អគ្គនាយកដ្ឋានពន្ធដារ បំភ្លឺ ករណីផ្សព្វផ្សាយថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យកំពុងប្រឈមនឹងការបិទទ្វារ ខណៈដែលឱសានវាទនៃការបង់ពន្ធចូលរដ្ឋនឹងផុតកំណត់នៅសប្តាហ៍ក្រោយ។ សេចក្តីបំភ្លឺរបស់ អគ្គនាយកដ្ឋានពន្ធដារ ករណីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ពុំទាន់បានចុះបញ្ជីពន្ធដារនៅឡើយ ហើយអគ្គនាយកដ្ឋានពន្ធដារ ពុំបានបង្គាប់ឱ្យ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បង់ពន្ធជាង ១៨លានរៀលនោះទេ។ សេចក្តីបំភ្លឺបានឲ្យដឹងថា នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសង្កេតឃើញថា មានការលើកឡើង តាមបណ្ដាញសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួន ជាពិសេសវិទ្យុបារាំងអន្តរជាតិ RFI តាមរយៈគេហទំព័រ […]
Tag: ពន្ធដារ
រាជរដ្ឋាភិបាល សម្រេចបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស ចំណុះអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
រាជរដ្ឋាភិបាល បានសម្រេចបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស ដែលមានថ្នាក់ស្មើនាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាយន្តការជំរុញនិងពន្លឿនការដោះស្រាយបញ្ហានានារបស់អ្នកជាប់ពន្ធ ពាក់ព័ន្ធនឹងការងារសវនកម្មពន្ធដារឱ្យបានឆាប់រហ័ស ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារសំដៅកែលម្អបរិយាកាសធុរកិច្ចនិងការវិនិយោគ។ យោងតាមអនុក្រឹត្យ ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានកំណត់តួនាទីនិងភារកិច្ច អង្គភាពសវនកម្មពន្ធដារពិសេសនេះ ដូចជា គ្រប់គ្រងនិងធ្វើការងារសវនកម្មពន្ធដារ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាននិង សៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ លើសហគ្រាសដែលស្ថិតក្រោមសមត្ថកិច្ចរបស់អង្គភាព និងទទួលបន្ទុកក្នុងការធ្វើការពិនិត្យផ្ទៀងផ្ទាត់ឯកសារ […]
១០ខែ ឆ្នាំនេះ៖ ពន្ធដារ ប្រមូលចំណូលពន្ធ បានជាង ៣ពាន់លានដុល្លារ សម្រេចជិត៨៦% នៃផែនការ
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ អង្គភាពពន្ធដារ បានប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិ បានប្រមាណជាង ៣ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹងជិត ៨៦ % នៃផែនការប្រចាំ ឆ្នាំ២០២៣
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនអាចដាក់ចេញគោលនយោបាយឲ្យល្អសម្រាប់អ្នកនេះ ឲ្យខ្ទេចអ្នកនោះទេ យើងត្រូវរស់ទាំងអស់គ្នា
“រាជរដ្ឋាភិបាលមិនអាចដាក់ចេញគោលនយោបាប្រជាភិថុត គោលនយោបាយធ្វើឲ្យតែល្អ ឲ្យតែរួចខ្លួន ឲ្យតែលឺពិរោះតែធ្វើមិនកើតនោះទេ និងមិនអាចដាក់ចេញគោលនយោបាយឲ្យល្អសម្រាប់អ្នកនេះ ឲ្យខ្ទេចអ្នកនោះនោះទេ យើងត្រូវរស់ទាំងអស់គ្នា” នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងវេទិកាសំណេះសំណាល ជាមួយកម្មករ និយោជិត នៅខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។ សម្តេចធិបតីបានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលថ្មីមិនបានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋ ឬអាជីវករនោះ ហើយក៏មិនមានតម្លើងពន្ធបន្ថែមពន្ធតែមានស្រាប់នោះដែរ។ ទាក់ទងរឿងពន្ធនេះ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលមិនមានការបង្កើតពន្ធបន្ថែម ដើម្បីដាក់បន្ទុកលើពលរដ្ឋនោះទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានផ្ញើសារពិសេសមួយជូនសមាជិក សមាជិការាជរដ្ឋាភិបាលកម្ពុជា និងបងប្អូនជនរួមជាតិ ដើម្បីបញ្ជាក់ឱ្យច្បាស់ទាក់ទងនឹងការប្រមូលពន្ធ ដែលនាថ្មីៗនេះ មានការលើកឡើងច្រើននៅតាមបណ្តាញសង្គម។ សម្តេចធិបតី បានបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល មិនទាន់មានការសម្រេចនៅឡើយទេទាក់ទងនឹងអនុវត្តការប្រមូលពន្ធចំណេញមូលធននៅដើមឆ្នាំ២០២៤ ឬកែសម្រួលយ៉ាងណា ហើយចាប់តាំងពីការបង្កើតរាជរដ្ឋាភិបាលមក ក៏មិនមានបង្កើតពន្ធបន្ថែមណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនោះដែរ។ ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានណែនាំទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច […]
កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ឈានទៅបញ្ចប់ការចរចា DTA ក្នុងពេលឆាប់ៗនេះ
ការចរចាលើកិច្ចព្រមព្រៀងស្ដីពី ការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងឈានទៅបញ្ចប់ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការឲ្យដឹងបន្ទាប់ពីភាគីទាំងពីរបានបើកកិច្ចប្រជុំបន្តការចរចា DTA នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ កិច្ចប្រជុំ DTA រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម តាមរយៈប្រព័ន្ធវីដេអូ ដែលគណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយ សារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ។ […]
អង្គភាពពន្ធដារ ប្រមូលចំណូលពន្ធ បានជាង ២ ៣១២លានដុល្លារ ត្រឹមរយៈ៧ខែ នាដើមឆ្នាំនេះ
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បាន ឱ្យដឹងថា ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៣នេះ អង្គភាពពន្ធដារ បានទទួលបានចំណូលពន្ធ-អាករដែល ប្រមូលបានមានចំនួន ៩ ៣៦៧,៤៤ ប៊ីលានរៀល ឬស្មើរប្រមាណជា ២ ៣១២,៩៥ លានដុល្លារអាមេរិក។
ពន្ធដារ ប្រមូលចំណូលចូលជាតិបានជិត៣ពាន់លានដុល្លារ ត្រឹម៦ខែ ឆ្នាំ២០២៣
អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ បានជិត៣ពាន់លានដុល្លារ (ប្រមាណជា ២ ០៧២.៣៩ លានដុល្លារ) ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣នេះ។
ពន្ធដារ រំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ឆាប់បង់ប្រាក់ពន្ធឲ្យទាន់ពេលកំណត់ ត្រឹមថ្ងៃទី៣០ ខែកញ្ញា
អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២២ ខែមិថុនានេះ ជូនដំណឹងដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យ ស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់ ថាការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់ ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លី មិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ រហូតមកទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់ បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាង […]
ក្រុមការងារចម្រុះ ចុះណែនាំលើកចុងក្រោយដល់អាជីវករទូទាំងប្រទេសត្រូវបញ្ឈប់ការទិញ និងលក់បារី គ្មានបិទតែមប្រិ៍អាករត្រឹមត្រូវ
ក្រុមការងារចម្រុះរបស់អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ចុះអប់រំ ណែនាំ និងចែកខិត្តប័ណ្ណផ្សព្វផ្សាយអំពីការអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី ដល់អាជីវករនៅតាមបណ្តាទីផ្សារ ផ្សារទំនើប អ្នកចែកចាយ អ្នកលក់ដុំ និងអ្នកលក់រាយបារីមួយចំនួនក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តផ្សេងៗ ទៀតដូចជាខេត្តកណ្តាល កែប កំពត កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ព្រៃវែង ស្វាយរៀង និងខេត្តសៀមរាប។ សេចក្តីប្រកាសព័ត៌មានអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា […]

