សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ផ្ញើសារលិខិតជូនពរបណ្តាមេដឹកនាំចិន និងវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម។ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមសម្រាប់ឆ្នាំ២០២៥នេះ មានរយៈពេល៣ថ្ងៃគឺនៅថ្ងៃទី២៩-៣០-៣១ ខែមករា និងថ្ងៃសែនគឺថ្ងៃទី២៨ ខែមករានេះ។ ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន ជូនពរ ឯកឧត្ដម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី និងជាអគ្គលេខាធិការ […]
Tag: ចូលឆ្នាំចិន
ជាថ្មីទៀត! អភិបាលរាជធានីភ្នំពេញ ហាមដាច់ខាតមិនឲ្យពលរដ្ឋដុតផាវ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះ
អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមម៉ូតូកង់បី ស្រែកណែនាំ ដោយហាមមិនឱ្យដុតផាវជាដាច់ខាតជាមួយនិងការប្រើពាក្យថា ពេលស្រវឹងកុំបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះ។ ឯកឧត្ដម ឃួង ស្រេង ណែនាំបែបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ ក្នុងខណៈឯកឧត្ដមបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ បុណ្យចូលឆ្នាំចិន […]
ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិននៅកម្ពុជា កាន់តែគគ្រឹកគគ្រេងឡើង
នៅក្នុងសប្តាហ៍នេះពលរដ្ឋខ្មែរជាប់សែស្រឡាយចិននិងវៀតណាមជាច្រើនក្នុងប្រទេសកម្ពុជាបានរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ដែលមានរយៈពេល៣ថ្ងៃ គឺចំថ្ងៃទី២៩-៣០-៣១ ខែមករា និងដោយឡែកថ្ងៃសែនចិនគឺថ្ងៃទី២៨ ខែមករា ។ នៅតាមបណ្ដាផ្សារធំតូចនានាក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមដងផ្លូវ គេឃើញមានលក់នូវផ្កាចម្រុះពណ៌ ជាពិសេសគឺផ្កាអង្គារសិល្ប៍ និងផ្កាស្បៃរឿង ព្រមទាំងគ្រឿងតុបតែងលម្អផ្ទះ ក្រដាសសែន គោមភ្លើងមានពណ៌លឿង និងពណ៌ក្រហមដេរដាស។ ក្នុងនោះម្ហូបអាហារដ៏ពេញនិយមរួមមានជ្រូកខ្វៃ មាន់ខ្វៃ ក៏ដូចជាគ្រឿងទេសរបស់ចិន ត្រូវបានគេដាក់លក់ព្រោងព្រាត រួមទាំងការផ្សព្វផ្សាយលើបណ្តាញសង្គមផងដែរ។ ចំណែក នៅតាមគេហដ្ឋានប្រជាជនមួយចំនួនឃើញមានការដាក់តាំងនូវភ្លើងគោម បិតយ័ន្ត បិទក្រដាសក្រហម […]
ចូលឆ្នាំចិន ៣ថ្ងៃ៖ គ្រោះថ្នាក់ចរាចរណ៍ផ្ដាច់ជីវិតមនុស្ស ២៣នាក់ របួស៤១នាក់
គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់២៣នាក់ ត្រឹមតែរយៈពេល៣ថ្ងៃចូលឆ្នាំចិនចុងសប្ដាហ៍នេះ ដោយគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) ឱ្យទៀតដឹងថា ជនរងគ្រោះទាំង២៣នាក់នោះ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងសរុបចំនួន៣៥ករណី នៅទូទាំងប្រទេស។ អ្នកនាំពាក្យរងរូបនេះ ថ្លែងថា ក្រៅពីបណ្ដាលឱ្យស្លាប់ គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃនេះ ក៏បានបណ្ដាលឱ្យមានរបួសចំនួន៤១នាក់ផងដែរ ទាំងរបួសធ្ងន់និងស្រាល ដែលមកដល់ពេលនេះ មានខ្លះកំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋ និងឯកជននៅឡើយ ខ្លះកំពុងសម្រាកព្យាបាលតាមផ្ទះ។ […]
