មិនមែនមួយ មិនមែនពីរ គឺច្រើនកន្លែងហើយ លោកឧកញ៉ា ឡេង និមល និងលោកជំទាវ តែងតែចុះធ្វើម្ហូបសម្លរតុងយ៉ាំបង្កងជាច្រើនខ្ទះត្នោត ចែកជូនលោកយាយ លោកតា អ៊ំ ពូ មីង ក្មេងៗសិស្សានុសិស្ស នៅតាមមណ្ឌល និងនៅសាលាជាច្រើនទូទាំងប្រទេសកម្ពុជា។

កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ឡេង និមល និងលោកជំទាវ រួមជាមួយនឹងក្រុមការងារ បានបន្ដយុទ្ធនាការចែករំលែកក្ដីស្រឡាញ់ ស្នាមញញឹមដល់កុមារកម្ពុជាជាង២០០នាក់ នៅសាលាបឋមសិក្សាមួយកន្លែងនៅក្នុងស្រុកជុំគិរី ខេត្ដកំពត។
ដូចសព្វមួយដង លោកឧកញ៉ានិងលោកជំទាវ តែងតែសួរសុខទុក្ខដល់ក្មួយៗពីដំណើរការនៃការសិក្សា ការរស់នៅ បន្ថែមពីនោះ លោកឧកញ៉ាក៏បានចូលធ្វើម្ហូបដោយផ្ទាល់ដៃ ដួសដាក់ចាន លើកជូនប្អូនៗហូបផងដែរ។
ដំណាងក្រុមយុវជនបូជាការពារយុត្ដិធម៌ លោកឧកញ៉ា និងលោកជំទាវ បានចែករំលែកក្ដីស្រឡាញ់ពិតៗ ដោយការធ្វើម្ហូប និងចែកជូនសម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគ ថវិកា និងសម្ភារៈប្រើប្រាស់ជាច្រើន ជូនលោកតា លោកយាយ និងបងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកដនៅតាមបណ្ដាររាជធានីខេត្ដ។












