ខណៈពេលដែលតារាសម្តែង នី មុនីនាថ ត្រៀមខ្លួនត្រឡប់មកកាន់វិស័យសម្តែងឡើងវិញ ស្រាប់តែនាងបង្ហើបប្រាប់ថា ខ្លួនមិនហ៊ានរៀបការទេ ដោយសារតែនាងមានតម្រូវការខ្ពស់ ។  ប៉ុន្មានថ្ងៃនេះតារាសម្តែង នី មុនីនាថ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីនាងបានបញ្ចេញនូវរូបភាពមង្គលការមួយសន្លឹកឱ្យអ្នកគាំទ្របានឃើញ ហើយម្នាក់ៗបានគិតថា នាងពិតជារៀបការមែន ។ ចំពោះរឿងនេះត្រូវបានតារាសម្តែង នី មុនីនាថ បញ្ជាក់ប្រាប់ថា នាងមិនបានរៀបការទេ រូបថតនោះគ្រាន់តែជាការថតរឿងខ្លីតែប៉ុណ្ណោះ ។ សម្រាប់អាជីពសម្តែងនាងនឹងវិលត្រឡប់មកកាន់វិស័យនេះឡើងវិញក្នុងពេលឆាប់ៗខាងមុខ តែប្រសិនបើផលិតករណានៅតែពេញចិត្តនិងចង់ឱ្យនាងថត នាងនឹងទទួលថតដោយមិនប្រកាន់ឡើយ […]