គិតមកដល់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមនិងសិទ្ធិជាមូលដ្ឋាន ដែលបច្ចុប្បន្នជនមានពិការភាពចំនួន៣៥៥ ២៨០នាក់ ក្នុងនោះស្រ្តីចំនួន១៧៤ ០១៣នាក់ ត្រូវបានកំណត់ អត្តសញ្ញាណតាមរយៈជនបង្គោលនៅឃុំ សង្កាត់ទូទាំងប្រទេស ហើយបានផ្ដល់បណ្ណសម្គាល់ជនមានពិការភាព បានចំនួន២៨៩ ៥៤៣បណ្ណ ក្នុងនោះស្ត្រីចំនួន១៤១ ០៨៥នាក់។ នេះបើតាមសារលិខិត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ […]
Tag: ជនពិការ
ព្រះមហាក្សត្រ អំពាវនាវដល់ជនរួមជាតិបន្តជួយមនុស្សគ្រប់រូបដោយមិនប្រកាន់និន្នាការ កម្រិតជីវភាព មិនមើលងាយ និងលើកកម្ពស់ជនមានពិការភាពកម្ពុជា
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវដល់ជនរួមជាតិទាំងអស់មេត្តាបន្តថែរក្សាវប្បធម៌ដ៏ផូរផង់នៃជាតិខ្មែរ ដែលចេះគោរពប្រណិប័តន៍ ស្រឡាញ់រាប់អាន និងជួយមនុស្សគ្រប់រូបដោយមិនប្រកាន់និន្នាការ កម្រិតជីវភាព មានឬក្រ មិនមានការមើលងាយ និងលើកកម្ពស់សិទ្ធិចូលរួមរបស់ជនមានពិការភាពកម្ពុជា ដោយកិរិយា មិនរើសអើង ដើម្បីសង្គមមួយសម្រាប់ទាំងអស់គ្នា ពិសេសធ្វើឱ្យសិទ្ធិជនមានពិការភាពក្លាយជាការពិត។ នេះបើតាមព្រះរាជសារព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងព្រះរាជសារ […]
ជប៉ុនផ្តល់ថវិកាជាង ៧ម៉ឺនដុល្លារ សម្រាប់សាងសង់ដំបូលនៅទីលានបាល់បោះរទេះជនពិការ ក្នុងខេត្តបាត់ដំបង
រដ្ឋាភិបាលជប៉ុន ផ្ដល់ថវិកាសរុបចំនួន ៧៦,៣៣៣ដុល្លារអាមេរិក ដល់ស្ថាប័នទទួល ជំនួយមួយ ក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌ (គូសាណូ ណ៌)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២១ ខែមីនានេះ ដោយលោកឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូ ស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា (CWBF)។ ថវិកាជំនួយនេះ […]
នាយករដ្ឋមន្ត្រី ណែនាំឲ្យផ្តល់បណ្ណបើកបរដល់ជនមានពិការភាព ស្របតាមសមត្ថភាព និងបច្ចេកទេសយានយន្ត
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងសុខាភិបាល រួមគា្នធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាពឱ្យទទួលបានបណ្ណបើកបរ ស្របតាមលទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេកទេសយានយន្ត។ ការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រីបែបនេះ ក្នុងពិធី «អបអរសាទរទិវាជនមានពិការភាពលើកទី២៥ និងអន្តរជាតិលើកទី៤១» នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។ អន្តរក្រសួង ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុវជន […]
ព្រះមហាក្សត្រ ស្ងើចសរសើររាជរដ្ឋាភិបាល ចំពោះការយកចិត្តទុកដាក់សុខុមាលភាពប្រជាជន ស្របតាមអភិក្រម «មិនទុកឲ្យនរណាម្នាក់នៅដាច់ដោយឡែក»
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជសារក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ ព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ មានការរំភើបនិងស្ងើចសរសើរចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះសុខុមាលភាពប្រជាជន ដោយបានដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥សំដៅបង្កើតនិយតករសន្តិសុខសង្គមនិងមូលនិធិជាតិជំនួយសង្គម បង្កើនប្រសិទ្ធភាពសេវាកម្មប្រកបដោយ តម្លាភាព សមធម៌ និងបរិយាបន្ន ដែលជាការលើកកម្ពស់សុខុមាលភាពជនងាយរងគ្រោះ ជាពិសេស ជនមានពិការភាព មានលំនឹងជីវភាពរស់នៅកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ […]
យុវជនមានពិការភាពរបស់កម្ពុជា ៤រូប ចូលរួមប្រកួតផ្នែកព័ត៌មានវិទ្យា ឆ្នាំ២០២៣ នៅអារ៉ាប់រួម
នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ យុវជនមានពិការភាព ចំនួន ៤រូប បានចេញដំណើរទៅចូលរួមប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាព ឆ្នាំ២០២៣ (Global IT Challenge for Youth with Disability 2023) នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត ដោយផ្ទាល់ ចាប់ពីថ្ងៃទី២៣-២៩ ខែតុលា ឆ្នាំ២០២៣ និងយុវជនមានពិការភាព ចំនួន ១៩រូប […]
លោក ចាប តូ ដែលពិការភ្នែកទាំងសងខាង ទទួលបានតំណែងជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច
លោក ចាប តូ ជាជនពិការភ្នែកសងខាងទីមួយ ដែលទទួលបានឋានៈ និងគោរមងារជាអនុរដ្ឋលេខាធិការ។ ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោក ចាប តូ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានងារជាឯកឧត្តម។ ឯកឧត្តម ឯម ចាន់មករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ពិតជាមានមោទនៈភាព ជាមួយឯកឧត្តម ចាប តូ […]
ក្រសួងការងារ ប្រាប់រោងចក្រសហគ្រាសទាំងអស់ ត្រូវអនុញ្ញាតឲ្យបុគ្គលិកមានពិការភាព ចេញមុនម៉ោងយ៉ាងតិច ១៥នាទី
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៦ ខែមិថុនេះ បានជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសត្រូវអនុញ្ញាត ឱ្យបងប្អូនកម្មករនិយោជិតជាជនមានពិការភាព បានចេញមុនម៉ោងការងាររបស់ខ្លួនយ៉ាងតិច ១៥ (ដប់ប្រាំ) នាទី ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចេញពីធ្វើការ និងគាំពារសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិតទាំងនោះ។ ទន្ទឹមនឹងការផ្ដល់ជូននេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ជូនដល់បងប្អូនកម្មករនិយោជិតជាជនមានពិការភាពដែលទទួល បានសិទ្ធិអនុញ្ញាតឱ្យចេញមុនម៉ោងការងារនេះ។ ការណែនាំរបស់ក្រសួងការងារនេះ […]

