លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិឯកអគ្គរដ្ឋទូត ដើម្បីការអភិរក្សវប្បធម៌លើគម្រោងជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែង រវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick W. Murphy និងលោកស្រី Genovra Boatto តំណាងអង្គការWorld Monument Fund នៅថ្ងៃទី១ ខែធ្នូឆ្នាំ២០២៣។ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា […]
Tag: ក្រសួងវប្បធម៌
ជប៉ុន បន្តជួយថែទាំស្ពានហាលអង្គរវត្ត បណ្ដុះបណ្ដាល និងស្រាវជ្រាវនៅរមណីយដ្ឋានអង្គរ
កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន បានចុះអនុស្សរណៈយោគយល់ចំនួនពីរ ដែលរួមមាន ទី១អនុស្សរណៈនៃការយោគយល់គ្នានៃគម្រោង ថែទាំស្ពានហាលខាងលិចប្រាសាទអង្គរវត្ត និងទី២ អនុស្សរណៈនៃការយោគយល់គ្នា នៃគម្រោង បណ្ដុះបណ្ដាល និងស្រាវជ្រាវនៅរមណីយដ្ឋានអង្គរ។ កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក […]
កម្ពុជា-អាមេរិក ចុះហត្ថលេខាលើការអភិរក្សបេតិកភណ្ឌវប្បធម៌ និងប្រឆាំងការជួញដូរដោយខុសច្បាប់
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័ន Smithsonian បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ តាមរយៈប្រព័ន្ធវីដេអូ។ ពិធីចុះហត្ថលេខានេះ រៀបចំឡើងក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និងឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ អនុស្សរណៈនៃការយោគយល់គ្នានេះ ផ្តោតសំខាន់ទៅលើការអភិវឌ្ឍវិជ្ជាជីវៈក្នុងការគ្រប់គ្រងបេតិកភណ្ឌ បង្កើនការចែករំលែកព័ត៌មាន និងផ្សព្វផ្សាយវប្បធម៌កម្ពុជា។ ការចុះហត្ថលេខានេះ គឺជាសក្ខីភាពថ្មីមួយទៀត ដែលបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកលើការអភិរក្សបេតិកភណ្ឌវប្បធម៌ និងប្រឆាំងការជួញដូរដោយខុសច្បាប់នូវវត្ថុបុរាណដែលជាដួងព្រលឹងជាតិខ្មែរ។ […]
ស្វាគមន៍! ទូរទស្សន៍អូស្ត្រាលី ជ្រើសរើសយកទឹកដីកម្ពុជា ជាទីតាំងថតកម្មវិធីដ៏ល្បីមួយ
ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅថ្ងៃទី៣១ ខែតុលានេះ ប្រកាសស្វាគមន៍ការផលិតកម្មវិធីទូរទស្សន៍របស់ប្រទេសអូស្ត្រាលី The Amazing Race Australia។ យោងតាមផេកផ្លូវការរបស់កម្មវិធីទូរទស្សន៍មួយរបស់ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា The Amazing Race Au បានជ្រើសរើសយកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាទីតាំងថតកម្មវិធីដ៏ល្បីមួយនេះ។ ក្រសួងវប្បធម៌ បានលើកឡើងថា ការផលិតនូវកម្មវិធីទូរទស្សន៍ខាងលើ ផលិតករបានបង្ហាញនូវស្នាមញញឹមរបស់ប្រជាជនកម្ពុជា និងវប្បធម៌ដ៏ផូរផង់ មានតម្លៃមិនអាចកាត់ថ្លៃបានមានដូចជា ក្រមា គុនល្បុក្កតោ […]
ចិន ចូលខ្លួនមកជួយលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា
ចិនដែលជាប្រទេសដែលពូកែផលិតភាពយន្តពោរពេញដោយគុណភាពល្អៗបានចូលខ្លួនមកជួយលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា។ តាមការឲ្យដឹងក្នុងជំនួបមួយរវាងឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ជាមួយក្រុមហ៊ុន ZHONGTIAN GROUP និងអ្នកវិនិយោគផ្សេងៗទៀត នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន គឺក្នុងគោលបំណងលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់សើ្នដល់អ្នកជំនាញរបស់ក្រុមហ៊ុនក្នុងវិស័យភាពយន្តរបស់ចិនឱ្យមកថតភាពយន្តនៅប្រទេសកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ និងបណ្ដុះបណ្ដាលជំនាញភាពយន្តជូនដល់អ្នកជំនាញរបស់ខ្មែរ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកជំទាវ ភឿង សកុណា ធ្លាប់បានបញ្ជាក់ថា […]
អស្ចារ្យណាស់! ទឹកដីកំពង់ភ្លុក និងប្រាសាទមួយចំនួនក្នុងខេត្តសៀមរាប បានក្លាយជាទីតាំងមួយសម្រាប់ថតភាពយន្ត Hollywood
ដោយមានការអនុញ្ញាតថតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងដោយមានការសម្របសម្រួលពីអាជ្ញាធរពាក់ព័ន្ធ ភាពយន្តខ្នាតវែងមានចំណងជើងថា The Creator ដែលជាភាពយន្តបែបវិទ្យាសាស្ត្ររបស់អាម៉េរិក ផលិត និងដឹកនាំដោយលោក Gareth Edwards បានថតឈុតឆាកមួយចំនួននៅកំពង់ភ្លុក និងប្រាសាទមួយចំនួនទៀតក្នុងខេត្តសៀមរាប កាលពីឆ្នាំ២០២២ កន្លងមក។ ភាពយន្តនេះ មានការចូលរួមសម្តែងពីតារាភាពយន្តល្បីៗមួយចំនួន ក្នុងនោះមានតួក្មេងស្រីសំខាន់ម្នាក់ អាយុ៩ឆ្នាំ គឺជាកូនកាត់ខ្មែរ។ ខ្សែភាពយន្ត The Creator ត្រូវបានចាប់ផ្តើមចាក់បញ្ចាំងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ […]
ក្រសួងវប្បធម៌អះអាងថា សំណង់ប្រាសាទដែលសង្ស័យថៃចម្លងតាមរចនាប័ទ្មអង្គរវត្តខ្មែរ មិនមានការសាងសង់បន្តនោះទេ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងពាក់ព័ន្ធករណីនៃការសាងសង់សំណង់ប្រាសាទ នៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ប្រទេសថៃ។ ករណីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អះអាងថា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសកម្មភាពនៃការសាងសង់នេះ ដោយបានចាត់ក្រុមការងារជំនាញតាមដានជាប្រចាំតាំងពីដើមរៀងមក ពោលគឺចាប់តាំងពីករណីនេះបានផ្ទុះឡើងនាអំឡុងឆ្នាំ២០២១មកម្ល៉េះ។ តាមរយៈសេចក្តីជូនដំណឹងក្រសួងវប្បធម៌ បានគូសបញ្ជាក់ថា ចំណាត់ការកន្លងមកដែលក្រសួងបានធ្វើ គឺផ្ដោតលើសកម្មភាពទំនាក់ទំនងការទូតរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីថៃ (ស្ថានទូតថៃប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌ថៃ) ដោយបានបញ្ជូនអ្នកសិក្សាស្រាវជ្រាវ […]
នាយករដ្ឋមន្ត្រី ឧទ្ទិសសមិទ្ធផលនៃការចុះបញ្ជីប្រាសាទកោះកេរ ថ្វាយដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងព្រះមហាក្សត្រ បុព្វបុរសខ្មែរគ្រប់ជំនាន់
ថ្លែងក្នុងឱកាសព្រឹត្តិការណ៍អបអរសាទរ ការចុះរមណីយដ្ឋានដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧទ្ទិសសមិទ្ធផលនេះ ដល់ដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងព្រះមហាក្សត្រ បុព្វបុរសខ្មែរគ្រប់ជំនាន់ ។ ព្រឹត្តិការណ៍ដ៏នក្តន្តឬក្សនេះ ក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឥសរ្សជនជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាល រដ្ឋសភា […]
ប្រមុខរាជរដ្ឋាភិបាល ស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់លោកជំទាវ ភឿង សកុណា និងគណៈប្រតិភូ ក្នុងបេសកកម្មដ៏ជោគជ័យ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរសារលើបណ្តាញសង្គម ស្វាគមន៍ដ៏កក់ក្ដៅនូវដំណើរមាតុភូមិនិវត្តន៍ និងថ្លែងអំណរគុណដល់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគណៈប្រតិភូ ដែលបានបំពេញបេសកកម្មដ៏ជោគជ័យ ក្នុងការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានដឹកនាំគណ:ប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្ប: វិលត្រឡប់មកមាតុប្រទេសវិញ ក្រោមវត្តមានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្តីមោទន:ពីសំណាក់ ឯកឧត្ដម ហ៊ុន […]
ដំណឹងល្អ! វត្ថុបុរាណខ្មែរចំនួន៣៣ ដែលលួចចេញពីប្រាសាទកាលពីជាង ៣០ឆ្នាំមុន នឹងត្រូវប្រគល់មកកម្ពុជាវិញ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសថា វត្ថុបុរាណខ្មែរចំនួន ៣៣ នឹងត្រូវប្រគល់មកកម្ពុជាវិញ ពីគ្រួសារ Lindemann នៅសហរដ្ឋអាមេរិក។ សេចក្តីប្រកាសរបស់ក្រសួងវប្បធម៌ នៅថ្ងៃទី១៣ ខែកញ្ញានេះ បានឲ្យដឹងថា ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំរវាងក្រុមការងារកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយអនុលោមតាម អនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបន្តសុពល ភាពកាលខែសីហា ឆ្នាំ២០២៣ថ្មីៗនេះ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក […]
