កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានបញ្ចប់ការពិភាក្សារបស់ខ្លួនហើយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹកនេះ បន្ទាប់ពីដំណើរការអស់រយៈពេលបីថ្ងៃគឺ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទល់នឹងខេត្តស្រះកែវ ប្រទេសថៃ។ ក្រសួងការពារជាតិ បញ្ជាក់ថា គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ […]
Tag: យោធាថៃ
ចំពោះមុខក្រុមប្រឹក្សា UN តំណាងអចិន្ត្រៃយ៍កម្ពុជារាយការណ៍ពីសកម្មភាពយោធាថៃរំលោភបំពានច្បាប់អន្តរជាតិ
ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) និងមន្ត្រីស្ថានបេសកកម្ម បានចូលរួមកិច្ចពិភាក្សាបើកចំហរជាន់ខ្ពស់សម្រាប់ខែមករា របស់ក្រុមប្រឹក្សាអ.ស.ប. ស្តីពី “ការបញ្ជាក់ឡើងវិញនូវនីតិរដ្ឋអន្តរជាតិ៖ ដំណើរឆ្ពោះទៅរកការស្តារឡើងវិញនូវសន្តិភាព យុត្តិធម៌ និងពហុភាគីនិយម” នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក។ នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមបានសង្កត់ធ្ងន់ទៅលើបញ្ហាសំខាន់ចំនួន៣ រួមមាន (១) ការហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយ […]
ប្រមុខការទូតកម្ពុជា ប្រាប់ផ្ទាល់មាត់ទៅកាន់តំណាងយូណេស្កូថ្មីពីទង្វើយោធាថៃបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ
ក្នុងសង្គ្រាមរយៈពេល ២០ថ្ងៃជាមួយកម្ពុជា យោធាថៃបានបើកការវាយប្រហារមិនរើសមុខចូលដែនអធិបតេយ្យរបស់កម្ពុជា ក្នុងនោះក៏រួមមានការវាយកម្ទេចប្រាសាទព្រះវិហារដែលជាប្រាសាទបុរាណខ្មែរខ្មែរ និងជាសម្បត្តិរបស់មនុស្សជាតិផងដែរ។ ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រាប់ផ្ទាល់មាត់ទៅកាន់តំណាងអង្គការយូណេស្កូតែងតាំងថ្មីប្រចាំកម្ពុជា ពីទង្វើឈ្លានពាន បំផ្លិចបំផ្លាញប្រាសាទសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ។ ក្នុងជំនួបជាមួយឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូតែងតាំងថ្មីប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវអំណរគុណដល់អង្គការយូណេស្កូ […]
ក្រោយទាហានថៃបាញ់រះលើជនស៊ីវិល ពេលនេះយោធាថៃបញ្ជូនគ្រូពេទ្យផ្លូវចិត្ត ពិនិត្យ និងព្យាបាលកងទ័ពជួរមុខរបស់ខ្លួន
ក្រោយទាហានថៃបាញ់ប្រជាជនស៊ីវិល ២នាក់ឱ្យរបួស មុននឹងធ្វើអត្តឃាត នៅក្នុងព្រៃនៅខេត្តសុរិន្ទដោយមានសម្ពាធផ្លូវចិត្ត ពេលនេះយោធារបស់ថៃនៅថ្ងៃទី១៨ ខែសីហានេះ បានបញ្ជូនក្រុមគ្រូពេទ្យព្យាបាលផ្លូវចិត្តទៅថែទាំកងទ័ពជួរមុខរបស់ខ្លួននៅតំបន់ព្រំដែនថៃ-កម្ពុជា។ កាលពីសប្តាហ៍មុន មេទ័ពភូមិទី២របស់ថៃ លោក ប៊ុនស៊ិន បាដក្លាង បាននិយាយថា ទាហានថៃដែលឈរជើងនៅក្នុងខេត្តសុរិន្ទបានបាញ់កាំភ្លើងជាច្រើនគ្រាប់ និងធ្វើឱ្យប្រជាជនស៊ីវិល ២នាក់របួស ហើយទាហានថៃម្នាក់នោះធ្វើអត្តឃាតខ្លួន ករណីនេះលោកបានអះអាងថា អាចបណ្តាលមកពីកត្តាស្រ្តេសរបស់ទាហានជួរមុខ។ សារព័ត៌មាន The Nation បានផ្សាយថា ក្រោយហេតុការណ៍នេះកើតឡើង យោធាថៃបានបញ្ជូនក្រុមគ្រូពេទ្យព្យាបាល […]
