អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៩ ខែសីហានេះ បានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ នៅតែរក្សាបាននូវកំណើនជាបន្តបន្ទាប់ បើទោះបីសភាពការណ៍ជម្លោះព្រំដែននៅមានបញ្ហាក៏ដោយ ប៉ុន្តែយ៉ាងណា ភ្ញៀវទេសចរបរទេសមានភាពជឿជាក់ខ្ពស់លើសន្តិសុខ និងសុវត្ថិភាពនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តសៀមរាប។ ឯកឧត្ដម ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការរក្សាបាននូវកំណើនភ្ញៀវទេសចរទាំងភ្ញៀវជាតិ និងអន្តរជាតិបែបនេះ គឺបញ្ជាក់អំពីភាពរឹងមាំនៃមូលដ្ឋានវិស័យទេសចរណ៍វប្បធម៌របស់កម្ពុជា និងភាពវិជ្ជមានអំពីការផ្សព្វផ្សាយល្អៗអំពីកម្ពុជា ជាពិសេសការបង្កើនសេចក្តីទុកចិត្ត និងសេវាកម្មរបស់យើងជូនភ្ញៀវទេសចរនៅរមណីយដ្ឋានអង្គរ។ ភ្ញៀវទេសចរជនជាតិអ៉ីតាលី […]
Category: សង្គម
ឯកឧត្តម ហ៊ុន ម៉ានី៖ «កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ផ្តល់តម្លៃលើការអនុវត្តច្បាប់អន្តរជាតិ និងយន្តការចរចាតាមផ្លូវការទូត»
នៅលើបណ្តាញសង្គមនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ជាមួយនឹងការតាមដានដោយយកចិត្តទុកដាក់ពីការវិវត្តជាបន្តបន្ទាប់នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផ្តើមតាំងពីព្រឹត្តិការណ៍កងទ័ពថៃវាយប្រហារមកលើកម្ពុជាដែលបណ្តាលឱ្យបាត់បង់ជីវិតទាហានខ្មែរម្នាក់កាលពីថ្ងៃទី២៨ខែឧសភា, ការបិទច្រកព្រំដែនជាឯកតោភាគី(ថ្ងៃទី៧ខែមិថុនា) និងឈានដល់ការផ្ទុះអាវុធ (នាថ្ងៃទី២៤ ខែកក្កដា) យើងទាំងអស់គ្នាពិតជាបានកត់សម្គាល់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង់ការដ្ឋានស្នូលសំខាន់ៗ ក្នុងនោះក៏មានការអនុវត្តជាយុទ្ធសាស្ត្រនូវនយោបាយការទូត ដោយប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី, ផ្តល់តម្លៃលើការអនុវត្តច្បាប់អន្តរជាតិ (ការស្វែងរកដំណោះស្រាយផ្លូវច្បាប់នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ) និងយន្តការចរចាតាមផ្លូវការទូត។ ឯកឧត្តម បានបន្តថា ជាក់ស្តែង […]
ក្រសួងការងារ លើកទឹកចិត្តឲ្យនិស្សិតជ័យលាភីអាហារូបករណ៍ពង្រឹងទំនាក់ទំនងដើម្បីកសាងកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ
លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ប្រទេសបារាំង កាណាដា ជប៉ុន ចិន និងកូរ៉េ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចូលជួបសំណេះសំណាល និងសម្តែងការគួរសម នៅទីស្តីការក្រសួង កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។ […]
៧ខែ ឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,៧១ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនជិត ៦៩ ម៉ឺននាក់
ឯកឧត្ដម ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា សម្រាប់រយៈពេល ៧ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,៧១ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនជិត ៦៩ ម៉ឺននាក់ កើនឡើង ៤៨,២%។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងកម្មវិធី “ស្លាបសន្តិភាព” ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ដែលសហការរៀបចំឡើងដោយមជ្ឈមណ្ឌល កម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) […]
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាល និងលើកទឹកចិត្តក្រុមគ្រួសារវីរកងទ័ពជួរមុខ ៥៣គ្រួសារ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ បានបន្តអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមគ្រួសារវីរកងទ័ពជួរមុខ ចំនួន៥៣គ្រួសារ ដែលបច្ចុប្បន្នជាអ្នករស់នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំនូវការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា […]
ទូតបង់ក្លាដេស ស្នើឱ្យកម្ពុជាជួយគិតគូរផ្នែកមនុស្សធម៌ បើជួបពលករបង់ក្លាដេស ១៣០នាក់ ដែលបានជម្លៀសខ្លួនក្នុងពេលជម្លោះនៅព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម ហ្វៃយ៉ា មើស៊ីត កាហ្សី អគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសប្រចាំនៅប្រទេសថៃ កម្ពុជា និង ESCAP ដែលមាននិវាសដ្ឋាននៅក្នុងប្រទេសថៃ បានស្នើដល់កាកបាទក្រហមកម្ពុជា ប្រសិនបើបានជួបប្រទះជនជាតិបង់ក្លាដេសដែលជាពលករមកធ្វើការនៅកម្ពុជាត្រូវបានជម្លៀសខ្លួនក្នុងពេលមានជម្លោះប្រដាប់អាវុធថៃនឹងកម្ពុជាប្រមាណ១៣០នាក់ និងមានខ្លះផ្សេងទៀតកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែ សូមឱ្យមានការគិតគូរដល់ពួកគេលើផ្នែកមនុស្សធម៌ផង។ សំណើរនេះ បានធ្វើឡើងក្នុងពេលឯកឧត្តមអគ្គរដ្ឋទូតបង់ក្លាដេស និងគណៈប្រតិភូជួបពិភាក្សាការងារជាមួយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅរសៀលទី១៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងយល់ពីដំណេីរការងារកាកបាទក្រហមកម្ពុជាឲ្យច្បាស់ដេីម្បីស្វែងរកកិច្ចសហប្រតិបត្តិការ […]
អភិបាលខេត្តកំពង់ស្ពឺ៖ ការលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្ដល់សេវានិងនីតិវិធីសម្រុះសម្រួលដោះស្រាយពាក្យបណ្ដឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកិច្ចការសំខាន់
កឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងចាត់ទុកការលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្ដល់សេវា និងនីតិវិធីសម្រុះសម្រួលដោះស្រាយពាក្យបណ្ដឹង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកិច្ចការសំខាន់។ ការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាឱកាសអញ្ជើញជាអធិបតីក្នុងវគ្គផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច បែបបទ និងនីតិវិធីសម្រុះសម្រួល ដោះស្រាយបណ្ដឹង របស់ការិយាល័យប្រជាពលរដ្ឋខេត្ត ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្តលោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត និងប្រធានកាល័យប្រជាពលរដ្ឋ […]
សម្តេចតេជោ ហ៊ុន សែន ហៅនាយករដ្ឋមន្ត្រីស្តីទីថៃជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ ហើយមិនទាំងចេះការទូត
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានហៅនាយករដ្ឋមន្ត្រីស្តីទីថៃជិតផុតអាណត្តិថា ជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។ ការហៅយ៉ាងដូច្នេះដើម្បីឆ្លើយតបទៅនឹងកាសែតថៃដែលចុះផ្សាយថា នាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai បាននិយាយថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ។ តាមរយៈបណ្តាញសង្គមកាលពីថ្ងៃទី១៨ សីហា សម្តេចតេជោបានសរសេរក្នុងន័យដើមបែបនេះថា ប្រសិនបើការចុះផ្សាយរបស់កាសែតជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិបង្ហាញឲ្យឃើញថា គាត់គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។ បើតាមសម្តេចតេជោ […]
កម្ពុជា បន្តអំពាវនាវឲ្យថៃ ប្រគល់យោធិនទាំង១៨នាក់ ត្រឡប់មកវិញ
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តអំពាវនាវដល់ឱ្យភាគីថៃ ប្រគល់យោធិនកម្ពុជាទាំង១៨នាក់ ឱ្យត្រឡប់មកវិញ ខណៈការចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ មានរយៈពេល២០ថ្ងៃហើយ។ ការអំពាវនាវរបស់លោកជំទាវបែបនេះ បានធ្វើឡើងក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន សង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។ លោកជំទាវឧត្តមសេនីយ៍ឯក បានអះអាងថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ នឹងបន្តទាមទាររហូតដល់ភាគីថៃ បំពេញកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងការពារជាតិ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូចូលគាល់ព្រះមហាក្សត្រ ដើម្បីទូលថ្វាយការអភិវឌ្ឍន៍រីកចម្រើនក្នុងវិស័យសំខាន់ៗ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥នេះ ។ ការអញ្ជើញចូលគាល់ព្រះមហាក្សត្រនាព្រឹកថ្ងៃនេះ ដើម្បីគោរពទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងអំពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ និងការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរក្នុងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ និងវិស័យសំខាន់ៗដទៃទៀត។ គួរបញ្ជាក់ថា […]
