មិនថាដើរត្រូវឬខុស ស្វែង សុជាតា នៅតែជំនះចង់រៀបការម្តងទៀត !

ទោះបីគូស្នេហ៍របស់តារាសម្តែងទឹកភ្នែក ស្វែង សុជាតា មានវ័យក្មេងជាងនាងរហូតដល់ទៅ១០ឆ្នាំក្តី តារាសម្តែងស្រីរូបនេះនៅតែជំនះចង់រៀបការម្តងទៀត មិនថាផ្លូវដែលខ្លួនជ្រើសរើសដើរត្រូវឬខុស នាងមិនស្តាយក្រោយឡើយ ។ 

តារាសម្តែង ស្វែង សុជាតា រស់នៅជាស្រ្តីមេម៉ាយច្រើនឆ្នាំមកហើយ ហើយនាងក៏មិនចង់សាងជីវិតគ្រួសារជាថ្មីទៀតដែរ នាងសុខចិត្តរស់នៅជាស្រ្តីមេម៉ាយយ៉ាងសប្បាយរីករាយ ។ ដោយឡែកចុងក្រោយនេះ ស្វែង សុជាតា បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីសម្រេចចិត្តនឹងរៀបការជាថ្មីម្តងទៀតជាមួយគូស្នេហ៍ដែលមានវ័យក្មេងជាងខ្លួនរហូតដល់ទៅ ១០ឆ្នាំ ។

ជុំវិញនៃការត្រៀមខ្លួនចូលរោងជ័យរបស់តារាសម្តែង ស្វែង សុជាតា បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល តែទោះជាយ៉ាងណាម្នាក់ៗបានផ្ញើសារជូនពរនាងមានសុភមង្គលគ្រប់ៗគ្នា ។ 

តាមរយៈរូបថត Pre Wedding ដែលអ្នកនាង ស្វែង សុជាតា បានបង្ហោះការពីពេលថ្មីៗនេះ មើលទៅតារាស្រីរូបនេះពិតជាស្រស់ស្អាត និងមានសុភមង្គលណាស់ នាងថែមទាំងបាននិយាយថា នាងត្រូវតែរៀបការ មិនថាផ្លូវដែលនាងជ្រើសរើសដើរខុសឬត្រូវ នាងត្រូវតែរៀបការម្តងទៀតជាមួយមនុស្សដែលខ្លួនស្រឡាញ់ ។

ចំពោះពេលវេលាចូលរោងជ័យអ្នកនាង ស្វែង សុជាតា នៅពុំទាន់បង្ហាញពីពេលវេលាច្បាស់លាស់ឱ្យមហាជនបានដឹងលឺនៅឡើយទេ ដោយនាងនិយាយថា រង់ចាំមើលស្ថានភាពមួយរយៈពេលទៀតសិន បើមានអ្វីគ្រប់គ្រាន់ហើយនាងនឹងរៀបចំពិធីមង្គលការតាមប្រពៃណី ៕