កម្ពុជា នាំចេញក្រពើរស់ទៅកាន់ទីផ្សារប្រទេសចិន ជាលើកដំបូង

ក្រុមការងារនៃរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកវត្តមានមេរោគមួយចំនួន តាមលក្ខខណ្ឌតម្រូវ របស់សាធារណៈរដ្ឋប្រជាមានិតចិន។​ ការចុះយកសំណាកដើម្បីវិភាគរកមេរោគនេះ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ធ្វើឡើងក្នុងគោលបំណងសម្រួលដល់ការនាំចេញក្រពើចិញ្ចឹមពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ សូមជម្រាបថា នេះជាលើកទី១ហើយ ដែលកម្ពុជាទទួលបានការអនុញ្ញាតនាំក្រពើរស់ចេញពីកម្ពុជាទៅកាន់ប្រទេសចិន ប៉ុន្តែកម្ពុជាត្រូវបំពេញបែបបទឲ្យស្របតាមស្តង់ដារនិងអនុសញ្ញាសាយតេសជាមុនសិន។ បើតាមរដ្ឋបាលជលផល […]

ហានិភ័យ! អាជ្ញាធរ ណែនាំដល់អ្នកចិញ្ចឹមក្រពើកុំធ្វេសប្រហែស បន្ទាប់ពីក្រពើ ៣ក្បាល រួចចេញពីអាងបង្ករការភ័យខ្លាចដល់ពលរដ្ឋ

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៨ ខែតុលានេះ បានឲ្យដឹងពីករណីក្រពើជំទង់ ៣ក្បាល បានរួចចេញពីកន្លែងចិញ្ចឹម កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅភូមិត្រពាំងត្រាវ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដោយការធ្វេសប្រហែសរបស់កម្មករពុំបានចាក់សោទ្វារអាង ក្រោយពីបានផ្តល់ចំណីរួច។ រដ្ឋបាលជលផល បញ្ជាក់ថា ក្នុងថ្ងៃដដែល ក្រពើដែលរួច១ក្បាល ត្រូវបានប្រជាពលរដ្ឋវាយឱ្យរបួស និង២ក្បាលទៀតត្រូវម្ចាស់ចាប់បាន នៅចន្លោះម៉ោង១១-១២យប់ បច្ចុប្បន្នក្រពើទាំង៣ក្បាលនេះ […]

ក្រពើភ្នំចំនួន ១៤៦ ក្បាល លែងចូលក្នុងជម្រកធម្មជាតិដើម្បីបង្កើនចំនួនរបាយសត្វក្រពើភ្នំនៅក្នុងធម្មជាតិឡើងវិញ

ក្រពើភ្នំចំនួន ១៤៦ ក្បាលត្រូវបានលែងចូលក្នុងជម្រកធម្មជាតិដើម្បីបង្កើនចំនួនរបាយសត្វក្រពើភ្នំនៅក្នុងធម្មជាតិឡើងវិញ។ កម្ពុជាដែលត្រូវបានទទួលស្គាល់ថាជាប្រទេសដែលមានសត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង ៣០០ក្បាល ខណៈចំនួនសរុបនៅលើពិភពលោកមានប្រមាណ ១០០០ ក្បាលប៉ុណ្ណោះ។

5
Promotion