អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ អាម៉េរិក និងចិន សម្តែងការគាំទ្រលទ្ធផលកិច្ចប្រជុំGBC កម្ពុជានិងថៃ

អាម៉េរិក និងចិន បានសម្តែងការគាំទ្រលទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេ​សម៉ាឡេស៊ី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើង​នៅក្នុង​សេចក្តី​សង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ចំពោះលទ្ធផលកិច្ចប្រជុំ GBCកម្ពុជានិងថៃ នៅក្នុងសេចក្ដីថ្លែងការណ៍ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្របេក្ខភាពប្រធានាធិបតីអាមេរិក Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព

ក្រោយប្រធានាធិបតីអាមេរិកទី៤៧ ចូលរួមផ្តួចផ្តើមឲ្យមានបទឈប់បាញ់ក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី០៧ សីហា ឆ្នាំ២០២៥ បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពឯកឧត្តមប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។  សម្តេចធិបតីបានបញ្ជាក់ថា ការផ្ញើលិខិតជាផ្លូវការទៅគណៈ កម្មការពានរង្វាន់ណូបែលសន្តិភាពនាពេលនេះ ធ្វើឡើងស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅ ប្រទេស និងដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump  ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ។ សូមជម្រាបថា […]

១១គោលដៅ ជិត ៧ម៉ឺននាក់! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ម្ហូបដល់ប្រជាពលរដ្ឋភៀសសឹកនៅខេត្តឧត្តរមានជ័យ និងព្រះវិហារ សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្ត

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី៧ ខែសីហានេះ កំពុងបន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ១១គោលដៅ ៧ម៉ឺននាក់ ដែលជម្លៀសចចេញពីតំបន់សមរភូមិប្រយុទ្ធ ក្រោមកិច្ចសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។ […]

ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី វរសេនីយ៍ទោ ក្លែប រាយ នៅខេត្តសៀមរាប

នៅថ្ងៃអាទិត្យ ទី៣ ខែសីហា លោកឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តដឹកនាំក្រុមការងារអញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី វរសេនីយ៍ទោ ក្លែប រាយ អាយុ ៥៥ឆ្នាំដែលបានពលីជីវិតក្នុងបុព្វហេតុការការពារទឹកដី​ ដែលពិធីបុណ្យប្រារព្ធនៅភូមិធ្លូក ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប។  ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកឧកញ៉ា […]

ពន្លឺនៃសន្តិភាពចាប់ផ្តើមបង្ហាញហើយ! ក្រោយជោគជ័យនូវកិច្ចប្រជុំ GBC ឯកភាពគ្នាលើលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៧ សីហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានសម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។  សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា កិច្ចប្រជុំនេះជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងសម្តេច និង […]

ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី វរសេនីយ៍ត្រី ចាន់ តារ៉ា ក្នុងសមរភូមិមុខ

ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃអាទិត្យ ទី៣ ខែសីហា បានបន្តដឹកនាំក្រុមការងារអញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី វរសេនីយ៍ត្រី ចាន់ តារ៉ា អាយុ ៤៥ឆ្នាំ ដែលបានពលីជីវិតក្នុងបុព្វហេតុការការពារទឹកដីនៅតំបន់ទ្រព្យថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ ពិធីបុណ្យប្រារព្ធនៅវត្តស្វាយលើ ភូមិជប់លើ ឃុំស្វាយលើ […]

សម្តេចតេជោ៖ កុំពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជានិងថៃ ទៅ​កា​ន់​ប្រ​ទេ​សផ្សេង ខណៈប្រទេសទាំង​នោះកំពុងជួយ​បញ្ឈប់ជម្លោះ

តាមរយៈបណ្តាញសង្គមហ្វេកបុក នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញសំណេរដោយបកស្រាយរឿង២ ពាក់ព័ន្ធការធ្វើឃាដសម្តេច និងសម្តេចធិបតីនាយករដ្ឋមន្រ្តី និងរឿងបរទេសផ្តល់ដ្រូនកម្ពុជា និងថៃ ព្រមទាំងលក់គ្រាប់ និងយន្តហោះពីកូរ៉េខាងត្បូង ហើយស្នើមេត្តាកុំឲ្យពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជា និងថៃ ទៅកាន់ប្រទេសផ្សេង។ ក្នុងសំណេរ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា ប៉ុន្មានថ្ងៃនេះមានការផ្សព្វផ្សាយព័ត៌មានពីរ […]

អាមេរិក នឹងប្រើប្រព័ន្ធឃ្លាំមើល​តាម​អាកាស​និងបច្ចេកវិទ្យាទំ​នើបៗ ដើម្បី​តាមដា​ន​បទឈប់បាញ់កម្ពុជា-ថៃ

នៅក្នុងសេចក្តីសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នេះ បានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបប្រជុំជាមួយនាយឧត្តមនាវី Samuel Paparo មេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក […]

បណ្តាអង្គទូត និងភ្នាក់ងារបរទេសជិត ៣០ស្ថាប័ន បន្តចុះពិនិត្យជំរុំជនភៀសសឹករបស់ពលរដ្ឋខ្មែរ ដែលជាសាក្សីនៃសោដនាថកម្មពីសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ

គណៈប្រតិភូជិត ៣០ស្ថាប័ន រួមមាន អង្គទូតជាង ១០ប្រទេស ដូចជា សហគមន៍អឺរ៉ុប សហរដ្ឋអាមរិក កាណាដា ជប៉ុន ចិន រុស្សី និងបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន ពិសេសភ្នាក់ងារពិសេសអង្គការសហប្រជាជាតិ រួមមាន UNESCO UNICEF ILO IOM WHO សម្របសម្រួលដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២ […]

ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ពលបាលឯក ភាព សោភ័ណ ក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃសៅរ៍ ទី២ ខែសីហា ឆ្នាំ២០២៥ ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ពលបាលឯក ភាព សោភ័ណ ដែលបានពលីជីវិតក្នុងការការពារបូរណភាពជាតិ និងអធិបតេយ្យជាតិ។ លោកឧកញ៉ា និងលោកជំទាវឧកញ៉ាបណ្ឌិត ក៏បានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី ដែលនេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ […]

5
Promotion