ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម គឹម សុភា ត្រូវជាបងបង្កើតឯកឧត្តមបណ្ឌិត គឹម សន្តិភាព

លោកឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូសហព័ន្ធអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម គឹម សុភា ដែលត្រូវជាបងប្រុសបង្កើតរបស់ឯកឧត្តមបណ្ឌិត គឹម សន្ដិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល។

ឯកឧត្តម គឹម សុភា ជានាយកខុទ្ទកាល័យ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦២ឆ្នាំ ដោយជរាពាធ។ ពិធីបុណ្យប្រារព្ធនៅវត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត បាននាំមកនូវសារចូលរួមរំលែកមរណទុក្ខដោយក្តីស្រណោះ និងអាឡោះអាល័យជាមួយ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយទាំងអស់នៃសពចំពោះការបាត់បង់នូវបង ប្រុស បង្កើត ដែលជាទីស្រឡាញ់
ដោយក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម គឹម សុភា សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕