កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ បានធ្វើឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដោយភាគីថៃធ្វើជាម្ចាស់ផ្ទះ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈ ប្រតិភូថៃដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគ […]
Tag: ក្រសួងការពារជាតិ
ក្រសួងការពារជាតិ៖ ថៃបានបង្កើនសកម្មភាពបង្ហោះដ្រូន និងចល័តអាវុធគាំទ្រតាមព្រំដែនគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខនៃប្រទេសទាំងពីរ
យោងតាមសេចក្តីប្រកាសព័ត៌មាន កាលពីយប់ថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានបញ្ជាក់ថា ភាគីថៃបាន បង្កើនសកម្មភាពបង្ហោះដ្រូន ការជីកលេណដ្ឋាន ការបង្កើន និងចល័តអាវុធគាំទ្រ និងសព្វាវុធគ្រប់ប្រភេទ ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំនួនទាហាននៅតាមព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលជាការ គំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខនៃប្រទេសទាំងពីរ។ ក្រសួងការពារជាតិ បង្ហាញការសោកស្តាយ ចំពោះភាគីថៃដែលមិនបានគោរពនូវកិច្ចព្រមព្រៀង ហើយថែមទាំងបានបង្កើនការធ្វើសកម្មភាពរំលោភបំពាន លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា […]
ក្រសួងការពារជាតិ៖ ប្រុងប្រយ័ត្ន! ព័ត៌មានក្លែងក្លាយកំពុងបង្កភាពតានតឹងក្នុងតំបន់ ដែលបញ្ឆេះកំហឹងជាតិសាសន៍រវាងកម្ពុជា-ថៃ
ក្រសួងការពារជាតិ បានចេញសេចក្តីជូនព័ត៌មានមួយដល់សាធារណជនឱ្យបានជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានស្ថាប័នសារព័ត៌មានថៃ និងបណ្តាញសង្គមក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិតនាំឱ្យមានការយល់ច្រឡំ ដែលអាចបញ្ឆេះកំហឹងជាតិសាសន៍ និងរុញច្រានឱ្យស្ថានការណ៍រឹតតែតានតឹង។ ក្នុងន័យនេះ ក្រសួងការពារជាតិបានអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសការជូនព័ត៌មានដោយរាជរដ្ឋាភិបាល និងពីក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដែលជាប្រភពព័ត៌មានផ្លូវការ ពិត និងត្រឹមត្រូវ ជឿទុកចិត្តបាន។ គួរបញ្ជាក់ថា ការពង្រឹងភាពយល់ដឹង និងការយកចិត្តទុកដាក់ក្នុងការទទួលព័ត៌មាន គឺជាកត្តាសំខាន់ក្នុងការរក្សាសុខដុមភាពសង្គម បញ្ចៀសការបង្កសង្គ្រាម ដើម្បីថែរក្សាសន្តិភាព មិត្តភាពល្អ និងបញ្ចៀសសង្គ្រាមជាយថាហេតុផងដែរ។ សូមជម្រាបថា […]
មុនកិច្ចប្រជុំ JBC! ប្រមុខការពារជាតិកម្ពុជា ជួបប្រមុខការពារជាតិថៃ ពិភាក្សាពីវិធីដោះស្រាយជម្លោះនៅតំបន់ព្រំដែន
ប្រមុខការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ សីហា ទៀ សីហា នៅថ្ងៃទី៥ ខែមិថុនា បានជួបជាមួយសមភាគីថៃ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិថៃ Phumtham Wechayachai ដើម្បីជជែកជម្លោះនៅតំបន់ព្រំដែន។ សារព័ត៌មាន Thai PBS បានឲ្យដឹងថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីផ្លាស់ប្តូរយោបល់ និងពិភាក្សាអំពីវិធីដោះស្រាយជម្លោះរវាងភាគីទាំងពីរ។ ប្រទេសទាំងពីរបានឯកភាពបន្តដំណើរការទៅតាមយន្តការសហប្រតិបត្តិការដែលមានស្រាប់ ដើម្បីឈានទៅដល់ការសន្និដ្ឋានជាក់ស្តែង និងកែសម្រួលកម្លាំងក្នុងតំបន់ឱ្យដូចឆ្នាំ២០២៤។ ក្នុងន័យនេះ […]
ក្រសួងការពារជាតិ ច្រានចោលការចោទប្រកាន់ដែលថាកម្ពុជាដកទ័ពចេញពីប្រាសាទតាមាន់
ក្រសួងការពារជាតិ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នេះ ចេញមកច្រានចោល និងថ្កោលទោស ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ជនអគតិមួយចំនួន ដែលថាកម្ពុជាបានដកទ័ពចេញពីតំបន់ដែលខ្លួនកំពុងគ្រប់គ្រងក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ ក្រសួងការពារជាតិ បានចាត់ការចោទប្រកាន់នេះ គឺជាចេតនាដ៏អាក្រក់ មានគោលបំណងញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ និងទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង។ ក្រសួងការពារជាតិ បានបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ គណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ និងក្រសួង ស្ថាប័នពាក់ព័ន្ធ បានចូលរួមកិច្ចប្រជុំ […]
អ្នកនាំពាក្យ៖ ការតែងតាំងមុខតំណែងដល់ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក ជាការអនុលោមតាមច្បាប់សុទ្ធសាធ មិនមានអ្វីខុសនោះឡើយ
អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា ការតែងតាំងមុខតំណែងដល់ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក ជាការអនុលោមតាមច្បាប់សុទ្ធសាធ មិនមានអ្វីខុសនោះឡើយ។ ការបញ្ជាក់បែបនេះ បន្ទាប់ពីនាថ្មីៗនេះ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួន ដែលបានបង្កឱ្យមានការភាន់ច្រឡំពាក់ព័ន្ធនឹងការតែងតាំងមុខតំណែងដល់ ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ជូនសាធារណជនទាំងអស់ថា […]
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ប្រកាសគាំទ្រចំពោះការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិចិន ពាក់ព័ន្ធនឹងទំនាក់ទំនងយោធារវាងកម្ពុជា និងចិន
អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត ប្រកាសគាំទ្រទាំងស្រុងចំពោ សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយ ឯកឧត្តម Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងទំនាក់ទំនងយោធារវាងកម្ពុជានិងចិន ដែលឯកឧត្តមបានចេញមកបដិសេធ ចំពោះការលើកឡើងទាំងឡាយណាដែលថា «ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរមានភាពរកាំរកូស»។ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៨ ខែកុម្ភៈនេះថា […]
នាយឧត្តមសេនីយ៍ ឈុំ សុជាត បញ្ជាក់រឿងការផ្តល់ប្រាក់ឧបត្ថម្ភចំពោះគ្រួសារយោធិនពលី ខណៈមានការភាន់ច្រឡំ
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានចែករំលែកព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងការផ្តល់ប្រាក់ឧបត្ថម្ភចំពោះគ្រួសារយោធិនពលី មរណៈ ដើម្បីជៀសវាងមានការភាន់ច្រឡំ ហើយចែករំលែកតគ្នាដោយមិនត្រឹមត្រូវ ដោយសារតែបងប្អូនមួយចំនួនជាពិសេសអ្នកដែលមិនមែនយោធិន ហាក់នៅពុំបានយល់ច្បាស់អំពីគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភចំពោះគ្រួសារយោធិនពលី មរណៈ។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ការផ្តល់ប្រាក់ឧបត្ថម្ភចំពោះគ្រួសារយោធិនពលី គឺជាការអនុវត្តទៅតាមអនុក្រឹត្យ ស្តីពីរបបឧបត្ថម្ភចំពោះយោធិនពលី មរណៈ បង្កស្លាប់ បាត់ខ្លួន និងពិការ […]
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យមានការផ្ដួចផ្ដើមសកម្មភាពថ្មីៗ លេីវិស័យការពារជាតិរវាងកម្ពុជា-វៀតណាម
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសេីរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍរីកចម្រើន ហើយទំនាក់ទំនង […]
១៨សីហា! គ្មានបាតុភាពអ្វីគួរឱ្យកត់សម្គាល់ បង្ហាញពីភាពបរាជ័យដ៏អាម៉ាស់ជាថ្មីរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស
នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ ស្ថានភាពទូទៅនៅទូទាំងប្រទេសកម្ពុជា រួមទាំងរាជធានីភ្នំពេញ មិនមានសកម្មភាពប្រមូលផ្តុំ ឬចលនាណាមួយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាបានកើតឡើង ដូចការបំផុសបំផុលរបស់ក្រុមប្រឆាំងជ្រុលនិយមនោះឡើយ។ ប្រជាពលរដ្ឋនៅតែប្រកបរបរ និងការងារជាធម្មតាក្នុងជីវភាពប្រចាំថ្ងៃ ខណៈដែលនៅតាមដងផ្លូវ និងទីសាធារណៈនានា មានសភាពស្ងប់ស្ងាត់ មិនមានបាតុភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ។ នេះបើតាមការឲ្យដឹងពីនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ។ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានលើកឡើងថា លទ្ធផលនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញអំពីភាពបរាជ័យដ៏អាម៉ាស់ជាថ្មីរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលតែងមានគំនិតទុច្ចរិតប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា […]
