ក្រុមហ៊ុនជប៉ុនចំនួនពីរ ចូលខ្លួនមកជួយកម្ពុជាលើការបណ្តុះបណ្តាលជំនាញជួសជុលរថយន្តតាមស្តង់ដាជប៉ុន

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនធំៗរបស់ជប៉ុនចំនួន២គឺ Ehime Nissan និង Forval Corporation ចំពោះកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញជួសជុលរថយន្តតាមបែបស្តង់ដាជប៉ុននៅកម្ពុជា។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះលោក Yutaka Oka ប្រធានក្រុមប្រឹក្សាភិបាលEhime Nissan Group និងលោក Ken […]

រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន ចូលរួមការប្រកួតប្រជែងកម្មវិធី សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤នេះ បានជំរុញឱ្យសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន(JBAC)ចូលរួមប្រកួតប្រជែងកម្មវិធីសហគ្រាសមួយជាសហគមន៍សុខសាន្តមួយដែលជាអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការជំរុញរបស់ឯកឧត្តមរដ្ឋមន្ត្រីនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជាមួយលោក Mizukoshi Takeharu ប្រធានក្រុមប្រឹក្សាភិបាលសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុនដែលធ្វើឡើងនៅទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធីប្រកួតប្រជែងនេះ ដើម្បីបង្កើនភាពសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល។ជាមួយគ្នានោះ លោកប្រធានក្រុមប្រឹក្សាភិបាលទទួលយកសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី និងជំរុញឱ្យក្រុមហ៊ុនដែលជាសមាជិកចូលរួមក្នុងកម្មវិធីប្រកួតប្រជែងដ៏មានសារៈសំខាន់នេះ។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រី […]

រដ្ឋមន្ត្រីក្រសួងការងារជំរុញក្រុមហ៊ុនចិនជួយពង្រឹងសមត្ថភាពនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ បានជំរុញឱ្យក្រុមហ៊ុន Hunan Construction Investment Group បង្កើតកិច្ចសហប្រតិបត្តិការ និងការគាំទ្រការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពជំនាញបច្ចេកទេសលើវិស័យសំណង់ និងវិស័យគ្រឿងយន្តនៅកម្ពុជា

ក្រសួងការងារ ត្រៀមប្រជុំដាក់ចេញវិធានការ ក្រោយឧបទ្ទវហេតុឆេះឃ្លាំងរោងចក្រក្នុងខេត្តកណ្តាល

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៦:៤០នាទីព្រឹក មានករណីអគ្គិភ័យឆាបឆេះឃ្លាំង ស្ដុកទុក និងចែកចាយសារធាតុគីមី សម្រាប់បោកគក់ នៃរោងចក្រ យីដា ហ្គាមេន ដែលមានអាសយដ្ឋាន ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ឧបទ្ទវហេតុអគ្គិភ័យនេះ បានបង្កឱ្យមានកម្មករនិយោជិតរងគ្រោះ សរុបចំនួន ២១នាក់ […]

កម្ពុជា និងអង្គការសហប្រជាជាតិ ត្រៀមបន្តអនុវត្តគម្រោងមុខរបរ និងការងារសមរម្យសម្រាប់យុវជន

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកJoseph Scheuer អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីរសៀលថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈក្រុមប្រឹក្សាភិបាលលើកទី៥ ដោយមានការចូលរួមពីទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល តំណាងវិស័យឯកជន និងតំណាងយុវជន។ កិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ គឺដើម្បីពិនិត្យលទ្ធផលគម្រោងស្តីពីមុខរបរ និងការងារសមរម្យសម្រាប់យុវជនដំណាក់កាលទី២ និងត្រៀមផែនការអនុវត្តគម្រោងដំណាក់កាលទី៣។ ក្នុងនោះសហប្រធានទាំងពីរ បានស្តាប់យ៉ាងយកចិត្តទុកដាក់ចំពោះបទបង្ហាញស្តីពីសមិទ្ធផលដំណាក់កាលទី២ ដែលបង្ហាញឡើងដោយក្រុមលេខាធិការដ្ឋាន។ […]

រដ្ឋមន្ត្រីក្រសួងការងារ ចុះទីតាំងផ្ទាល់ស្វែងយល់ការបណ្តុះបណ្តាលជំនាញផលិតនាឡិការស្តង់ដាស្វីសរបស់Prince Horology

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញទស្សនា និងស្វែងយល់ការបណ្តុះបណ្តាលជំនាញផលិតនាឡិកាដៃរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ Prince Horologyដែលមានទីតាំងក្នុងរាជធានីភ្នំពេញ

ឯកឧត្តម ហេង សួរ អំពាវនាវឱ្យសមាគមរោងចក្រវិស័យកាត់ដេរ ចូលរួមប្រឡងប្រណាំងកម្មវិធី “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”

ថ្លែងក្នុងសន្និបាតលើកទី១៦របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ បានអំពាវនាវឱ្យថៅកែរោងចក្រសហគ្រាសទាំងអស់ចូលរួមប្រឡងប្រណាំងកម្មវិធីថ្នាក់ជាតិ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលជាអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញកាលពីដើមអាណត្តិ។ ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា៖ “រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ គឺជាកម្មវត្ថុនៃការប្រឡងប្រណាំងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។ តាមរយៈជ័យលាភីកម្រិតអេ(A) រោងចក្រសហគ្រាសនឹងទទួលបានការលើកទឹកចិត្តដូចជាការលើកលែងអធិការកិច្ចរយៈពេល១ឆ្នាំជាដើម […]

នាយករដ្ឋមន្ត្រី ដាក់ចេញការងារអាទិភាព ៤ចំណុចទៀត សម្រាប់ក្រសួងការងារអនុវត្តរយៈពេល ២ឆ្នាំខាងមុខ

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសដាក់ចេញនូវទិសដៅការងារអាទិភាព ចំនួន ៤ ចំណុចបន្ថែមទៀត សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: អនុវត្តក្នុងរយៈពេល ២ ឆ្នាំខាងមុខ ជាអាទិ៍៖ ទី១. សិក្សាលទ្ធភាពដើម្បីបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ-សហគ្រាស ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងភាគីពាក់ព័ន្ធនានា ព្រមទាំងគិតគូរអំពីយន្តការនៃការកសាង, ការគ្រប់គ្រង, ការធានាគុណភាព និងការរក្សានិរន្តរភាពនៃទារកដ្ឋាន និងមត្តេយ្យសហគមន៍ទាំងអស់នោះ ដើម្បីឱ្យបងប្អូនកម្មករ-និយោជិតរបស់យើងដែលមានកូនតូចៗ ជាពិសេសរយៈពេល ៣ […]

យុវជនច្រើនចាប់អារម្មណ៍វិស័យធុរកិច្ច និងព័ត៌មានវិទ្យា ក្នុងចំណោមជាង ២ម៉ឺននាក់ ចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ

បច្ចុប្បន្នភាពត្រឹមថ្ងៃទី៤ មករា ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលនូវអ្នកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ តាមរយៈកម្មវិធី “TVET 1,5M” សរុបចំនួន ២០ ៣៩៣នាក់ (ស្រីចំនួន ៧ ០០៧នាក់) តាមបណ្តារាជធានី-ខេត្ត ដូចជា ៖ រាជធានីភ្នំពេញ ចំនួន ៧ ៩០៥នាក់ (ស្រី ២ ៥៩៦នាក់) […]

ឯកឧត្តម ហេង សួរ៖ មិនទាន់មានព័ត៌មានអំពីពលរដ្ឋខ្មែរនៅជប៉ុន មានគ្រោះថ្នាក់ ឬស្នើសុំជំនួយនៅឡើយទេ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ជាមួយនឹងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុនចាប់តាំងពីម៉ោង ២ និង១០នាទីរសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ រហូតដល់ម៉ោង ១០យប់ ម៉ោងនៅកម្ពុជា គឺហានិភ័យនៃការកកើតស៊ូណាមិកម្រិតធំនៅជប៉ុនត្រូវថមថយឥទ្ធិពល។ ឯកឧត្តមបញ្ជាក់ថា ចំពោះមុខនេះនៅមិនទាន់មានព័ត៌មានអំពីពលករជំនាញ កម្មសិក្សាការី និស្សិត និង​សហ​គម​ខ្មែរនៅជប៉ុន មានគ្រោះថ្នាក់ ឬទំនាក់ទំនងស្នើសុំជំនួយពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ឬក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ […]

5
Promotion