កងរាជអាវុធហត្ថ សោកស្តាយចំពោះសមាគមអាដហុកដែលផ្សាយមិនគ្រប់ជ្រុងជ្រោយថាមានការចាប់ខ្លួនពលរដ្ឋទាក់ទិនករណីទំនាស់ដីធ្លី

ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ កងរាជអាវុធហត្ថបានឃើញសេចក្តីថ្លែងការណ៍របស់សមាគមអាដហុកការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានលើកឡើងថា “មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់កងរាជអាវុធហត្ថស្រុកអណ្ដូងមាស ខេត្តរតនគិរី ចំនួន០៣នាក់ មិនស្គាល់ឈ្មោះដែលបានចុះទៅធ្វើការតាមចាប់ខ្លួនតំណាងពលរដ្ឋទាំងយប់អាធ្រាត្រទាក់ទិនករណីទំនាស់ដីធ្លី”។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបំភ្លឺទៅកាន់សមាគមអាដហុកការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា និងសាធារណជនថា៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានរាយការណ៍បញ្ជាក់ថា នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៥ ខែកុម្ភៈ […]

ពលរដ្ឋជាង ៦០គ្រួសារ ស្នើអភិបាលខេត្តកណ្ដាល បញ្ឈប់សកម្មភាពជនមួយក្ដាប់តូច អាងអំណាចមកឈូសឆាយលើដីកំពុងមានទំនាស់ចំនួន៥០ហិកតា ទាំងបំពានលិខិតបង្គាប់ការរបស់រដ្ឋបាលខេត្ត

ពលរដ្ឋប្រមាណជាង ៦០គ្រួសារ នៅស្រុកលើកដែក បានស្នើទៅកាន់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល មេត្តាជួយទប់ស្កាត់បន្ទាន់ទៅលើបុគ្គលមួយក្ដាប់តូចអាងអំណាច យកគ្រឿងចក្រជាច្រើនគ្រឿងមកឈូសឆាយលើដីកំពុងមានទំនាស់ជាង៥០ហិកតា, ទោះពលរដ្ឋបានលើកគ្នាទៅតវ៉ា និងប្ដឹងទៅសាលាស្រុកលើកដែកយ៉ាងណាក្ដី ក៍ពួកគេមិនខ្លាចរអា មិនបញ្ឈប់សកម្មភាពបំពាននោះឡើយ ។ អ្នកភូមិសុំមិនបញ្ចេញឈ្មោះបានថ្លែងឲ្យដឹងថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះថា ពួកគាត់មើលថែដីនេះជូនក្រុមហ៊ុន KTC មកយូរហើយ ស្រាប់តែថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥កន្លងទៅ ស្រាប់តែបុគ្គលមួយក្រុមឈ្មោះ […]

5
Promotion