រដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ជាឱ្យមន្ត្រីជំនាញចុះពិនិត្យទីតាំងស្តុកសំណល់អេតចាយទូទាំងប្រទេសជាបន្ទាន់!

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បញ្ជាឱ្យមន្ទីរបរិស្ថានរាជធានី–ខេត្តទាំងអស់ ពិនិត្យ និងរាយការណ៍អំពីទីតាំងស្តុកសំណល់អេតចាយនៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការអនុវត្តតាមបទប្បញ្ញត្តិបរិស្ថាន បន្ទាប់ពីអាជ្ញាធររកឃើញទីតាំងស្តុកសំណល់ខុសច្បាប់មួយកន្លែងបានឆេះ បង្កការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ ការណែនាំនេះត្រូវបានចេញបន្ទាប់ពីមានអគ្គិភ័យឆេះទីតាំងស្តុកសំណល់អេតចាយខុសច្បាប់មួយកន្លែង នៅខេត្តកំពង់ស្ពឺ ដែលបង្កផ្សែងខ្មៅក្រាស់ និងបង្កការព្រួយបារម្ភអំពីផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ។ បើតាមការណែនាំ មន្ទីរបរិស្ថានរាជធានី–ខេត្តត្រូវចុះត្រួតពិនិត្យ និងរៀបចំរបាយការណ៍អំពីទីតាំងស្តុក និងកែច្នៃសំណល់អេតចាយនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការត្រួតពិនិត្យនេះនឹងផ្តោតលើការអនុវត្តតាមបទដ្ឋានបរិស្ថាន រួមមានការស្តុកសំណល់ឱ្យបានត្រឹមត្រូវ ការគ្រប់គ្រងសំណល់គ្រោះថ្នាក់ និងការទទួលបានលិខិតអនុញ្ញាតបរិស្ថានត្រឹមត្រូវ។ មន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ថា ការត្រួតពិនិត្យនេះមានគោលបំណងបង្ការហានិភ័យបរិស្ថាន […]

វិធានការបន្ទាន់ ៤ចំណុច ដែលតម្រូវឱ្យរោងចក្រអនុវត្ត ក្រោយមានករណីដួលសន្លប់កម្មករជាង ១០នាក់ 

មន្រ្តីជំនាញបរិស្ថានបានតម្រូវឱ្យក្រុមហ៊ុន SHI HAO HANDBAG CO., LTD. នៅខេត្តកណ្តាលពង្រឹងបទដ្ឋានបច្ចេកទេសបរិស្ថានមួយចំនួនបន្ទាប់ពីកម្មករជាង១០នាក់មានការដួលសន្លប់។ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការបច្ចេកទេសដល់ក្រុមហ៊ុនអនុវត្តរួមមាន៖ ១-ក្រុមហ៊ុនត្រូវកែសម្រួលសីតុណ្ហភាពក្នុងអគារផលិតកម្មឱ្យស្ថិតនៅក្រោម កម្រិតស្តង់ដារកំណត់ (ស្តង់ដារ៣០0C) ២-ក្រុមហ៊ុនត្រូវរៀបចំប្រព័ន្ឋត្រជាក់(Cooling System)  ៣-ក្រុមហ៊ុនត្រូវរៀបចំលំហូរខ្យល់ក្នុងអគារផលិតកម្មចេញចូលឱ្យបានគ្រប់គ្រាន់ ៤-ក្រុមហ៊ុនត្រូវរៀបចំទីតាំងបិតកាវលើស្បែកកាបូប និងការប្រើប្រាស់សាំងក្រអូបសម្រាប់ជូតសម្អាត ឱ្យដាច់ដោយឡែកពីផ្នែកដេរ និង៥-ក្រុមហ៊ុនត្រូវទុកដាក់ និងញែកសំណល់ឱ្យបានត្រឹមត្រូវ។ សូមបញ្ជាក់ថា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច […]

អាជ្ញាធរ ពលរដ្ឋ និងព្រះសង្ឃធ្វើបុណ្យរំលឹកសត្វដំរី ដែលបានស្លាប់ដោយសារគ្រាប់ផ្លោងរបស់កងទ័ពថៃ និងបំបួសដើមឈើនៅព្រៃព្រះរការ ខេត្តព្រះវិហារ

ក្រសួងបរិស្ថាន បានឱ្យដឹងថា កាលពីថ្ងៃទី២-៣ ខែមីនា ឆ្នាំ២០២៦ លោក ឈុន ឆេង អនុប្រធានមន្ទីរបរិស្ថាន បានដឹកនាំមន្ត្រីរាជការ, មន្ត្រីឧទ្យានុរក្ស ចូលរួមជាមួយសមាជិកក្រុមស្នូលបណ្តាញព្រៃព្រះរកា ផ្តួចផ្តើមរៀបចំពិធីរំលឹកឧទ្ទិសដល់វិញ្ញាណក្ខន្ធសត្វដំរី (មេ និងកូន)ចំនួន ២ក្បាល ដែលបានស្លាប់កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ និងពិធីបុណ្យខួបបំបួសព្រៃព្រះរការ ដោយមាននិមន្តព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ក្រុមអង្គការ សង្គមស៊ីវិលសរុបប្រមាណ២០០អង្គ/នាក់។ ពិធីបុណ្យរំលឹកនិងបុណ្យបំបួសដើមឈើជាប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច […]

ក្រសួងបរិស្ថាន អំពាវនាវឲ្យទប់ស្កាត់ភ្លើងឆេះព្រៃ និងការដុតវាលស្មៅ ដើម្បីបន្ថយការបំពុលខ្យល់

ដើម្បីគ្រប់គ្រងគុណភាពខ្យល់ និងដើម្បីធានាឱ្យគុណភាពខ្យល់នៅកម្ពុជា នារដូវប្រាំងនេះ ឱ្យនៅតែរក្សាគុណភាពល្អ ក្រសួងបរិស្ថាន ស្នើសុំការចូលរួម ធ្វើការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ រួមមានការពារនិងទប់ស្កាត់ ភ្លើងឆេះព្រៃ ការដុតវាលស្មៅ ការដុតសំណល់កសិកម្ម ការដុតរានដីព្រៃ ការដុតគល់ជញ្រ្ជាំងស្រូវ ការដុតសំរាម សំណល់រឹង សំណល់ប្លាស្ទិកនៅទីចំហ ការដុតកម្ទេចក្រណាត់ និងការឆេះសំណល់ទីលានចាក់សំណល់។ ជាមួយគ្នានេះ ក្រសួងក៏អំពាវនាវឲ្យ ចូលរួមទប់ស្កាត់និងកាត់បន្ថយការបញ្ចេញផ្សែង ពីរោងចក្រឧស្សាហកម្ម ពីយានយន្ត ព្រមទាំងការហុយធូលីពីការដ្ឋានសំណង់ជាដើម។ ក្រសួងបរិស្ថាន […]

ជិត១ឆ្នាំ ក្រោយវត្តមានសម្តេចធិបតី ទឹកដីតំបន់ភ្នំខ្នងផ្សារ បានប្រែក្លាយជាតំបន់ទេសចរណ៍យ៉ាងទាក់ទាញ

រយៈពេលជាង៣០០ថ្ងៃ ក្រោយការអញ្ជើញទស្សនកិច្ចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានណែនាំដាក់យុទ្ធសាស្ត្រ ផែនការ កែលម្អតំបន់ខ្នងផ្សារឱ្យប្រែក្លាយជាតំបន់ទេសចរណ៍យ៉ាងទាក់ទាញ។ រហូតមកទល់ពេលនេះ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងភ្នំខ្នងផ្សារ នៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សម្រេចបានលទ្ធផលរួចរាល់១០០%។ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំប្រតិភូថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងបរិស្ថាន ចូលរួមពិនិត្យមើសមិទ្ធផលថ្មីនៃគម្រោងគោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ និងរៀបចំផែនការអភិវឌ្ឍន៍ […]

កម្ពុជា ប្រទះឃើញវត្តមានសត្វខ្លាត្រីជាថ្មីម្តងទៀតនៅបឹងទន្លេសាប

ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈនេះ បានប្រកាសពីការប្រទះឃើញវត្តមានសត្វខ្លាត្រីជាថ្មីម្តងទៀតនៅបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ កំណត់ត្រារូបភាពនៃសត្វខ្លាត្រី ដ៏កម្រត្រូវបានថតបានតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ នៅក្នុងតំបន់ព្រៃលិចទឹកបឹងទន្លេសាប ដែលបានស្ដារឡើងវិញ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ ខ្លាត្រីនេះត្រូវថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ កាលពីពាក់កណ្តាលឆ្នាំ២០២៥។ នេះគឺជាកំណត់ត្រាលើកទីពីរនៃការរកឃើញសត្វខ្លាត្រីនៅក្នុងតំបន់ទន្លេសាបទាំងមូល ដែលជាក្តីសង្ឃឹមសម្រាប់ការស្ដារឡើងវិញនូវថនិកសត្វប្រភេទនេះ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការប្រទះឃើញប្រភេទខ្លាត្រី កាលពីពេលថ្មីៗនេះ នៅតំបន់បឹងទន្លេសាប បានបង្ហាញពីការរីកចម្រើននៃប្រភេទជីវៈចម្រុះដ៏សំខាន់នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា។ ជាមួយគ្នានេះ គឺភស្តុតាងនិងពីការដាក់ចេញដ៏ត្រឹមត្រូវនៃគោលនយោបាយរបស់កម្ពុជា […]

យុទ្ធនាការ «ភាពស្អាត» ចំនួនបី កំពុងបន្តអនុវត្តយ៉ាងផុសផុលនៅតាមមូលដ្ឋាន 

«កម្ពុជាស្អាត ខ្មែរធ្វើបាន៖ របត់ថ្មីនៃសេដ្ឋកិច្ចវិលជុំ និងស្មារតីរួមគ្នាដើម្បីមាតុភូមិគ្មានសំណល់ប្លាស្ទិក» ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន «ផែនទីបង្ហាញផ្លូវស្តីពីសកម្មភាពប្លាស្ទិកនៅកម្ពុជា» (Plastic Action Roadmap in Cambodia) ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ នេះគឺជាឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុតក្នុងគោលដៅរុញច្រានកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចប្លាស្ទិកចក្រា ដែលឆ្លើយតបយ៉ាងចំគោលដៅទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីធានានូវការកាត់បន្ថយការបំពុល និងការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាពបំផុតសម្រាប់សុខុមាលភាពសាធារណៈ និងសោភ័ណភាពសង្គមជាតិ។ ក្រសួងបរិស្ថាន បានឱ្យដឹងថា ស្របពេលនៃការដាក់ចេញនូវផែនទីបង្ហាញផ្លូវប្រវត្តិសាស្ត្រនេះ […]

កម្ពុជា មានផ្កាយរណបតាមដានគុណភាពខ្យល់ និងឧបករណ៍ចល័ត-អចល័តជាង ៦០គ្រឿងទូទាំងប្រទេស

គុណភាពខ្យល់ក្នុងប្រទេសកម្ពុជា មិនទាន់ទទួលរងការបំពុល និងមិនមានបង្កការបំពុលដល់ប្រទេសជិតខាងនោះទេ ហើយក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ កម្ពុជាមានការចុះអ័ព្ទ ដោយសារការប្រែប្រួលធាតុអាកាស មិនមែនជាផ្សែងអ័ព្ទដែលជាខ្យល់អាក្រក់នៅក្នុងបរិយាកាសនោះឡើយ។ នេះបើតាមការអះអាងរបស់ក្រសួងបរិស្ថាន។ ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការជំរុញសកម្មភាពដើម្បីភាពស្អាត ការអនុវត្តវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ នៅខេត្តពោធិ៍សាត់ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា កន្លងមកនេះ ក្រសួងបរិស្ថានបានតាមដានគុណភាពខ្យល់សាធារណៈជាប្រចាំ តាមរយៈឧបករណ៍និងស្ថានីយតាមដានគុណភាពខ្យល់ ចំនួន៥៩ ទីតាំង ក្នុងនោះនៅរាជធានីភ្នំពេញចំនួន១២ទីតាំង និងតាមបណ្តាខេត្តទូទាំងប្រទេសចំនួន ៤៧ […]

មិនមែនខ្យល់ពុលទេ! កម្ពុជាមានបាតុភូតចុះអ័ព្ទខ្លាំងរយៈពេល១០ថ្ងៃ ច្រើនកើតនៅពេលយប់ និងពេលព្រឹក

បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅកម្ពុជា ផ្នែកតំបន់ទំនាបកណ្ដាលខាងត្បូង តំបន់ខ្ពង់រាប តំបន់ជួរភ្នំ តំបន់សមុទ្រ និងមាត់សមុទ្រ សីតុណ្ហភាពមានការចុះត្រជាក់ ហើយមានបាតុភូតចុះអ័ព្ទ។ បាតុភូតនេះនឹងមានឥទ្ធិពលខ្លាំងនៅពេលយប់ និងពេលព្រឹក ប៉ុន្តែវានឹងរលាយបាត់ទៅវិញនៅម៉ោង ៩៖០០ព្រឹក។  ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់សាធារណជន […]

រដ្ឋមន្ត្រីបរិស្ថានកម្ពុជា៖ បញ្ហាបំពុលខ្យល់ជាវិបត្តិសកល តែប្រទេសជិតខាងខ្លះតែងតែប្រើប្រាស់យុទ្ធសាស្ត្របង្វែរដានទម្លាក់កំហុសមកលើកម្ពុជា

ថ្មីៗនេះ កាសែត The Nation របស់ថៃ បានចុះផ្សាយចោទប្រកាន់ថា ការបំពុលខ្យល់នៅក្រុងបាងកក មានប្រភពពីភ្លើងឆេះនៅក្នុងប្រទេសកម្ពុជា។ ជុំវិញរឿងនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា ឯកឧត្តម អ៊ាង សុផល្លែត បានចាត់ទុកថា ប្រទេសជិតខាងមួយនេះតែងតែប្រើប្រាស់យុទ្ធសាស្ត្របង្វែរដានទម្លាក់កំហុសមកលើកម្ពុជា។  ឯកឧត្តម អ៊ាង សុផល្លែត បានសរសេររៀបរាប់លើផេកហ្វេសប៊ុកនៅថ្ងៃទី១៩ ខែមករា អំពីការពិតនៃគុណភាពខ្យល់យ៉ាងដូច្នេះថា៖ កម្ពុជាបន្តរក្សាខ្យល់ស្អាត ខណៈប្រទេសខ្លះបង្វែរកំហុសមកលើយើង។​ផ្ទៃមេឃពណ៌ខៀវមិនអាចកើតមានឡើងតាមរយៈការចោទប្រកាន់គ្នាទៅវិញទៅមកនោះទេ។ ប្រទេសកម្ពុជា បានធ្វើការដោះស្រាយបញ្ហាបំពុលខ្យល់ជារឿយៗ […]

5
Promotion