រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឲ្យសហព័ន្ធដំឡូងមីកម្ពុជា ផ្តោតលើការ​ធ្វើពាណិជ្ជកម្ម​ដំឡូងមីស្រស់​ និងការកែច្នៃដំឡូងមីក្រៀម​សម្រាប់នាំចេញ​

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យសហព័ន្ធដំឡូងមីកម្ពុជាត្រូវផ្តោតទៅលើការធ្វើពាណិជ្ជកម្ម​ដំឡូងមីស្រស់​ និងការកែច្នៃដំឡូងមីក្រៀម​សម្រាប់នាំចេញ​ ជៀសជាងការដាំដុះប្រកួតប្រជែងជាមួយប្រជាកសិករ។ ការជំរុញរបស់ឯកឧត្តមដូចនេះ បានធ្វើឡើងនៅក្នុងជំនួបជាមួយឧកញ៉ា​ ច្រាយ​ សុន​ ប្រធានសហព័ន្ធដំឡូងមីកម្ពុជា​ និងសហការី​សហព័ន្ធ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ។ ក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់សហព័ន្ធត្រូវពិនិត្យគិតគូរច្បាស់លាស់ពីការរៀបចំអង្គការចាត់តាំងរបស់ខ្លួន […]

កសិករញញឹមបិទមាត់មិនជិត ពេលដំឡូងមីទទួលបានតម្លៃល្អ

សហគមន៍កសិកម្មចំនួន១០ក្នុងខេត្តព្រះវិហារ បានកំពុងមមាញឹកប្រមូលផលដំឡូងមីសរីរាង្គលក់ជូនក្រុមហ៊ុន Thai Wha ជាមួយសាជីវកម្មសហគមន៌កសិកម្មកម្ពុជា (CACC) ទៅតាមកិច្ចសន្យា លើបរិមាណ ៦០,០០០​តោន​ (៦ម៉ឺន) ដែលមានក្រុមកសិករអ្នកផលិតចំនួន ១៤១២គ្រួសារ បានចុះកិច្ចសន្យារួមគ្នាតាមរយៈសហគមន៌កសិកម្មពួគេ លក់ដំឡូងមីជូនក្រុមហ៊ុនខាងលើ។ នេះបើតាមការឲ្យដឹងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។ មន្ទីរកសិកម្មខេត្តព្រះវិហារ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែមករានេះ តម្លៃដំឡូងមីទទួលបានដល់ដៃកសិករ ៣៨០៛/kg។ មន្ទីរកសិកម្មដដែលបានអះអាងថា […]

កម្ពុជា ត្រៀមនាំចេញចំណិតដំឡូងមីក្រៀមត្រង់ទៅប្រទេសចិន

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រលើការនាំចេញចំណិតដំឡូងមីក្រៀម ខណៈសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា ត្រៀមរៀបចំពិធីនាំចេញនាពេលខាងមុខនេះ។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំនេះ សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា បានស្នើឯកឧត្តមរដ្ឋមន្ត្រី ចំនួន៣ចំណុច គឺធ្វើលិខិតអញ្ជើញភាគីចិនចូលរួមដើម្បីគាំទ្រការនាំចេញ។ បន្ថែមពីការងារពាក់ព័ន្ធនឹងដំឡូងមី សហគមន៍បានស្នើឯកឧត្តមរដ្ឋមន្ដ្រី ទាក់ទាញអ្នកវិនិយោគបន្ថែមទៀតលើការងារស្រូវអង្ករ ក៏ដូចជាស្វែងរកការគាំទ្រពីសម្តេចធិបតី […]