ដោយបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់នៃមាតុភូមិយើង «ភ្លើងគ្មានអណ្ដាតនិងកម្ដៅគ្មានផ្សែង» គឺជាសញ្ញាណនៃសង្គ្រាមឈ្លានពានរបស់ថៃ ដែលអនុវត្តមកលើទឹកដីខ្មែរយើងអស់រាប់សតវត្សរ៍មកហើយ។ ការឈឺចាប់របស់ប្រជាជនកម្ពុជាដែលបង្កឡើងដោយសង្គ្រាមឈ្លានពានរបស់ថៃ គឺជាដំបៅដែលកប់ដ៏សែនជ្រៅក្នុងបេះដូងឈាមជ័រខ្មែរគ្រប់រូប ដែលវាមិនងាយនឹងព្យាបាលឱ្យជាសះស្បើយបានឡើយ។ ចាប់តាំងពីសតវត្សរ៍ទី១៣មក មហិច្ឆតាវាតទីនិយមរបស់ថៃបានលេបត្របាក់ទឹកដីមាតុភូមិយើងអស់ជិត៤០ខេត្ត ហើយរហូតមកដល់បច្ចុប្បន្ន ឧបាយកលដ៏ខ្មៅកខ្វក់ក្នុងគោលបំណងរំលោភបំពានអធិបតេយ្យជាតិយើងនៅតែបន្តកើតមានយ៉ាងគឃ្លើន។ ជាក់ស្តែង ក្នុងរយៈពេលជាងកន្លះឆ្នាំ ចាប់តាំងពីចុងខែឧសភា ឆ្នាំ២០២៥ មក ដើម្បីបម្រើមហិច្ឆតាឈ្លានពាននិងលេបត្របាក់ទឹកដីខ្មែរយើងឱ្យខាងតែបាន ថៃបានប្រព្រឹត្តនូវអំពើសាហាវ ឃោរឃៅ ព្រៃផ្សៃ និងអមនុស្សធម៌បំផុត។ […]
Tag: បណ្ឌិត គិន ភា
បណ្ឌិត គិន ភា៖ កុំតូចចិត្តដែលចិនធ្វើសមយុទ្ធផ្លូវអាកាសជាមួយថៃ
ក្រសួងការពារជាតិចិនបានប្រកាសនៅថ្ងៃចន្ទ ទី១៥ ខែកញ្ញានេះថា សមយុទ្ធហ្វឹកហ្វឺនរួមគ្នារវាងកងកម្លាំងទ័ពអាកាសចិន និងថៃនឹងធ្វើឡើងនៅចុងខែកញ្ញា ក្នុងប្រទេសថៃ។ ក្រសួងបាននិយាយថា កងទ័ពរំដោះប្រជាជនចិននឹងបញ្ជូនយន្តហោះជាច្រើនប្រភេទ និងកងកម្លាំងការពារដែនអាកាសទៅចូលរួមក្នុងសមយុទ្ធនេះ។ នេះបើតាមការចុះផ្សាយពីបណ្តាញព័ត៌មានអន្តរជាតិ ECNS, News AZ, Xinhua។ ជុំវិញរឿងនេះ ឯកឧត្តមបណ្ឌិត គិន ភាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានលើកឡើងនូវហេតុផលមួយចំនួន ដើម្បីកុំឲ្យប្រជាពលរដ្ឋ អ្នកតាមសង្គមនានា កុំតូចចិត្តដែលចិនធ្វើសមយុទ្ធផ្លូវអាកាសជាមួយថៃ។ ឯកឧត្តមបានលើកឡើងថា ក្នុងទំនាក់ទំនងអន្តរជាតិ ប្រទេសនីមួយៗតែងព្យាយាមពង្រឹងនិងពង្រីកទំនាក់ទំនងការទូតរបស់ខ្លួន […]
ដាក់ចំៗ! បណ្ឌិត គិន ភា ចោទសួរហេតុអីថៃលួចបង្កប់មីនខ្លួនឯងដើរជាន់ខ្លួនឯងដោយប្រើប្រាស់មីនរុស្ស៊ី មិនមែនមីនចិន ឬមីនអាម៉េរិក? ជាតិសាសន៍មួយនេះល្បិចមហាល្បិច
ក្រោយហេតុការណ៍ថ្ងៃទី១៦ ខែកក្កដាថ្មីៗនេះ នៅតំបន់មុំ៣ ភាគីថៃបានយកលេសទាហានខ្លួនដើរជាន់មីន មកដាក់ការចោទប្រកាន់លើកម្ពុជាទាំងងងើល ហើយឡាំប៉ាថា កម្ពុជាបានលួចបង្កប់មីនថ្មីនៅក្នុងដីរបស់ខ្លួន។ ជុំវិញរឿងនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចោទសួរថា ហេតុអីថៃលួចបង្កប់មីនខ្លួនឯងដើរជាន់ខ្លួនឯងដោយប្រើប្រាស់មីនរុស្ស៊ី មិនមែនមីនចិន ឬមីនអាម៉េរិក? ពីព្រោះគេចង់បំផ្លាញយើង២ត្រួត និងល្បិចសាច់កម្មមួយ៖ ទី១ គេបំភ្លៃយើងរឿងរំលោភសន្ធិសញ្ញាក្រុងអូតាវ៉ា និងទី២ គេភ្ជាប់យើងរឿងមីនទៅនឹងរុស្ស៊ីក្នុងសេណារីយោភូមិសាស្ត្រនយោបាយ និងទី៣ ល្បិចសាច់កម្មដើម្បីយកលេសឈូសឆាយផ្លូវចូលកៀកដីខ្មែរស្រួលចល័តទ័ពនិងសព្វាវុធ។ […]
បណ្ឌិត គិន ភា ថា សម រង្ស៊ី និយាយកាន់ជើងថៃឈ្លានពាន ក្នុងគោលបំណងយកចិត្តចោរ ក្រែងបានចូលស្រុកថៃ
ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញ វោហាសាស្ត្រនយោបាយរបស់ទណ្ឌិត សម រង្ស៊ី នៅលើបណ្តាញសង្គមFacebook នាប៉ុន្មានមកថ្ងៃនេះ ដែលបាននិយាយឈរនៅខាងថៃឈ្លានពាន គឺក្នុងគោលបំណងយកចិត្តពួកចោរ ក្រែងគេឱ្យចូលស្រុកគេ ដើម្បីមានមូលដ្ឋានឈរជើងកៀកសមរភូមិនយោបាយបន្តិច និងប្រមូលពលករនៅទីនោះធ្វើនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលនិងគណបក្សកាន់អំណាច។ បើតាមឯកឧត្តមបណ្ឌិត ក្នុងស្ថានភាពនេះ ថៃ ក៏អាចធ្វើរឿងនេះជាមួយលោក សម រង្ស៊ី ដែរ ព្រោះគេមិនខ្វល់នឹងគោលការណ៍អាស៊ានអ្វីនោះទេ។ ក្រៅពីចំណុចខាងលើនេះ ឯកឧត្តមបណ្ឌិត […]
ទស្សនៈបណ្ឌិត៖ សូមជៀសចាកឆ្ងាយពីក្រុមពាក់ស្រោមស្នេហាជាតិ ដែលនាំឱ្យជាតិយើងបែកបាក់
សំណុំរឿង CLV-DTA ប៉ុន្មានអាទិត្យនេះ ដ្បិតស្តាប់ទៅរាងច្របូកច្របល់និងស្មុគស្មាញបន្តិច តែអ្វីដែលយើងទទួលបានគឺស្មារតីជាតិដែលកើតចេញពីបេះដូងបរិសុទ្ធរបស់ប្រជារាស្ត្រនិងរាជរដ្ឋាភិបាល។ ទាំងរដ្ឋទាំងរាស្ត្ត្រសុទ្ធតែផ្តល់អាទិភាពខ្ពស់លើបញ្ហាព្រំដែន អធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដី។ ទាំងរដ្ឋទាំងរាស្ត្រសុទ្ធតែខ្វល់ខ្វាយរឿងនេះដូចគ្នា។ ដូច្នេះ បើរដ្ឋប្រឹង មានរាស្ត្រគាំទ្រ ស្រុកយើងគង់វង្សយូរអង្វែងហើយ។ សូមស្មារតីជាតិដ៏បរិសុទ្ធកើតមានក្នុងដួងចិត្តខ្មែរគ្រប់ៗរូប ហើយសូមជៀសចាកឆ្ងាយពីក្រុមពាក់ស្រោមស្នេហាជាតិដែលនាំឱ្យជាតិយើងបែកបាក់។ ខ្លឹមសារខាងលើងនេះជាការលើកឡើងរបស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤៕
«បើមិនបានជួយជាតិ សូមកុំឱ្យក្លាយជាបន្ទុករបស់ជាតិ»
ការបញ្ចេញមតិរបស់បងប្អូនយើងមួយចំនួនតាមបណ្ដាញព័ត៌មានសង្គមនាពេលកន្លងមក និងជាពិសេស នាពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញពីកម្រិតសមត្ថភាពរបស់ពួកគាត់ក្នុងការគិតប្រកបដោយភាពហ្មត់ចត់ វិចារណញាណ ភាពគ្រប់ជ្រុងជ្រោយ និងភាពសមហេតុផល និងការវិភាគបែបវិចារវិទ្យាសម្ភារនិយម និងវិចារវិទ្យាមនោនិយម។ ប៉ុន្តែស្ថានភាពនេះ, មួយផ្នែកបង្ហាញឱ្យឃើញពីចំណុចខ្វះខាតនៃប្រព័ន្ធអប់រំរបស់យើង ដែលមិនអាចបង្រៀនឱ្យប្រជាពលរដ្ឋយើងឱ្យចេះអំពីរបៀបគិតនិងពិចារណាឱ្យបានពេញលេញ។ ទន្ទឹមនឹងនេះ បណ្ឌិត បញ្ញវន្ត និងវិជ្ជាករដទៃទៀត ក៏មានចំណែកទទួលខុសត្រូវក្នុងរឿងនេះដែរ ដែលមិនបានរួមចំណែកឱ្យស័ក្តិសមនឹងតួនាទីរបស់ខ្លួនក្នុងរឿងនេះ។ សូក្រាត បាននិយាយថា «ខ្ញុំមិនអាចបង្រៀននរណាម្នាក់អំពីអ្វីមួយនោះទេ ខ្ញុំគ្រាន់តែអាចធ្វើឱ្យពួកគេចេះគិត (I cannot teach […]
បណ្ឌិត គិន ភា៖ សូមកុំជាតិនិយមបែបភ្លើងចម្បើងតែមួយពេលៗ
ការឈឺឆ្អាលរឿងជាតិ ជាកាតព្វកិច្ចនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប។ ប៉ុន្តែ ការធ្វើសកម្មភាពនិងការបញ្ចេញប្រតិកម្មក្នុងគោលដៅឈឺឆ្អាលរឿងជាតិ ទាំងងងឹតងងល់ដោយគ្មានមូលដ្ឋានព័ត៌មាននិងចំណេះដឹងគ្រប់គ្រាន់ មិនត្រឹមតែមិនអាចជួយជាតិបានទេ ប៉ុន្តែថែមទាំងបង្កបញ្ហាដល់ជាតិទៀតផង។ ពិតហើយ គ្មានរឿងណាធំជាងរឿងជាតិ ទឹកដី ឯករាជ្យ សម្បត្តិវប្បធម៌ និងធនធានធម្មជាតិរបស់នគរទេ ប៉ុន្តែ ដើម្បីការពារជាតិ ទឹកដី ឯករាជ្យ វប្បធម៌ និងធនធានធម្មជាតិរបស់យើងបាន ពលរដ្ឋគ្រប់រូប ជាពិសេសយុវជនយើង ត្រូវតែពង្រឹងនិងអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ត្រូវតែជាពលរដ្ឋដែលសកម្មប្រកបដោយចំណេះដឹង ចំណេះធ្វើ ផលិតភាព […]
បណ្ឌិត គិន ភា៖ សង្គមខ្មែរកំពុងត្រូវបានបំពុលយ៉ាងធ្ងន់ធ្ងរដោយពួកអ្នកលក់អនឡាញ និងអ្នករកស៊ីអនឡាញ
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ បានលើកឡើងថា សង្គមខ្មែរកំពុងត្រូវបានបំពុលយ៉ាងធ្ងន់ធ្ងរដោយពួកអ្នកលក់អនឡាញនិងអ្នករកស៊ីអនឡាញ (MMO) មួយចំនួនដោយប្រើពាក្យពេចន៍អសុរស ជេរបញ្ចោ ឬជេរប្រមាថអ្នកដទៃ ហែកហួរជម្លោះក្នុងគ្រួសារ ផលិតមាតិកាផ្តេសផ្តាស អសីលធម៌ បំផ្លើស ប្រឌិត បង្កចលាចលសង្គម និងធ្វើទង្វើស្មោកគ្រោកនិងអសីលធម៌ជាច្រើនទៀត។ លោកបានគូសបញ្ជាក់ដូច្នេះថា ភាគច្រើននៃពួកអ្នកលក់អនឡាញនិងអ្នករកស៊ីអនឡាញ (MMO) ទាំងនោះ មើលទៅមុខមាត់ […]
បណ្ឌិត គិន ភា៖ ច្បាប់ត្រូវតែកាត់ផ្តាច់ ជីកឫស រំលើងគល់ជនឈ្លើងសង្គមឱ្យអស់
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងពីបញ្ហាប្រជាពលរដ្ឋមួយចំនួនលង់ជឿល្បិចបោកប្រាស់របស់ពួកឧកញ៉ានិងពួកគ្រូជោគជ័យមួយចំនួន ដែលក្លាយជាជនរងគ្រោះ ហើយថែមទាំងត្រូវគេបន្ទោសទៀតផង។ តាមរយៈសំណេរលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ លោកបណ្ឌិត គិន ភា បានលើកឡើងថា «ហេតុអីមិនបន្ទោសអ្នកបោកគេ, បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?» ខ្ញុំពិតជាមានអារម្មណ៍មិនអាចទទួលយកបានទាល់តែសោះនៅពេលដែលមានអ្នកមួយចំនួនដៀលនិងបន្ទោសប្រជាពលរដ្ឋថា ល្ងង់និងលោភលន់ ទើបចាញ់បោកពួកឧកញ៉ានិងពួកគ្រូជោគជ័យមួយចំនួននោះ។ តើនេះជាការដាក់បន្ទុកលើប្រជាពលរដ្ឋដែលជាជនរងគ្រោះ ដើម្បីសម្រាលបន្ទុកជនបោកប្រាស់ឬ? តើនេះមិនមែនជាទុក្ខជាន់លើទុក្ខសម្រាប់ប្រជាពលរដ្ឋដែលជាជនរងគ្រោះទេឬ ដែលត្រូវគេបោកហើយ ត្រូវគេដៀលទៀតនោះ? លោកបណ្ឌិតបន្តថា៖ […]
បណ្ឌិត គិន ភា៖ ប្រទេសទី១ ដែលនាយករដ្ឋមន្ត្រីថ្មីធ្វើទស្សនកិច្ច ពិតជាមានសារៈសំខាន់ណាស់
ទំនាក់ទំនងអន្តររដ្ឋ ជាចរន្តទ្វេទិស ដែលត្រូវមានឆន្ទ: និងការប្ដេជ្ញាចិត្តរួមគ្នា ទើបអាចលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទៅវិញទៅមកបាន។ ដូច្នេះ ប្រទេសទី១ ដែលនាយករដ្ឋមន្ត្រីទើបឡើងកាន់តំណែង ធ្វើទស្សនកិច្ចមុនគេ គឺពិតជាមានសារៈសំខាន់ណាស់, ជាការណែនាំខ្លួនផង ជាការពង្រឹងនិងការពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងជាការបង្ហាញពីទម្ងន់កូនជញ្ជីងនយោបាយការទូតរបស់ប្រទេសផង។ ក្នុងករណីនេះ គឺត្រូវមានការបោះដៃរកគ្នាទៅវិញទៅមក, បន្ទាប់មក យើងនឹងតាមដានពិនិត្យមើលថា ដំណើរការទូតសម្រាប់៥ឆ្នាំទៅមុខបែបណា? ខាងលើនេះជាការលើកឡើងរបស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣៕
