រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ នៅល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ បានណែនាំឱ្យពលរដ្ឋខ្មែរ និងពលករដែលកំពុងស្នាក់នៅក្នុងខេត្តជាប់ឆ្នេរសមុទ្រទាំង៥ ឱ្យស្តាប់ការណែនាំរបស់អាជ្ញាធរជប៉ុន។ ឯកឧត្តម ហេង សួរ បានឲ្យដឹងថា ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីជូនដំណឹងអំពីគ្រោះរញ្ជួយដី កម្រិត 6 នៅខេត្ត Miyazaki ស្ថិតនៅភាគនិរតីប្រទេសជប៉ុន ដែលអាចបង្កឱ្យមានហានិភ័យនៃរលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Kochi, ខេត្ត Miyazaki, […]
Tag: ក្រសួងការងារ
ក្រសួងការងារលើកឡើងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ កម្ពុជាមានរោងចក្រ សហគ្រាសសរុបចំនួនជាង ៤ម៉ឺន ខណៈសហគ្រាស គ្រឹះស្ថានបានបើកថ្មីមានសរុបជាង៣ពាន់សហគ្រាស
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៤ បានលើកឡើងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ នេះកម្ពុជាមានរោងចក្រ សហគ្រាសមានចំនួនសរុប ៤៤ ៤១៧ និងមានកម្មករនិយោជិតសរុបប្រមាណ ១,៧៩លាននាក់ ខណៈសហគ្រាស គ្រឹះស្ថាន ដែលបើកថ្មីមានសរុបចំនួនជាង៣ពាន់សហគ្រាស
ក្រសួងការងារបញ្ជាក់ទៅកាន់វិទ្យាស្ថាន ERIA ពីសក្តានុពលនៃការបណ្តុះបណ្តាលជំនាញដែលជាគន្លឹះក្នុងការទាក់ទាញវិនិយោគមកកម្ពុជា
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោក Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) និងគណៈប្រតិភូនៅទីស្តីការក្រសួង
អ្នកនាំពាក្យ៖ គ្មានការចាប់ខ្លួនពលករខ្មែរនៅថៃជិត ៤ពាន់នាក់ ដូចការផ្សព្វផ្សាយនោះទេ
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អន បានបញ្ជាក់ថា គ្មានការចាប់ខ្លួនពលករខ្មែរនៅថៃជិត ៤ពាន់នាក់ ដូចការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ និងសារព័ត៌មានផ្សាយបន្តមួយចំនួននោះទេ។ លោក កត្តា អន បានឲ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២៣ ខែមិថុនាថា៖ តាមការចេញផ្សាយរបស់នាយកដ្ឋានមុខរបរនៃក្រសួងការងារថៃ ចាប់ពីថ្ងៃ៥ ដល់ថ្ងៃ១២ ខែមិថុនា ២០២៤ អាជ្ញាធរថៃបានចុះត្រួតពិនិត្យការប្រើប្រាស់កម្លាំងពលកម្មបរទេសតាមសហគ្រាសចំនួន ១៧៧៤ កន្លែងដែលប្រើប្រាស់ពលករបរទេសសរុបចំនួន ២៦ […]
សហជីពដែលប្រឆាំងរដ្ឋាភិបាល ទើបហៅថាសហជីពឯករាជ្យ?
សហជីពធ្វើការតវ៉ាប្រឆាំងរដ្ឋាភិបាល ទើបហៅថាសហជីពឯករាជ្យឬ? សហជីពការពារផលប្រយោជន៍កម្មករនិយោជិតពិតប្រាកដជាសហជីពក្លែងក្លាយឬ? ការលើកឡើងនូវពាក្យសហជីពឯករាជ្យ សហជីពក្លែងក្លាយ ជាការញ៉ុះញង់បំបែកបំបាក់ បង្កើតការរើសអើងសហជីព និងអង្គការវិជ្ជាជីវៈនៅកម្ពុជា ដែលមានជាង ៦៣០០ ដែលកំពុងដំណើរការងាររបស់ខ្លួនដោយសេរី គ្មានការរិតត្បិត ឬបំផិតបំភ័យដូចការលើកឡើងដោយសារព័ត៌មាន សហជីព និងអង្គការសង្គមស៊ីវិលមួយចំនួននោះទេ។ គ្រប់សហជីព និងអង្គការវិជ្ជាជីវៈត្រូវបានចុះបញ្ជីត្រឹមត្រូវតាមនីតិវិធី និងបានតម្កល់លក្ខន្តិកៈរបស់ខ្លួននៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងលក្ខន្តិកៈរបស់ពួកគេ បានប្រកាសពីជំហរបម្រើផលប្រយោជន៍កម្មករនិយោជិត សុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ មិនចូលរួមធ្វើនយោបាយ ឬសកម្មភាពនយោបាយណាមួយ។ សហជីព […]
ក្រសួងការងារ បដិសេធទាំងស្រុងចំពោះព័ត៌មានរបស់វិទ្យុអាស៊ីសេរី ដែលមួលបង្កាច់មកលើឯកឧត្តម ហេង សួរ និងថ្នាក់ដឹកនាំក្រសួង
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បដិសេធទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ (RFA Khmer) កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដែលបានមួលបង្កាច់មកលើឯកឧត្តម ហេង សួរ និងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ តាមរយៈសេចក្តីបដិសេធ នៅថ្ងៃទី១៦ ខែមិថុនានេះ ក្រសួងការងារ បានលើកឡើងថា ការផ្សាយនេះ គឺជាការប្រឌិតនូវព័ត៌មានមិនពិតដែលធ្វើឱ្យមានការយល់ច្រឡំ មួលបង្កាច់បង្អួចកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ […]
កម្ពុជា កំពុងបង្កើនកម្លាំងពលកម្មជំនាញ ខណៈប្រជាជនអាយុពី១៥ ទៅ២៤ឆ្នាំ កំពុងមាននិន្នាការកើនឡើង
ក្នុងបរិការណ៍ប្រជាសាស្ត្រអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចហៅថា «ភាគលាភប្រជាសាស្ត្រ» ដែល កម្ពុជាមានប្រជាជនក្នុងន័យធ្វើការចំនួន ៦២% រាជរដ្ឋាភិបាលបាននិងកំពុងពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន តាមរយៈការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញតាមតម្រូវការទីផ្សារការងារ ដែលទាមទារឱ្យកម្ពុជាត្រូវបន្តយកចិត្ត ទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ខណៈចំនួនប្រជាជនស្ថិតនៅក្នុងវ័យបណ្តុះ បណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលមានអាយុពី១៥ ទៅ២៤ឆ្នាំ កំពុងមាននិន្នាការកើនឡើងជាបន្តបន្ទាប់ ក្នុង ចន្លោះឆ្នាំ២០២៣-២០២៨។ នេះបើការឲ្យដឹងក្នុងសារលិខិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងសារលិខិត សម្តេចធិបតី […]
រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា-ជប៉ុនឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យការងារ និងសន្តិសុខសង្គមឱ្យកាន់តែរីកចម្រើនបន្ថែមទៀតស្របតាមកម្រិតទំនាក់ទំនងការទូតថ្មី
(ស្វីស)៖ ក្នុងដំណើរចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO) ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយឯកឧត្តម MIYAZAKI Masahisa រដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពនៃព្រះរាជាណាចក្រជប៉ុន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ សន្តិសុខសង្គមឱ្យស្របតាមកម្រិតទំនាក់ទំនងការទូតថ្មីជាប្រទេសដៃគូគ្រប់ជ្រុងជ្រោយ។ ជំនួបនេះ បានធ្វើឡើងកាលពីរសៀលម៉ោង៣ ម៉ោងនៅក្រុងហ្សឺណែវ ប្រទេសស្វីសត្រូវនឹងម៉ោង១០យប់នៅកម្ពុជា
ការផ្លាស់ប្តូររថយន្តដឹកកម្មករឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព ជាការគិតគូរប្រយោជន៍ទាំងសម្រាប់កម្មករ និងអ្នកប្រកបរបរដឹកជញ្ជូន
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិត ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព គឺជាការគិតគូរ ដែលរាជរដ្ឋាភិបាលនឹងជួយទៅដល់កម្មករនិយោជិត ឱ្យធ្វើដំណើរប្រកបដោយផាសុកភាព និងស្របតាមបទដ្ឋានបច្ចេកទេស ហើយអ្នកប្រកបរបរដឹកជញ្ជូន ក៏នឹងមិនប៉ះពាល់ដល់ចំណូលរបស់ខ្លួនផងដែរ
ពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីត ៥នាក់ទៀត បានមកដល់កម្ពុជាវិញ, សរុប ៥៧នាក់ហើយ
ពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីត ចំនួន ៥នាក់ទៀត បានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតខ្មែរប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីតជាសេនាធិការ រួមទាំងភាគីពាក់ព័ន្ធ។ គិតត្រឹមលើកនេះទៀត បងប្អូនពលការិនីវិលត្រលប់មកមាតុប្រទេសវិញសរុបបានចំនួន៥៧នាក់។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលយ៉ាងកក់ក្តៅចំពោះការមកដល់របស់ពលការិនីតាំងពីការសម្របសម្រួលនៅព្រលានយន្តហោះក្នុងព្រះរាជាណាចក្រថៃ រហូតមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការក្រសួង។ សូមរំលឹកថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រោមមានការសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ […]
