ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដែលដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តរៀបចំផ្គត់ផ្គង់ម្ហូបអាហារ ២ពេលដល់ជនភៀសសឹកក្នុងខេត្តព្រះវិហារដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។
នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ មានជនភៀសសឹកសរុបចំនួន ២,៦៩២គ្រួសារ អញ្ជើញមកបន្តម្ហូមអាហារផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចំនួន ២គោលដៅគឺទី១ ជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន
ចំនួន ១,៩២៣គ្រួសារ ស្មើ ៦,៦៣៤នាក់ និងទី២ ជំរំវត្តកំពង់សង្កែ ស្រុកឆែប ចំនួន ៧៦៩គ្រួសារ ស្មើ ២,០៩០នាក់។
ការៀបចំចម្អិនម្ហូបអាហាររបស់ក្រុមការងារសហព័ន្ធ ធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
សូមជម្រាបថា ចាប់តាំងពីផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែកក្កដា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធបានដឹកនាំក្រុមយុវជនរាប់នាក់ចុះសមរភូមិរៀបចំផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលកាលណោះមានពលរដ្ឋជិត ៧ម៉ឺននាក់ ១១គោលដៅបានមកទទួលម្ហូមរៀបចំពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ចំនួន ២ពេលជារៀងរាល់ថ្ងៃ៕










