ឯកឧត្តម ខៀវ កាញារិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាននៅលើបណ្តាញសង្គមហ្វេសបុកនាព្រឹកថ្ងៃពុធ បានអំពាវនាវឲ្យស្ថាប័នសារ ព័ត៌មាន ប្រយ័ត្នក្នុងបញ្ជូនសារ ដោយឯកឧត្តមគូសបញ្ជាក់ថា ការឃោសនាត្រូវរត់នឹងសភាពការណ៍ ហើយ អ្នកឃោសនាត្រូវក្តាប់ច្បាស់ពីការណ៍ពិតកុំលង់នឹងការឃោសនារបស់ខ្លួន។ តាមរយៈបណ្តាញសង្គមឯកឧត្តមបានលើកឡើងថា សូមនិយាយបន្តិចពីកាំបិតមុខ ២ នៃការឃោសនា ! កន្លងមក ថៃប្រឹងស្រែកថាពួកគេជោគជ័យខ្លាំងព្រោះសម្លាប់មេទ័ពកម្ពុជាតាំងពីថ្នាក់ឧត្តមសេនីយឡើង តែបានតែបន្តិចក៏បិទមាត់ឈឹង ព្រោះអ្នកក្តៅក្រហាយគឺទាហានថៃ ។ ទាហានថៃនិយាយថា មេទ័ពខ្មែរស្លាប់ព្រោះមេទ័ពខ្មែរនៅជួរប្រយុទ្ធជាមួយកូនទាហាន ឯមេទាហានថៃនៅសម្ងំតែខាង ក្រោយ […]
Category: សង្គម
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ម្ហូបដល់ប្រជាពលរដ្ឋភៀសសឹកនៅខេត្តឧត្តរមានជ័យ និងព្រះវិហារ ១០គោលដៅក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្ត
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅបន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ១០គោលដៅ ដែលគេចចេញពីតំបន់សមរភូមិប្រយុទ្ធ ក្រោមកិច្ចសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។ នៅថ្ងៃទី៦ ខែសីហានេះ ក្រោមកិច្ចសហការរួមគ្នាជាមួយរដ្ឋបាលខេត្តទាំងពីរ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សម្តេចតេជោ តែងនៅជាប់ជានិច្ចជាមួយវីរកងទ័ពនៅសមរភូមិមុខ រហូតទទួលបានជោគជ័យទាំងលើសមរភូមិយោធា និងសមរភូមិការទូត
«សម្តេចតេជោ ដែលជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព តែងបាននៅជាប់ ជានិច្ចជាមួយវីរកងទ័ពនៅសមរភូមិមុខ ដោយបានចែករំលែកនូវបទពិសោធដ៏មានតម្លៃ ជាពិសេសផ្តល់នូវយុទ្ធសាស្ត្រ និងយុទ្ធវិធីយោធាប្រកបដោយថាមពល ភាពបត់បែន និងភាពមុតស្រួច យ៉ាងមានប្រសិទ្ធភាព ដល់កងកម្លាំង ប្រដាប់អាវុធ រហូតទទួលបានជោគជ័យដ៏ត្រចះត្រចង់ទាំងលើសមរភូមិយោធា និងសមរភូមិការទូត»។ នេះបើតាមការលើកឡើងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ […]
ប្រធានអាស៊ាន ត្រៀមពង្រាយក្រុមត្រួតពិនិត្យនៅតាមព្រំដែនកម្ពុជា-ថៃ ប្រើប្រាស់ផ្កាយរណប ដើម្បីឲ្យបទឈប់បាញ់មានប្រសិទ្ធិភាព
ប្រធានប្តូរវេនអាស៊ាន ប្រកាសត្រៀមលក្ខណៈរួចជាស្រេច ពង្រាយក្រុមត្រួតពិនិត្យនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីឲ្យបទឈប់បាញ់មានប្រសិទ្ធិភាព ដោយប្រើប្រាស់ផ្កាយរណប ដើម្បីតាមដានការអនុវត្តបទឈប់បាញ់នៃជម្លោះប្រទេសទាំងពីរ។ លោក Datuk Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន បានប្រាប់កាសែត Dewan Rakyat នៅថ្ងៃអង្គារ៍នេះថា ប្រទេសម៉ាឡេស៊ីបានត្រៀមលក្ខណៈដើម្បីសម្របសម្រួលការដាក់ពង្រាយក្រុមត្រួតពិនិត្យនៅតាមព្រំដែនថៃ-កម្ពុជា ប្រសិនបើប្រទេសទាំងពីរស្នើសុំ។ លោក Anwar ថ្លែងថាតើ ត្រូវការកងទ័ព ឬ អត់នៅលើដី […]
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភកុមារកំព្រាម្តាយ ២នាក់បងប្អូន ដែលស្នាក់នៅក្នុងវត្តសន្តិភាព ខេត្តស្វាយរៀង ក្នុងពេលឱពុកជាប់បំពេញកាតព្វកិច្ចជូនជាតិមាតុភូមិនៅតំបន់មុំបី ខេត្តព្រះវិហារ…!!
បន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឃើញការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមរួចមក នាល្ងាចថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់កុមារកំព្រាម្តាយ ២នាក់បងប្អូន ដែលកំពុងស្នាក់នៅជាមួយឪពុកមាជាព្រះសង្ឃក្នុងវត្តសន្តិភាព ក្រុងស្វាយរៀង ខេត្តស្វាយរៀងប្រមាណជាង ២ឆ្នាំមកហើយ ដោយសារឪពុករបស់កុមារាទាំងពីរនាក់ […]
គម្រោងផែនការរបស់ថៃ ប្រើវិធីទំលាក់គ្រាប់ដើម្បីធ្វើឃាដសម្តេច ហ៊ុន សែន និង សម្តេចធិបតី
យោងតាមប្រភពផ្លូវការដែលអាចជឿជាក់បាន, តាមព័ត៌មានចារកម្មរបស់បរទេសមួយបានយកការណ៍ថា ថៃមានផែនការប្រើប្រាស់យន្តហោះ AT6 TH light attack បំពាក់ដោយគ្រាប់ Korean GPS Guided bomb ដែលងាយគេច និងតូចងាយវាយប្រហារជាងប្រើ F16 វាយប្រហារដែលមានល្បឿនលឿន មិនអាចឱ្យកងទ័ពកម្ពុជាមានឱកាសប្រើកាំជ្រួចបាញ់បានដើម្បីធ្វើឃាដសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ តាមការឲ្យដឹងពីស្ថាប័នចារកិច្ចបរទេសមួយថា ថៃបានទទួលយន្តហោះចំនួន ៨គ្រឿងនិងគ្រាប់ចំនួន២០០គ្រាប់ […]
បណ្ឌិត គិន ភា៖ បងប្អូនយើងលែងឯកោហើយ ការពិត យុត្តិធម៌ និងសន្តិភាព ត្រូវតែឈ្នះ!
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា បានលើកឡើងថា ចាប់ពីថ្ងៃផ្ទះសង្គ្រាមមក ជាពិសេសចាប់ពីល្ងាចថ្ងៃទី១ ខែសីហា ដែលកងទ័ពថៃបានសន្យាថា ប្រគល់វីរកងទ័ពយើងដែលពួកគេបានចាប់ជំរិតយកទៅដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមាន តែមិនប្រគល់តាមការសន្យា ខ្ញុំក៏ដូចជាបងប្អូនខ្មែរយើងដទៃទៀត បានផ្ញើលិខិតចំហជាច្រើនតាមបណ្ដាញសង្គម ទៅកាន់បណ្តាប្រទេសធំៗ និងសហគមន៍អន្តរជាតិទាំងមូល ស្នើឱ្យថៃប្រគល់វីរកងទ័ពយើងដែលគេចាប់ទៅដោយខុសច្បាប់មកវិញ, ទាមទារឱ្យថៃគោរពបទឈប់បាញ់ដោយស្មោះត្រង់, ស្នើឱ្យសហគមន៍អន្តរជាតិជួយតាមដានការអនុវត្តបទឈប់បាញ់, អរគុណសហគមន៍អន្តរជាតិសម្រាប់ការជួយជ្រោមជ្រែងរបស់ពួកគេ, ការពារសន្តិភាព យុត្តិធម៌ និងការពិត, និងគាំទ្រនិងចូលរួមអនុវត្តបទឈប់បាញ់។ តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន […]
ព្រះមហាក្សត្រ ព្រះរាជទានសិទ្ធិជូននាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រី លើកិច្ចការកងទ័ព និងការពារបូរណភាពទឹកដី
ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគម្រាមកំហែង យ៉ាងធ្ងន់ធ្ងរ លើបូរណភាពទឹកដីពីសំណាក់យោធាថៃ និងដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជសារប្រគល់សិទ្ធិជូនសម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស់៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាព នព្រះរាជាណាចក្រកម្ពុជា លើកិច្ចការកងទ័ព កិច្ចការការពារជាតិ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញយុទ្ធសាស្រ្តបន្ថែមដើម្បីខិតខំជំរុញការដោះលែងយោធាកម្ពុជាចំនួន១៨រូបឱ្យបានឆាប់បំផុត
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ចំពោះបងប្អូនជនរួមជាតិ យ៉ាងដូច្នេះថា ទោះជាស្ថានការណ៏មានការវិវត្តប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងកំពុងចាត់វិធានការតាមយន្តការចាំបាច់ផ្សេងៗ ដើម្បីឱ្យមានការដោះលែងយោធាកម្ពុជាឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព។ សម្តេចធិបតីអះអាងថា ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការយោធភូមិភាគរបស់កម្ពុជា បានធ្វើការជាប់ជាប្រចាំជាមួយភាគីថៃ និងបានស្នើម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ធ្វើការជាមួយអាជ្ញាធរថៃលើកិច្ចការនេះ។ រាជរដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ […]
នៅតែបន្តជួយ! ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តចម្អិនម្ហូបផ្គត់ផ្គង់ជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ ទាំង៩គោលដៅ
ក្រោមកិច្ចសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមការចុះបញ្ជាផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៩គោលដៅក្នុងខេត្តទាំងពីរដែលជម្លៀសចេញពីសមរភូមិក្តៅ។ បើទោះជាមានបទឈប់បាញ់រវាងរដ្ឋាភិបាលកម្ពុជា-ថៃ បានចូលជាធរមានហើយ នៅម៉ោង១២៖០០យប់ ថ្ងៃទី២៨ […]
