Aljazeera ផ្សាយថា កម្ពុជា អះអាងថាថៃ នៅតែទម្លាក់គ្រាប់បែកប៉ុន្មានម៉ោង ក្រោយការអំពាវនាវបទឈប់បាញ់របស់លោក Trump

សារព័ត៌មាន Aljazeera បានចុះផ្សាយនៅព្រឹកថ្ងៃទី១៣ធ្នូនេះថា កម្ពុជាបានចោទថៃ ថាបានបន្តទម្លាក់គ្រាប់បែកក្នុងទឹកដីខ្លួនប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថ្លែងថាទីក្រុងបាងកក និងភ្នំពេញ បាន ព្រមព្រៀងគ្នាបញ្ឈប់ការវាយប្រហារ។

Aljazeera បន្តផ្សាយថាក្រសួងការពារជាតិកម្ពុជាបាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គមនាថ្ងៃសៅរ៍ថា “នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿងដើម្បីទម្លាក់គ្រាប់បែកចំនួន ៧” នៅលើគោលដៅមួយចំនួន។

ក្រសួងបាននិយាយថា “កងកម្លាំងថៃមិនទាន់បញ្ឈប់ការទម្លាក់គ្រាប់បែកនៅឡើយទេ ហើយនៅតែបន្តការទម្លាក់គ្រាប់បែក” ដោយវាយប្រហារតាមអាកាសលើអគារសណ្ឋាគារ អគារកាស៊ី និងស្ពាននៅព្រឹកព្រលឹមនេះ។

ការ ទម្លាក់ គ្រាប់ បែក ជា បន្តបន្ទាប់ របស់យោធាថៃ បន្ទាប់ពីលោក ប្រធានាធិបតី Trump បាន និយាយ ថា ប្រទេស ថៃ និង កម្ពុជា បាន យល់ ព្រម “បញ្ឈប់ការបាញ់ ប្រហារទាំងអស់” នៅ ថ្ងៃ សុក្រម៉ោងនៅសហរដ្ឋអាមេរិក ដែលត្រូវនឹងថ្ងៃសៅនេះ។

លោក Trump បាននិយាយនៅលើបណ្តាញសង្គម Truth Social របស់លោកថា “ខ្ញុំបានសន្ទនាដ៏ល្អមួយនៅព្រឹកនេះជាមួយនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ទាក់ទងនឹងសង្រ្គាមដ៏រ៉ាំរ៉ៃរបស់ពួកគេ”។

លោកបាននិយាយថា “ពួកគេបានយល់ព្រមបញ្ឈប់ការបាញ់ប្រហារទាំងអស់ដែលមានប្រសិទ្ធភាពនៅល្ងាចនេះ ហើយត្រឡប់ទៅកិច្ចព្រមព្រៀងសន្តិភាពដើមដែលបានធ្វើឡើងជាមួយខ្ញុំ និងពួកគេ ដោយមានជំនួយពីនាយករដ្ឋមន្ត្រីដ៏អស្ចារ្យនៃប្រទេសម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម” ៕