គម្រោងស្តារពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្រ្តព្រែកអូរដំរីឆ្លង-ព្រែកថ្មី ស្ថិតក្នុងឃុំថ្មី ឃុំរាជមន្ទីរ និងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង សម្រេចបានប្រមាណ ៩៥% ហើយ គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥នេះ។ បើតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១)ស្តារព្រែកធម្មជាតិអូរដំរីឆ្លងប្រវែង ៨,២៨៧គីឡូម៉ែត្រ ទី២)ស្តារព្រែកធម្មជាតិព្រែកថ្មីប្រវែង ១២,៦០០គីឡូម៉ែត្រ ទី៣)ស្តារប្រឡាយមេប្រវែង ៤,៨៧៦គីឡូម៉ែត្រ ទី៤)កសាងផ្លូវក្រាលក្រួសក្រហមអមសងខាងព្រែកអូរដំរីឆ្លង ប្រឡាយមេ ព្រែកថ្មី […]