ផ្ទុះការវែកញែក! បែបណាទើបជាទង្វើបៀតបៀនផ្លូវភេទកុមារ ជាបទល្មើសជាក់ស្តែងត្រូវផ្តន្ទាទោស ឬគ្រាន់តែជាការលេងសើចធម្មតា?

មហាជនកំពុងផ្ទុះការវែកញែក ដោយអ្នកកខ្លះសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ខណៈមហាជនខ្លះទៀតថា កុំប្រកាន់ច្រើនពេកអី បន្ទាប់ពីបានឃើញវីដេអូសកម្មភាពក្រុមគ្រួសារដែលមានប្រជាប្រិយភាពលើបណ្តាញសង្គម និងជាអ្នកសារព័ត៌មានអនឡាញផង បានធ្វើសកម្មភាពស្ទាបអង្អែល ស្រើបស្រាលលើរាងកាយកុមារ និងថតវីដេអូសើចសប្បាយហាក់បីដូចជាការលេងសើចទៅវិញ។ ទោះបីជាកុមាររូបនោះជាកូន ឬជាក្មួយក៏ដោយ ឬជាការលេងសើចក៏ដោយ ប៉ុន្តែមហាជនយ៉ាងច្រើនបានសម្តែងការមិនពេញចិត្តជាខ្លាំងចំពោះទង្វើមិនសមរម្យនេះ និងចាត់ទុកថា នេះជាទង្វើបៀតបៀនផ្លូវភេទលើកុមារ ជាបទល្មើសជាក់ស្តែង ទាំងស្រី ទាំងប្រុស ទាំងអ្នកថត ត្រូវផ្តន្ទាទោស។ ផ្ទុយទៅវិញ អ្នកលេងបណ្តាញសង្គមខ្លះទៀតបញ្ចេញមតិថា គ្រាន់តែលេងជាមួយក្មួយក៏ជាបទល្មើសដែរ ស្របពេលសាមីខ្លួនចេញបញ្ជាក់ថា «គាត់ក្មួយប្រុសខ្ញុំ […]

ធនាគារពិភពលោក ផ្តល់ជំនួយថ្មី ១០០លានដុល្លារ សម្រាប់កែលម្អការអប់រំកុមារនៅកម្ពុជា

កុមារកម្ពុជាជាង ១,៧ លាននាក់ ត្រូវបានកំណត់ថានឹងជាអ្នកទទួលបានប្រយោជន៍ពីការកែលម្អការអប់រំនៅកម្រិតបឋមសិក្សា បន្ទាប់ពីក្រុមប្រឹក្សាធនាគារពិភពលោកបានអនុម័តគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាននៅប្រទេសកម្ពុជាកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ។ សេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក នៅថ្ងៃទី១ ខែកញ្ញានេះបានឲ្យដឹងថា ក្រោមជំនួយសហហិរញ្ញប្បទានថវិកាចំនួន ១០០ លានដុល្លារអាម៉េរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក និងជំនួយឥតសំណងចំនួន ៥ លានដុល្លារអាម៉េរិក ពីមូលនិធិបរធនពហុម្ចាស់ជំនួយសម្រាប់ភាពជាដៃគូសម្រាប់ការរៀនសូត្រតាំងពីវ័យក្មេងខ្ចី (Early Learning Partnership […]

កូនខ្មែរនឹងកាន់តែខ្លាំង! ជប៉ុនជួយពង្រឹងសមត្ថភាពផ្នែកគណិតវិទ្យាដល់កុមារនៅកម្ពុជាឱ្យឈានដល់កម្រិតប្រកួតប្រជែងនៅឆាកអន្តរជាតិ

ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Surala Net Co.,Ltd នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពី គម្រោងពង្រឹងសមត្ថភាពសិក្សារបស់កុមារចំពោះជំនាញគណិតវិទ្យា និងការកសាងសមត្ថភាពគ្រូតាមរយៈបច្ចេកវិទ្យាអប់រំ (EDTECH) មានរយៈពេល៥ឆ្នាំ។ កិច្ចសហប្រតិបត្តិការនេះមានគោលដៅ កែលម្អសមត្ថភាពគណិតវិទ្យារបស់សិស្សានុសិស្សថ្នាក់បឋមសិក្សា និងមធ្យមសិក្សានៅកម្ពុជា និងអភិវឌ្ឍសម្ភារៈបង្រៀនគណិតវិទ្យាតាមបែបឌីជីថលជាភាសាខ្មែរ។ នេះបើតាមការឱ្យដឹងពីក្រសួងអប់រំ យុវជន កីឡា។ បើតាមក្រសួងអប់រំ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់គុណភាពនៃសម្ភារៈបង្រៀនសំខាន់ៗ […]

រដ្ឋមន្ត្រីក្រសួងអប់រំ ណែនាំដល់គ្រឹះសិក្សាស្ថានសាធារណៈទាំងអស់ត្រូវទទួលកុមារចំណូលស្រុកពីប្រទេសថៃឱ្យចូលរៀន កុំឱ្យមានភាពស្មុគស្មាញលើលក្ខខណ្ឌ ឬនីតិវិធីផ្សេងៗ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គ្រឹះសិក្សាស្ថានសាធារណៈទាំងអស់ត្រូវទទួលកុមារចំណូលស្រុកពីប្រទេសថៃឱ្យចូលរៀន ដោយត្រូវសម្របសម្រួលកុំឱ្យមានភាពស្មុគស្មាញលើលក្ខខណ្ឌ ឬនីតិវិធីផ្សេងៗ។ ការណែនាំនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំដើម្បីពិនិត្យលើការព្រាងសេចក្តីណែនាំស្តីពី “ការប្រមូលកុមារចំណូលស្រុកពីប្រទេសថៃឱ្យចូលរៀន” ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ ឯកឧត្តមបណ្ឌិតសភាចារ្យ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងគាំទ្រលោក ផន ផល្លា​ ចំពោះការកៀរគរមូលនិធិជួយសង្រ្គោះកុមាររងគ្រោះផ្សេងៗ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់លិខិតសរសើរ ជូនចំពោះលោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលបានធ្វើសកម្មភាពកៀរគរមូលនិធិជួយសង្រ្គោះកុមាររងគ្រោះផ្សេងៗ។ ក្នុងលិខិតសរសើរ បានបញ្ជាក់ថា សម្តេច និងភរិយា បានតាមដានដោយយកចិត្តទុកដាក់ លើសកម្មភាពមនុស្សធម៌របស់លោក ផន ផល្លា តាមរយៈ បណ្តាញសង្គម ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយនានា ហើយសម្តេចសូមអរគុណ និងកោតសរសើរដោយស្មោះ ចំពោះសមានចិត្ត និងកាយវិការប្រកបដោយភាពច្នៃប្រឌិត […]

ជំនួយការនាយករដ្ឋមន្ត្រី៖ ជិត ២០ឆ្នាំហើយ តើពេលណាក្រសួងសង្គមកិច្ច និងអាជ្ញាធរពាក់ព័ន្ធ អាចដោះស្រាយបញ្ហាកុមារសុំទានតាមដងផ្លូវបាន?

​ លោក ជា ធីរិទ្ធ ជំនួយការសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីកម្ពុជា បានលើកឡើងជុំវិញបញ្ហាកុមារសុំទានតាមដងផ្លូវ ដោយបានចោទសួរទៅក្រសួងសង្គមកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ថា តើពេលណាអាចដោះស្រាយបញ្ហានេះបាន? ខណៈដែលក្រសួងបានប្តេជ្ញាដោះស្រាយបញ្ហានេះ ជិត ២០ឆ្នាំហើយ នៅតែធ្វើមិនបាន។ តាមរយៈបណ្តាញសង្គម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ ​លោក ជា ធីរិទ្ធ បានសរសេររៀបរាប់ថា៖ […]

ទិវាកុមារអន្តរជាតិ១មិថុនា! សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធរួមគ្នាទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ

នៅក្នុងសារលិខិតអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារកុមារពីគ្រប់ទម្រង់នៃការកេងប្រវ័ញ្ចពលកម្មកុមារ ព្រមទាំងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធរួមគ្នាទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ស្របតាមផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ២០១៦-២០២៥ និងគោលដៅអភិវឌ្ឍន៍សាកលប្រកបដោយចីរភាព ២០១៥-២០៣០។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់បន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់និងផ្តល់យុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារានិងកុមារី ព្រមទាំងបង្កើនឱកាសស្មើភាពគ្នាក្នុងកម្លាំងចលករសង្គមសម្រាប់ជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម […]

ឯកឧត្តម ស សុខា៖ បើចង់បានអ្នកស្នងប្រទេសជាតិ ដែលខ្លាំង រឹងមាំ ទាល់តែពង្រឹង និងសម្រួចតាំងពីនៅក្មេងៗ

ពីវេទិកាអធិបតីនៃពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ប្រារព្ធនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កុមារ ត្រូវតែទទួលបានការថែទាំ អប់រំយ៉ាងយកចិត្តទុកដាក់ ទាំងទៅលើផ្នែកចំណេះដឹង ស្មារតី មនសិការស្នេហាជាតិ និងសីលធម៌ក្នុងការរស់នៅ។ បើតាមឯកឧត្តម ស […]

ជំទាវទី១របស់កម្ពុជា អំពាវនាវដល់សប្បុរសជនចូលរួមក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៤» សម្រាប់ជួយកុមារកម្ពុជា

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈសារបង្ហោះលើបណ្តាញ Facebook ផ្លូវការរបស់លោកជំទាវ នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សប្បុរសជន សូមចូលរួមក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៤» សម្រាប់ជួយកុមារកម្ពុជា។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំ ដែលតែងតែត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើង ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ដោយបានចាប់ពីផ្តើមពីថ្ងៃទី១ […]

UN និង UNICEF បន្តគាំទ្រសុខុមាលភាពប្រជាជន និងសិទ្ធិកុមារនៅកម្ពុជា

លោកស្រី Ann Marie SKELTON ប្រធានគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ ព្រមទាំងលោកបណ្ឌិត Will Parks នាយកប្រចាំប្រទេសកម្ពុជារបស់អង្គការ UNICEF គូសបញ្ជាក់ពីការបន្តគាំទ្រគម្រោងលើកកម្ពស់សុខុមាលភាពប្រជាជន និងសិទ្ធិកុមារនៅកម្ពុជា។ ក្នុងជំនួបជាមួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី Ann Marie SKELTON បានកោតសរសើរនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា […]

5
Promotion