករណីព្រៃចាន់ ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករង […]
អភិបាលខេត្តបន្ទាយមានជ័យ ស្នើភាគីថៃចូលរួមជាមួយកម្ពុជាគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី ដោយរង់ចាំដំណោះស្រាយរបស់គណៈកម្មការ JBC នៃប្រទេសទាំងពីរ
ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានស្នើឱ្យភាគីថៃចូលរួមជាមួយកម្ពុជាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតីនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៥ ចំណុច ៨.១ បានប្រគល់ភារកិច្ច ឱ្យខេត្តបន្ទាយមានជ័យរបស់កម្ពុជា និងខេត្តស្រះកែវរបស់ថៃ សម្របសម្រួលជាមួយគ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការបញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង ដោយរង់ចាំដំណោះស្រាយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។ ការស្នើរបស់ឯកឧត្តម អ៊ុំ រាត្រី ធ្វើឡើងនៅ […]
ឆ្លើយតបសម្តេចតេជោ ប្រេស៊ីលនឹងពិចារណារៀបចំឱ្យមានគ្រូបង្វឹកផ្នែកកីឡាបាល់ទាត់ បាល់ទះ មកកាន់កម្ពុជា
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញទទួលសារតាំង លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទាក់ទងទៅនឹងការពង្រីក […]
