សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានហៅនាយករដ្ឋមន្ត្រីស្តីទីថៃជិតផុតអាណត្តិថា ជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។ ការហៅយ៉ាងដូច្នេះដើម្បីឆ្លើយតបទៅនឹងកាសែតថៃដែលចុះផ្សាយថា នាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai បាននិយាយថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ។ តាមរយៈបណ្តាញសង្គមកាលពីថ្ងៃទី១៨ សីហា សម្តេចតេជោបានសរសេរក្នុងន័យដើមបែបនេះថា ប្រសិនបើការចុះផ្សាយរបស់កាសែតជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិបង្ហាញឲ្យឃើញថា គាត់គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។ បើតាមសម្តេចតេជោ […]
Category: សង្គម
កម្ពុជា បន្តអំពាវនាវឲ្យថៃ ប្រគល់យោធិនទាំង១៨នាក់ ត្រឡប់មកវិញ
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តអំពាវនាវដល់ឱ្យភាគីថៃ ប្រគល់យោធិនកម្ពុជាទាំង១៨នាក់ ឱ្យត្រឡប់មកវិញ ខណៈការចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ មានរយៈពេល២០ថ្ងៃហើយ។ ការអំពាវនាវរបស់លោកជំទាវបែបនេះ បានធ្វើឡើងក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន សង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។ លោកជំទាវឧត្តមសេនីយ៍ឯក បានអះអាងថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ នឹងបន្តទាមទាររហូតដល់ភាគីថៃ បំពេញកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងការពារជាតិ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូចូលគាល់ព្រះមហាក្សត្រ ដើម្បីទូលថ្វាយការអភិវឌ្ឍន៍រីកចម្រើនក្នុងវិស័យសំខាន់ៗ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥នេះ ។ ការអញ្ជើញចូលគាល់ព្រះមហាក្សត្រនាព្រឹកថ្ងៃនេះ ដើម្បីគោរពទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងអំពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យ និងការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរក្នុងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ និងវិស័យសំខាន់ៗដទៃទៀត។ គួរបញ្ជាក់ថា […]
ឯកឧត្តម ហ៊ុន ម៉ានី៖ យើងត្រូវប្រមូលស្មារតីជាតិនិយមរបស់ខ្មែរយើងកំណត់ឲ្យច្បាស់ថា អ្នកណាជាសត្រូវពិតប្រាកដ អ្នកណាដែលនាំ ឲ្យសន្តិភាពនៅកម្ពុជាបាត់បង់
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីយប់មិញតាមរយៈសំណេរបានអំពាវនាវប្រជាពលរដ្ឋខ្មែរពិចារណា ឱ្យបានល្អិតល្អន់រឿងពហិការកូកាកូឡា ប្រយ័ត្នចាញ់កលសត្រូវ។ ដោយឡែកនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងតាមរយៈសំណេរថាពាក់ព័ន្ធនឹងការធ្វើពហិការលើ Coca គួរត្រូវពិចារណាបន្ថែមថា តើអ្វីដែលបានធ្វើ ឬនឹងធ្វើ នឹងអាចនាំអោយប៉ះពាល់ដល់ផលប្រយោជន៍យូរអង្វែងរបស់កម្ពុជាទេ ហើយលើសពីនេះតើនឹងចូលអន្ទាក់របស់សត្រូវរបស់យើងពេលនេះដែរឬទេ។ យើងត្រូវប្រមូលស្មារតីជាតិនិយមរបស់យើង ហើយកំណត់ឲ្យច្បាស់ថា អ្នកណាជាសត្រូវពិតប្រាកដ អ្នកណាដែលនាំ ឲ្យសន្តិភាពនៅកម្ពុជាបាត់បង់។ […]
សម្តេចតេជោផ្តាំថា សូមកុំចូលអន្ទាក់របស់សត្រូវយើងឲ្យសោះ ដែលរុញកម្ពុជាឲ្យធ្វើជាសត្រូវជាមួយអាមេរិក
រឿងក្រុមហ៊ុន កូកាកូឡា ផ្តាច់កុងត្រាជាមួយតារារ៉េប វណ្ណដា មូលហេតុក៏ព្រោះលោកបង្ហាញជាតិនិយម សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវបងប្អូនជនរួមជាតិមេត្តារក្សាភាពស្ងប់ស្ងាត់សិន និងពិចារណាឲ្យបានដឹតដល់ ដោយសម្តេចផ្តាំថា សូមកុំចូលអន្ទាក់របស់សត្រូវឲ្យសោះ។ សត្រូវនោះគឺសម្តេចតេជោចង់សំដៅភាគីថៃដែលរុញកម្ពុជាឲ្យធ្វើជាសត្រូវជាមួយអាមេរិក។ តាមរយៈសារខាំមិនក្នុងបណ្តាញសង្គមកាលពីយប់ថ្ងៃទី១៧ សីហា សម្តេចតេជោ ហ៊ុន សែន បានចោទជាសំនួរថា ដំបូងយើងត្រូវដឹងថា តើក្រុមហ៊ុនផ្តាច់កុងត្រាជាមួយវណ្ណដាដោយសារវណ្ណដាស្រឡាញ់ជាតិ ឬយ៉ាងណា? បន្ទាប់មកយើងត្រូវដឹងថា ទោះជាកូកាជាផលិតផលអាមេរិកតែវាក៏ជាផលិតផលរបស់ខ្មែរ ព្រោះផលិតនៅក្នុងកម្ពុជាដែលកម្មករខ្មែរជាអ្នកធ្វើការ […]
៥គោលដៅ ចំនួន ៥,៩៥១គ្រួសារ ១៩,៤៥៦នាក់! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម និងឯកឧត្តម គីម រិទ្ធី
ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារចំនួន ៥គោលដៅ ចំនួន ៥,៩៥១គ្រួសារ ស្មើ ១៩,៤៥៦នាក់ ដែលបានជម្លៀសមកកាន់ទីសុវត្ថិភាពចេញពីតំបន់សមរភូមិ បន្តទទួលការផ្គត់ផ្គង់ម្ហូបអាហារពីក្រុមយុវជននៃសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំបញ្ជាផ្ទាល់ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ គិតត្រឹមថ្ងៃទី១៧ ខែសីហានេះ គឺមានរយៈពេល ២៥ថ្ងៃហើយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំក្រុមការងាររៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្រោមសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ […]
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ សហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម និងឯកឧត្តម គីម រិទ្ធី បន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនពលរដ្ឋភៀសសឹក ៥គោលដៅក្នុងខេត្តព្រះវិហារ
ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារចំនួន ៥គោលដៅរាប់ពាន់គ្រួសារ រាប់ម៉ឺននាក់ ដែលបានជម្លៀសមកកាន់ទីសុវត្ថិភាពចេញពីតំបន់សមរភូមិ បន្តទទួលការផ្គត់ផ្គង់ម្ហូបអាហារពីក្រុមយុវជននៃសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំបញ្ជាផ្ទាល់ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ គិតត្រឹមថ្ងៃទី១៦ ខែសីហានេះ គឺមានរយៈពេល ២៤ថ្ងៃហើយដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំក្រុមយុវជនរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្រោមសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម មាន ចាន់យ៉ាដា […]
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូនឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ក្នុងឱកាសខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌូណេស៊ី
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីឥណ្ឌូណេស៊ី ក្នុងឱកាសខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ នៅក្នុងលិខិត សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នាឱកាសដ៏សំខាន់នៃខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិ របស់សាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចសូមសម្តែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅបំផុត […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍លទ្ធផលវិជ្ជមានកិច្ចប្រជុំRBCរវាងកម្ពុជា-ថៃ
នៅលើបណ្តាញសង្គមនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ នៅថ្ងៃសៅរ៍នេះ។ កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា និងថៃហៅកាត់ថា RBC បានចាប់ផ្តើមតាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅក្នុងខេត្តត្រាត ប្រទេសថៃ ហើយទទួលបានលទ្ធផលរីកចម្រើនជាវិជ្ជមានមួយចំនួនគួរឲ្យកត់សម្គាល់។ បើតាមលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី […]
ក្នុងកិច្ចសន្ទនាផឹកតែ! ប្រមុខការទូតកម្ពុជា ប្រាប់ចិននិងថៃ ថាការបង្កើតក្រុមសង្កេតការណ៍អាស៊ាន គឺជាយន្តការចាំបាច់បន្ទាន់
ឯកឧត្តម Wang Yi រដ្ឋមន្ត្រីការបរទេសចិន ,ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ បានជួបសន្ទនាពិសាតែជាមួយគ្នា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ អំឡុងពេលចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការឡានឆាង-មេគង្គ លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន។ កិច្ចសន្ទនាពិសាតែរវាងរដ្ឋមន្ត្រីការបរទេសទាំងបីប្រទេស ដែលរៀបចំដោយចិន បានប្រព្រឹត្តទៅប្រកបដោយស្មារតីបើកចំហ […]
