បង្គោលនិងអំពូលសូឡា ចំនួន៦១៤ បង្គោល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ត្រូវបានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានប្រគល់ជូនប្រជាជនស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីដាក់បំភ្លឺតាមបណ្តោយដងផ្លូវលេខ ៣៧០ ចាប់ពីឃុំដំរិល ព្រំប្រទល់ស្រុកត្បូងឃ្មុំ ឆ្ពោះមកទីប្រជុំជនស្រុកអូររាំងឪ។
ប្រជាពលរដ្ឋនៅស្រុកអូររាំងឪ កំពុងទទួលបានពន្លឺពេញមូលដ្ឋាន ដោយសារអំពូលសូឡានេះ ហើយនៅពេលនេះ បានធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ មានសកម្មភាពដូចនៅទីក្រុងដែរ។
ដូចទីក្រុងត្រង់ថាភ្លើងសូឡា ដែលកន្លងមកត្រូវបានប្រសិទ្ធនាមថាជាភ្លើងទេវតា បានបំភ្លឺមូលដ្ឋាន និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋមានការរស់ប្រកបដោយភាពស្អាត មានសោភ័ណភាព បានសម្រាកលំហែ រួមទាំងការដើរហាត់ប្រាណដូចប្រជាពលរដ្ឋរស់នៅក្នុងទីប្រជុំជននិងទីក្រុង៕





