វិស័យបវរកញ្ញាកំពុងកក្រើកខ្លាំង​ធ្វើឱ្យតារាសម្តែងកូន ២ សារ៉ាយ សក្ខណា រង្គើរចិត្តចង់ចូលរួមប្រកួតក្នុងវិស័យនេះជាថ្មីម្តងទៀត 

តារាសម្តែងកូន ២ សារ៉ាយ សក្ខណា ធ្លាប់ប្រកួតក្នុងកម្មវិធីបវរកញ្ញាមួយកាលពីអំឡុងឆ្នាំ ២០០៦ ពេលដែលនាងទើបប្រលូកក្នុងវិស័យសិល្បៈលើកដំបូង ដោយឡែកថ្មីៗនេះស្របពេលដែលវិស័យបវរកញ្ញា ខ្មែរ កាន់តែមានការរីកចំរើននិងទាក់ទាញខ្លាំង ស្រាប់តែធ្វើឱ្យតារាកូន ២ រូបនេះ ប្រកាសចង់ចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាធំមួយ ។ 

ត្អូញអត់លុយតែ លី ម៉ារីណា មិនដែលរំលងពិធីខួបកំណើត

បើទោះបីជាត្អូញត្អែរអត់លុយ និង បានប្រកាសដាក់លក់ផ្ទះជាច្រើនកន្លែងក្តី ក៏នៅថ្ងៃទី ២៦ ខែ ឧសភា នេះគឺជាថ្ងៃខួបកំណើតរបស់តារាសម្តែងសាច់សខ្ចី លី ម៉ារីណា ដោយនាងបានរៀបចំពិធីយ៉ាងធំដុំនិងបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។

ហេង ចន្ថា វិល​ត្រឡប់​មក​ថត​ភាពយន្ត​ឡើង​វិញ​ ក្រោយ​បាត់​មុខពី​​សិល្បៈ​ជា​ច្រើន​ឆ្នាំ​

ជាមួយនឹងការវិលត្រឡប់មកថតភាព​​យន្តឡើងវិញ ស្រាប់តែលេចលឺព័ត៌មាន​ថា តារាសម្តែងហេង ចន្ថា និង​គូដណ្តឹងបានបែកគ្នាជាផ្លូវការហើយ។ ដូច្នេះហើយទើបនាងគ្មានសម្ពាធផ្លូវចិត្តក្នុងការវិលត្រឡប់មកសាងកេរ្តិ័ឈ្មោះក្នុងវិស័យសម្តែងឡើងវិញ ។

ស្ងាត់ការងារសិល្បៈតារាសម្តែង ប៊េប៊ី រត់ទៅកែច្រមុះ​បង្អួត​សម្រស់​ថ្មី

ច្រើនឆ្នាំមកហើយដែលតារាសម្តែង ចម្រៀង ប៊េប៊ី បានបាត់មុខពីសិល្បៈ ដើម្បីងាកទៅពង្រឹងអាជីពលក់កាហ្វេវិញ ដោយឡែកថ្មីៗនេះស្រាប់តែតារាស្រីរូបនេះបានទៅហាងកែសម្ផស្សដើម្បីកែខ្ទង់ច្រមុះថ្មី បន្ទាប់ពីច្រមុះចាស់របស់ខ្លួនមានបញ្ហា ។

តារាសម្តែង​សក់​សំពោង​ វី ជីវន្ត ចូល​រោងការ​ស្ងាត់ៗ​ដោយ​​គ្មាន​​វត្តមាន​អ្នកសិល្បៈ​ បន្ទាប់​ពីកូនស្រី​មានវ័យ ១​ឆ្នាំ

ភ្ជាប់ពាក្យ និងរួមរស់ជាមួយភរិយា ថែមទាំងបានកូនស្រីវ័យមួយឆ្នាំ ទើបតារាសម្តែងនិងចម្រៀងដែលមានរហ័សនាម​​ថាបុរសសក់សំពោង ឬ សក់​កន្ទ្រើង វី ជីវន្ត សម្រេចចិត្តរៀបចំពិធីមង្គលការខ្លួនដោយបានអញ្ជើញមិត្តភក្តិនិងសិល្បករចូលរួមអបអរសាទរ ។

ទោះ​រង​ការ​វាយ​ប្រហារ​ផ្លូវចិត្ត​តែ ស៊ិន យូប៊ិន សប្បាយចិត្ត​នៅ​ពេល​សារ​ព័ត៌មាន​អន្តរជាតិ​ផ្សាយ​ពី​ឈុត​មាន​ទង់ជាតិ​ខ្មែរ

ដើរលើកម្រាលព្រំក្រហម Cannes Film Festival លើកទី ៧៦ ឆ្នាំនេះ តារាសម្តែង​វ័យក្មេង ស៊ិន យូប៊ិន ទទួលរងនូវសំពាធផ្លូវកាយ និង ផ្លូវចិត្តជាខ្លាំង ជាក់​ស្តែងនៅក្នុងកម្មវិធី ថ្ងៃទី ៣ នេះក៏នាងទទួល​​រងនូវសំពាធផ្លូវចិត្តផងដែរ រហូតនាងបានចេញសារជាបន្តបន្ទាប់នៅលើ ហ្វេសប៊ុកផ្ទាល់ខ្លួន ។

ស៊ឹម ស្រីនិច្ច នៅតែជឿជាក់ថាអាចរកចំណូលពីសិល្បៈបានច្រើនដូចមុន ក្រោយប្រកាសចូលសិល្បៈវិញ

ជាងមួយឆ្នាំហើយដែលតារាស្រី ស៊ឹម ស្រីនិច្ច ប្រកាសចូលសិល្បៈវិញ ប៉ុន្តែមើល​ទៅនាងនៅពុំទាន់មានស្នាដៃថ្មីល្អណា​មួយបង្ហាញទស្សនិកជន ក្រៅពីសំងំថតភាពយន្តខ្នាតធំប្រវត្តិសាស្រ្តមួយនោះទេ ទោះជាយ៉ាងនេះក្តីតារាសម្តែងរូបនេះនៅតែជឿជាក់ថា នាងអាចរកប្រាកចំណូលបានច្រើនពីអាជីពសិល្បៈ ។

ជីវិតលំបាកពេក អ៊ឹង និមល កាន់តែខ្លាចជីវិតមានគូស្រករ

ឆ្នាំនេះតារាសម្តែង និង បង្ហាញម៉ូដ អ៊ឹង និមល មានវ័យជាង​ ៣០ ឆ្នាំផ្លាយហើយ នាងបានតស៊ូយ៉ាងលំបាកក្នុងវិស័យសិល្បៈ ទំរាំបានការងារមួយដែលស្ថិតស្ថេរនិង​​ទទួលបានប្រាក់ចំណូលច្រើនគួរ​សម​​ដើម្បីចិញ្ចឹមជីវិត ប៉ុន្តែទោះបីជាពេលនេះជីវិតនាងបានធូធារជាងមុនបន្តិចក្តី ពេលនិយាយដល់រឿងគ្រួសារ នាងបែរជាពោលពាក្យថាខ្លាចទៅវិញ ។

ស្រស់ស្អាតប៉ុណ្ណឹងហើយ ហ្វាហ្វា នៅប្រាថ្នាចង់កែសម្ផស្សបន្ថែមទៀត

តារាសម្តែងសិចស៊ីសាច់សខ្ចី ហ្វាហ្វា ស្រស់​​ស្អាតប៉ុហ្នឹងហើយ នាងនៅតែមានបំណងចង់កែសម្ផស្សបន្ថែមទៀត ដើម្បី ឱ្យសម្រស់ខ្លួនកាន់តែស្រស់ស្អាត និងក្មេងជាងវ័យ ដូច្នេះហើយទើបនាង
ខំ​​​ប្រឹង​ធ្វើការងសន្សំលុយ ទុកធ្វើជាដើមទុនទៅកែសម្ផស្ស ។