មុនកិច្ចប្រជុំ JBC! ប្រមុខការពារជាតិកម្ពុជា ជួបប្រមុខការពារជាតិថៃ ពិភាក្សាពីវិធីដោះស្រាយជម្លោះនៅតំបន់ព្រំដែន

ប្រមុខការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ សីហា ទៀ សីហា នៅថ្ងៃទី៥ ខែមិថុនា បានជួបជាមួយសមភាគីថៃ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិថៃ Phumtham Wechayachai ដើម្បីជជែកជម្លោះនៅតំបន់ព្រំដែន។

សារព័ត៌មាន Thai PBS បានឲ្យដឹងថា គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីផ្លាស់ប្តូរយោបល់ និងពិភាក្សាអំពីវិធីដោះស្រាយជម្លោះរវាងភាគីទាំងពីរ។ ប្រទេសទាំងពីរបានឯកភាពបន្តដំណើរការទៅតាមយន្តការសហប្រតិបត្តិការដែលមានស្រាប់ ដើម្បីឈានទៅដល់ការសន្និដ្ឋានជាក់ស្តែង និង​កែសម្រួល​កម្លាំង​ក្នុង​តំបន់​ឱ្យ​ដូច​ឆ្នាំ​២០២៤។

ក្នុងន័យនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រើប្រាស់យន្តការទ្វេភាគីជាឧបករណ៍សំខាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការដោះស្រាយបញ្ហារួមគ្នា ដើម្បីពង្រឹងទំនាក់ទំនងល្អរវាងគ្នាទៅវិញទៅមកប្រកបដោយនិរន្តរភាព។

គួរបញ្ជាក់ថា ប្រសិនគ្មានការប្រែប្រួលនោះទេ កិច្ចប្រជុំនៃគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC)រវាងកម្ពុជា និងថៃ នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ នៅរាជធានីភ្នំពេញ។ យោងតាមសេចក្តីការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ បញ្ហាព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី មិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈ នៃកិច្ចប្រជុំនោះទេ។ ការមិនបញ្ជូលករណីតំបន់ទាំងបួននេះទៅក្នុងកិច្ចប្រជុំ ដោយសារតែកម្ពុជា បានបញ្ជូនវិវាទតំបន់ទាំងនេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេរួចហើយ៕