គណៈប្រតិភូចិនមកពីខេត្តសានទុង សម្លឹងឃើញកម្ពុជា ជាទិសដៅវិនិយោគដ៏មានសក្តានុពលមួយក្នុងតំបន់អាស៊ីអាគ្នេយ៍

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា គណៈប្រតិភូចិនមកពីខេត្តសានទុង សម្លឹងឃើញកម្ពុជាជាទិសដៅវិនិយោគដ៏មានសក្តានុពលមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងនាថ្ងៃទី៧ មីនា លោកស្រីប្រធានគណៈប្រតិភូ សង្កេតឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ ហើយសន្យាខិតខំកៀរគរវិនិយោគិនចិនមកវិនិយោគនៅកម្ពុជាឱ្យបានច្រើនថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរ។ ជាការឆ្លើយតប ឯកឧត្តម តឹក រ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ថ្លែងអំណរគុណចំពោះការជឿទុកចិត្តមកលើប្រទេសកម្ពុជា និងស្វាគមន៍ការមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា៕

រដ្ឋមន្ត្រីពីររូប បង្ហាញឆន្ទៈពួតដៃគ្នារៀបចំហេដ្ឋារចនាសម្ព័ន្ធកែប្រែមុខមាត់ទីក្រុងភ្នំពេញ

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពី ការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កិច្ចប្រជុំបានរៀបចំនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ […]

ឯកឧត្តម សាយ សំអាល់ ប្រាប់ពីបំណងចង់បំពេញកិច្ចការមួយ ក្នុងពេលកាន់តំណែងជារដ្ឋមន្ត្រីរៀបចំដែនដី

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ធនធានមនុស្សជាចំណែកមួយសំខាន់ ធ្វើអោយសុខសន្តិភាពនៅកម្ពុជាអាចស្ថិតនៅគង់វង្ស ដូចនេះក្នុងពេលដែលឯកឧត្តមកាន់តំណែងជារដ្ឋមន្ត្រី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះ ឯកឧត្តមមានបំណងចង់បំពេញកិច្ចការមួយ គឺការកសាងធនធានមនុស្សលើវិស័យ ដែលទាក់ទងនឹងការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងជំនួបសម្ដែងការគួរសមជាមួយអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងក្រុមការងារបច្ចេកទេស ដើម្បីធ្វើបទបង្ហាញ អំពីវឌ្ឍនភាព និងប្រមូលធាតុចូលលើគម្រោងស្រាវជ្រាវ លើដំណើរការរៀបចំ […]

បុរីជនបទ នឹងបន្តពង្រីកទៅតាមតំបន់នានានៅតាមបណ្តាខេត្តទូទាំងប្រទេស

បុរីជនបទ នឹងបន្តពង្រីកទៅតាមតំបន់នានានៅតាមបណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង នៅថ្ងៃទី១៦ មករា ២០២៤នេះ ប្រជាពលរដ្ឋ ជាពិសេស អតីតយុទ្ធជនចំនួន ២០០គ្រួសារ ក្នុងខេត្តស្វាយរៀង បានទទួលនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានដូចជា៖ គ្រួសារពលី ២៤ នាក់ ស្រី ២៣នាក់, គ្រួសារទទួលមរណៈភាព ៧នាក់ ស្រី ៧នាក់ , គ្រួសារបាត់បង់ ៣នាក់ […]

ឯកឧត្តម សាយ សំអាល់៖ ក្រសួងកំពុងពន្លឿការផ្តល់ភាពស្របច្បាប់នៃការកាន់កាប់ ការប្រើប្រាស់ដី និងការសាងសង់ជូនពលរដ្ឋ

ការពន្លឿនការចេញប្លង់កម្មសិទ្ធដីជូនប្រជាពលរដ្ឋ និងការកំណត់នីតិវិធីសមស្របដើម្បីផ្តល់ភាពស្របច្បាប់ដល់សំណង់ដែលសាងសង់រួចតែពុំទាន់មានច្បាប់អនុញ្ញាតិ គឺជាដំណោះស្រាយបន្ទាន់ ដើម្បីផ្តល់ជូនប្រជាជនយើងនូវសន្តិសុខ សុវត្ថិភាព និងភាពស្របច្បាប់នៃការកាន់កាប់ ការប្រើប្រាស់ដី និងការសាងសង់។ ទាំងនេះជាឬសរយាង ដុះចេញពីឬសកែវនៃសុខសន្តិភាព។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀប​ចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំជីវភាពក្រុមការងារចុះវាយតម្លៃសំណង់សម្រាប់ភូមិសាស្ត្រ​រាជធា​នី​ភ្នំពេញ​ក្រុងសំពៅពូន​ក្រុងបាវិត​ក្រុងប៉ោយប៉ែត​និងក្រុងព្រះសីហនុ នៅថ្ងៃទី១៦​ ខែតុលា ឆ្នាំ២០២៣៕ ​

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ក្រសួងបានគិតគូររៀបចំដីសមស្របបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់អ្នកវិនិយោគជប៉ុនបន្ថែមទៀត

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយនឹង ឯកឧត្តម Shinzo Abe ធ្លាប់បានរៀបចំបង្កើតឱ្យមានគោលនយោបាយគ្រប់ជ្រុងជ្រោយរវាងជប៉ុន និងកម្ពុជា ហើយសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី នឹងបន្តជ្រោងអនុវត្តគោលនយោបាយនេះ។ ឯកឧត្តមបន្តថា ចំពោះកម្ពុជា យើងត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលអ្នកវិនិយោគជប៉ុនបន្តទៀត មកវិនិយោគនៅកម្ពុជា។ ក្នុងនោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រៀមគិតគូររៀបចំដីសមស្របបង្កើតតំបន់សេដ្ឋកិច្ចពិសេស […]

ក្រសួងរៀបចំដែនដី ឯកភាពសម្រួលនីតិវិធីចេញវិញ្ញាបណ្ណបត្រប្រេីប្រាស់សំណង់ដល់អគាររោងចក្រទូទាំងប្រទេសឱ្យបានឆាប់

ក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់ ឯកភាពជាមួយសមាគម​វាយនភណ្ឌ​សម្លៀកបំពាក់​ស្បែកជេីងនិងផលិតផលដំណេីរការនៅកម្ពុជា (TAFTAC) ក្នុងការសម្រួលនីតិវិធីចេញវិញ្ញាបណ្ណបត្រប្រេីប្រាស់សំណង់ជូនអគាររោងចក្រទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យបានឆាប់។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​សាយ សំអាល់ ក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​ក្នុងជំនួបជាមួយសមាគមវាយនភណ្ឌ​សម្លៀកបំពាក់​ស្បែកជេីងនិងផលិតផលដំណេីរការនៅកម្ពុជា (TAFTAC) នៅរសៀលព្រហស្បតិ៍ ថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០២៣។ គិតមកដល់ឆ្នាំ២០២៣នេះ កម្ពុជាមានរោងចក្រកាត់ដេរសរុប ១ ៣២៦រោងចក្រ នៅទូទាំងប្រទេស ដែលមានកម្មករនិយោជិត ចំនួនប្រមាណ ៨៤ ម៉ឺននាក់។ រាជធានីភ្នំពេញ បានទាក់ទាញការវិនិយោគច្រើនជាងគេ គឺមានរោងចក្រសហគ្រាសចំនួន៩.៣១៤ មានកម្មករនិយោជិតប្រមាណជាង៦៦ […]

ក្រសួងរៀបចំដែនដី បង្កើតក្រុមការងារកសាង «ប្លង់គោលក្រុងអរិយក្សត្រ»​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចបង្កើតក្រុមការងារកសាង «ប្លង់គោលក្រុងអរិយក្សត្រ»​។ នេះបើតាមការឲ្យដឹងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការចាប់ផ្តើមកសាង “ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីក្រុងអរិយក្សត្រ” ខេត្តកណ្តាល​នៅសាលាក្រុងអរិយក្សត្រ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្ដម បេង​ហុងសុជាតិខេមរ៉ូ​ អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម ដោយមានការចូលរួមពីក្រុមការងារគាំទ្របច្ចេកទេសអគ្គនាយក ក្រុមការងារបច្ចេកទេសនៃមន្ទីរ​ដែនដី ខេត្តកណ្តាល ក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុមការងារនៃការិយាល័យក្រុង ចៅសង្កាត់ចំណុះក្រុងផងដែរ។ កិច្ចប្រជុំ […]

កម្ពុជា ទទួលបានការចែករំលែកសេវារូបភាពពីផ្កាយរណបពីឥណ្ឌា សម្រាប់រៀបចំប្លង់គោលនគរូបនីយកម្ម និងលំនៅដ្ឋាន

“គោលបំណងរបស់យើងគឺ រៀបចំផែនការប្រើប្រាសដី ដើម្បីបង្កើតរបៀងសេដ្ឋកិច្ចនៅកម្ពុជា ផ្អែកលើធនធានដែលយើងមាន ឱ្យស្របតាមចរន្តនៃការរីកចំរើនរបស់ពិភពលោក។ ដូច្នេះ ការចែករំលែកសេវារូបភាពពីផ្កាយរណប ពីសមភាគីឥណ្ឌា មានសារសំខាន់ណាស់ សម្រាប់រៀបចំប្លង់គោលនគរូបនីយកម្ម និងរៀបចំលំនៅដ្ឋាន ឱ្យស្របតាមគោលដៅនេះ”។ នេះជាការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា […]

រដ្ឋមន្រ្តីក្រសួងដែនដី ចង្អុលប្រាប់មន្ទីរខេត្តព្រះសីហនុ ត្រូវបញ្ចប់ការងារចេញបណ្ណកម្មសិទ្ធិ និងបញ្ហាវិវាទដីធ្លីដែលនៅសេសសល់

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​បានណែនាំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​ខេត្តព្រះសីហនុ ត្រូវបញ្ចប់ការងារចេញបណ្ណកម្មសិទ្ធិដែលនៅសល់ឱ្យបានលឿន ដោយសហការជាមួយអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ពិនិត្យមើលដីណាដែលបានដោះស្រាយហើយ ដើម្បីពន្លឿននីតិវិធីនៃការចេញបណ្ណទាំងនោះ។ ចំពោះបញ្ហាវិវាទដីធ្លីដែលនៅសេសសល់ ត្រូវអញ្ជើញភាគីវិវាទមកដោះស្រាយដើម្បីបញ្ចប់ការងារ។ ប្រសាសន៍ណែនាំរបស់​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បែបនេះក្នុងកិច្ចប្រជុំជីវភាពក្រសួងរៀបចំដែនដី​នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារ និងទិសដៅអនុវត្តការងារបន្ត របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម […]

5
Promotion