ព្រះមហាក្សត្រ និងសម្តេចម៉ែ តែងតែមានព្រះរាជហឫទ័យព្រួយបារម្ភដល់យុទ្ធជន យុទ្ធនារីនៅតាមព្រំដែន និងប្រជារាស្ត្រដែលកំពុងជួបទុក្ខលំបាក

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហា ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែមានព្រះរាជហឫទ័យ នឹករឭកដល់បងប្អូនប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គ នៅទូទាំងប្រទេស។ ជាពិសេស ព្រះអង្គ ទាំងទ្វេតែងតែមានព្រះរាជហឫទ័យព្រួយបារម្ភដល់យុទ្ធជន និងយុទ្ធនារី នៅតាមព្រំដែន និងប្រជារាស្ត្រ ដែលកំពុងជួបទុក្ខលំបាក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង។ ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ថា យោងតាមសេចក្តីសូមយាងពី ឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន […]

កម្ពុជា ប្រាប់ឱ្យភាគីថៃកុំបំផុសបញ្ហាចោទពលរដ្ឋខ្មែរកំពុងតែ «ឈ្លានពាន» ទឹកដីថៃ ១៧ទីតាំង ប៉ុន្តែត្រូវលើកបញ្ហានេះមកដោះស្រាយលើតុ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញានេះ បានចេញសេចក្តីថ្លងការណ៍ ៥ចំណុច ដោយបានអំពាវនាវឱ្យភាគីថៃកុំបំផុសបញ្ហា ដែលហាក់មានចេតនាចោទប្រជាពលរដ្ឋខ្មែរកំពុងតែ «ឈ្លានពាន» ទឹកដីថៃ ១៧ទីតាំង ប៉ុន្តែត្រូវលើកបញ្ហានេះមកដោះស្រាយលើតុចចារ។ ១. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងនូវការ ព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីរាយការណ៍ថ្មីៗនេះ នៅលើគេហទំព័រផ្លូវការនានារបស់ប្រទេសថៃ ជាពិសេសគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹក និងទីបញ្ជាការដ្ឋានការពារ ព្រំដែនច័ន្ទបុរី-ត្រា ព្រមទាំងកាសែត The […]

ថ្ងៃនេះខួបទី៥៦ នៃការយាងចូលព្រះទិវង្គតរបស់កំពូលអ្នកប្រាជ្ញខ្មែរ សម្ដេចព្រះមហាសង្ឃរាជ ជួន ណាត

​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២៥ នេះ ជា​ពិធី​គម្រប់​ខួប​៥៦​ឆ្នាំ​នៃ​ការយាង​ចូល​ព្រះ​ទិវង្គត​របស់​សម្តេចព្រះ​មហាសុមេធាធិបតី ជួន ណាត ជោ​ត​ញ្ញា​ណោ សម្ដេចព្រះសង្ឃរាជ​ថ្នាក់​ទី​១ គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​កំពូល​អ្នកប្រាជ្ញ​របស់​ក​ម្ពុ​ជា​។ សម្តេចព្រះសង្ឃរាជ បាន​សោយ​ទិវង្គត​កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​១៩៦៩ វេលាម៉ោង២១កន្លះ ក្នុង​ព្រះ​ជន្មាយុ​៨៦​ព្រះវស្សា​ នាព្រះរាជដំណាក់ អារាមដ្ឋានឧណ្ណាលោម រាជធានីចតុម្មុខមង្គល។ កិច្ចពិធីគម្រប់ខួបនៃការយាងសោយព្រះទិវង្គតរបស់សម្តេចព្រះសង្ឃរាជជោតញ្ញាណោ​ ជួន​ ណាត​ នាថ្ងៃព្រហស្បត្តិ ៣កេីត​ […]

សម្តេចតេជោ ហ៊ុន សែន បង្ហាញពីករណីដែលអាចកើតឡើង ពាក់ព័ន្ធនឹងការបាញ់ប្រហារសម្លាប់សម្តេចកាលពី២៧ឆ្នាំមុន

នៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានបង្ហាញសំណេរដោយផ្តល់នូវការវិភាគបន្ថែម និងករណីដែលអាចកើតឡើង ពាក់ព័ន្ធការបាញ់ប្រហារ​សម្លាប់សម្តេចកាលពីថ្ងៃ២៤ កញ្ញា ១៩៩៨ នៅទឹកដីខេត្តសៀមរាប។ សំណេររបស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គម មានខ្លឹមសារយ៉ាងដូច្នេះថា៖ ម្សិលមិញខ្ញុំបង្ហោះសារមួយទាក់ទងដល់ការបាញ់ប្រហារ ដើម្បីសម្លាប់ខ្ញុំថ្ងៃ២៤ កញ្ញា ១៩៩៨ នៅទីរួមខេត្តសៀមរាប។ ខ្ញុំគិតថាអត្ថបទនេះមានកំហុសត្រង់ចំណុច «ប្រសិនខ្ញុំស្លាប់ […]

២ខែហើយ! ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រៀបចំម្ហូបផ្គត់ផ្គង់ជូនជនភៀសសឹក

គិតត្រឹមថ្ងៃទី២៤ ខែកញ្ញានេះ មានរយៈពេល ២ខែហើយដែលក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានរៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ជម្លៀសពីតំបន់សមរភូមិតាមបន្ទាត់ព្រំដែនខណៈពេលបច្ចុប្បន្នក្រុមការងារនៅបន្តចំអិនម្ហូបឲ្យបងប្អូនប្រជាពលរដ្ឋនៅជំរំវត្តពោធិ៍ ៥០០០ដើម ស្ថិតនៅស្រុកគូលែន។ បើទោះជាមានប្រជាពលរដ្ឋមួយចំនួនបានត្រឡប់ទៅកាន់លំនៅឋានវិញជាបណ្តើរៗក្រោយមានបទឈប់បាញ់កម្ពុជា-ថៃ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏នៅតែបន្តរៀបចំផ្គត់ផ្គង់ម្ហូបអាហារចំនួន ២ពេលជារៀងរាល់ថ្ងៃជូនជនភៀសសឹកនៅខេត្តព្រះវិហារ ចំនួន ១,៦២៨គ្រួសារ ស្មើ ៥,៧៥២នាក់ ដែលធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ […]

ជនភៀសសឹកជំរំវត្តពោធិ៍ ៥០០០ដើម ចំនួន ១,៦៥០គ្រួសារបន្តទទួលបានម្ហូបផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា 

ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកនៅជំរំវត្តពោធិ៍ ៥០០០ដើម ក្នុងខេត្តព្រះវិហារ ចំនួន ១,៦៥០គ្រួសារ ស្មើ ៥,៨១៨នាក់ដែលជម្លៀសពីតំបន់សមរភូមិតាមបន្ទាត់ព្រំដែន។ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តរៀបចំផ្គត់ផ្គង់ម្ហូបអាហារចំនួន ២ពេលជារៀងរាល់ថ្ងៃជូនជនភៀសសឹកនៅខេត្តព្រះវិហារ ចំនួន ១,៦៥០គ្រួសារ ស្មើ ៥,៨១៨នាក់ ដែលធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម […]

ថ្ងៃបុណ្យភ្ជុំបិណ្ឌ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ប្តូរវេនគ្នាបន្តផ្គត់ផ្គង់ម្ហូបជូនជនភៀសសឹកជំរំវត្តពោធិ៍ ៥០០០ដើម ចំនួន ១,៦៦៩ គ្រួសារ ស្មើ ៥,៨៨៩នាក់

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ចែងក្រុមការងារប្តូរវេនគ្នាបន្តរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនប្រជាពលរដ្ឋភៀសសឹកនៅជំរំវត្តពោធិ៍ ៥០០០ដើម ក្នុងខេត្តព្រះវិហារ ចំនួន ១,៦៦៩ ស្មើ ៥,៨៨៩នាក់ដែលជម្លៀសពីតំបន់សមរភូមិព្រំដែន។ ជាក់ស្តែងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានបន្តរៀបចំផ្គត់ផ្គង់ម្ហូបអាហារចំនួន ២ពេលជារៀងរាល់ថ្ងៃជូនជនភៀសសឹកនៅខេត្តព្រះវិហារ ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គីម […]

នៅព្រឹកនេះ រថយន្តក្រុង ៤៩៧គ្រឿង ចាប់ផ្តើមវិលកង់ដឹកប្រជាពលរដ្ឋពីភ្នំពេញទៅស្រុកកំណើត និងត្រឡប់មកវិញ ដោយមិនគិតថ្លៃ!

នៅព្រឹកព្រលឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ រថយន្ដក្រុងចំនួន៤៩៧គ្រឿង ចាប់ផ្តើមដឹកប្រជាពលរដ្ឋទៅស្រុកកំណើត និងត្រឡប់មកវិញដោយមិនគិតថ្លៃ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ។ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសរួចមហើយអំពីទីតាំង និងម៉ោងជាក់លាក់នៃការចេញដំណើរ និងត្រឡប់មកវិញផងដែរ សម្រាប់ការធ្វើដំណើរដោយមិនគិតថ្លៃនេះ មាននៅគោលដៅចំនួន៧ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ សម្រាប់រថយន្តនីមួយៗ បាន រៀបចំ ទឹក ពិសា បរិសុទ្ធ […]

អាជ្ញាធររាជធានីភ្នំពេញ ឈប់ឲ្យរថយន្តធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍នៅលើផ្លូវ៦០ម៉ែត្រ

ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និង បង្ការការកើតមានគ្រោះថ្នាក់ណាមួយជាយថាហេតុនោះ រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យរថយន្តធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍នៅតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពី ស្ពានអាកាសមរតកតេជោ រហូតដល់ ស្ពានអាកាសសម្តេចបវរធិបតី។ រដ្ឋបាលរាជធានីភ្នំពេញ ក៏ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់, ម្ចាស់ក្រុមហ៊ុន និងសហគ្រាស ដឹកជញ្ជូន តាមរយៈរថយន្តធុនធ្ងន់គ្រប់ប្រភេទ ត្រូវបង្វែរចរាចរណ៍ទៅតាមផ្លូវក្រវ៉ាត់ក្រុងទី២ និងផ្លូវក្រវ៉ាត់ក្រុងទី៣វិញ។ ក្នុងសេចក្តីណែនាំ នៅថ្ងៃទី១៩ កញ្ញានេះ […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំសមាជិកសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ អញ្ជើញចូលរួមកាន់បិណ្ឌវត្តត្រពាំងវែង ដើម្បីឧទ្ទិសកុសលជូនវីរកងទ័ពជួរមុខ ព្រមទាំងញាតិការ៧សន្តាន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំសមាជិក សមាជិកា អញ្ជើញចូលរួមកាន់បិណ្ឌដើម្បីឧទ្ទិសកុសលជូនវីរកងទ័ពជួរមុខ ដែលបានពលីនៅក្នុងសមរភូមិក្នុងបុព្វហេតុការពារទឹកដី ព្រមទាំងញាតិការ ៧សន្តាន នៅវត្តត្រពាំងវែង ស្ថិតក្នុងភូមិត្រពាំងស្លា ឃុំព្រះនិព្វានស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងពិធីនោះផងដែរ ក៏មានការរៀបចំបូជាទៀនធូបផា្កភ្ញី ចំពោះព្រះរតនត្រៃសមាទានសីល ធ្វើកិច្ចនមស្សការបង្សុកុល ព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទានគ្រឿងឧបភោគ បរិភោគ […]

5
Promotion