ពូកែថាផ្លូវជាតិពេក ប៉ាច គីមមួយ រត់ទៅវះកាត់ពង្រើកដើមទ្រូងឡើងប៉ុងមុនរៀបការ ! 

កុំឱ្យគេថាផ្លូវជាតិទៀត ទីបំផុតតារាចម្រៀងកូនកាត់ចិន ប៉ាច គីមមួយ សម្រេចចិត្តវះកាត់ពង្រើកដើមទ្រូងឡើងប៉ុង មុននឹងរៀបចំពិធីមង្គលការ ។ 

ថ្មីៗនេះតារាចម្រៀង ប៉ាច គីមមួយ បានរត់ទៅហាងកែសម្ផស្សមួយកន្លែងដើម្បីឱ្យគ្រូពេទ្យជំនាញវះកាត់កែពង្រើកដើមទ្រូង ។ ប៉ាច គីមមួយ បាននិយាយថា ពេលនេះដើមទ្រូងរបស់នាងធំដូចអ្វីដែលខ្លួនប៉ងប្រាថ្នាហើយ ហើយក៏គ្មានអ្នកណាហ៊ានហៅខ្លួនថា ផ្លូវជាតិទៀតដែរ ។ 

កញ្ញា ប៉ាច គីមមួយ ពិតជាពេញចិត្តខ្លាំងជាមួយដើមទ្រូងថ្មីរបស់ខ្លួន ជាក់ស្តែងមួយរយៈពេលចុងក្រោយនេះពេលទៅណាមកណាម្តងៗ នាងជ្រើសរើសតែសម្លៀកបំពាក់វាលកចំហទ្រូង ដើម្បីបង្អួតភ្នែកទស្សនិកជននិងមិត្តភក្តិ ។

ស្របពេលដែលវះកាត់ពង្រើកដើមទ្រូងថ្មីនេះ មានព័ត៌មានថា ប៉ាច គីមមួយ និងលោក សយ រតនៈ ត្រៀមដឹកដៃគ្នាចូលរោងការក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីភ្ជាប់ពាក្យនិងគ្នាអស់ពេលជាច្រើនឆ្នាំ ។ ចំពោះរឿងមង្គលការ ប៉ាច គីមមួយ នៅតែនិយាយដដែលៗថា នាងពុំទាន់មានគម្រោងរៀបការនៅឡើយទេ ពីព្រោះចង់សន្សំលុយឱ្យបានច្រើនសិន ។

គួររំលឹកផងដែរថា តារាចម្រៀង ប៉ាច គីមមួយនិងលោក សយ រតនៈ បានភ្ជាប់ពាក្យនិងរស់នៅក្រោមដំបូលតែមួយអស់ពេលជាច្រើនឆ្នាំមកហើយ អ្នកទាំងពីរក៏មិនខ្វល់ពីពិធីមង្គលការដែរ ពីព្រោះចាស់ទុំទាំងសងខាងសុទ្ធតែបានដឹងលឺអំពីរឿងនេះ ។ មិនថា ប៉ាច គីមមួយ ចង់ធ្វើអ្វីលោក សយ រតនៈ គាំទ្រនាងគ្រប់បែបយ៉ាង ជាពិសេសរឿងកែនិងពង្រើកដើមទ្រូងជាដើម…៕