សម្តចតេជោ ហ៊ុន សែន ជំរុញឲ្យក្រុមហ៊ុនចិន សាងសង់ផ្លូវល្បឿនលឿនទី២ និងសិក្សាគម្រោងទី៣ ឲ្យបានលឿន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ជំរុញការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិត

សម្តេចតេជោ ហ៊ុន សែន៖ សំណាងមានរដ្ឋមន្ត្រីហិរញ្ញវត្ថុពីររូបហើយ ចេះសន្សំលុយ មិនមែនកញ្ជើធ្លុះ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានថ្លែងថា សម្តេចមានភ័ព្វសំណាងដែរ ដែលមានរដ្ឋមន្ត្រីសេដ្ឋកិច្ច២រូបហើយ ដែលមិនមែនជារដ្ឋមន្ត្រីកញ្ជើធ្លុះ គឺជារដ្ឋមន្ដ្រីចេះសន្សំលុយ។ រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំងពីររូបដែលសម្តេចលើកសរសើរនោះគឺឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី គាត ឈន់ និងឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា […]

ដំណឹងល្អ! ថ្ងៃនេះ រាជរដ្ឋាភិបាល ចុះហត្ថលេខាលើការ​សិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត

នៅថ្ងៃនេះ សម្ដេចតេជោបានបញ្ជាក់ថា បន្ទាប់ការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នៅម៉ោង២រសៀល រាជរដ្ឋាភិបាលនឹងចុះហត្ថលេខាលើគម្រោងផ្លូវល្បឿនលឿនសៀមរាប-ប៉ោយប៉ែត ផងដែរ ដែលនៅពេលខាងមុខយើងនឹងទទួលបានផ្លូវល្បឿនលឿនច្រើនខ្សែបន្ថែមទៀត។ នៅថ្ងៃនេះដែរ សម្ដេចតេជោក៏បានប្រកាសយកនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការផ្លូវក្រវ៉ាត់ក្រុងទី៣បន្ថែមទៀត។ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គនៅព្រឹកថ្ងៃទី៧មិថុនា២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ម្សិលមិញនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានធ្វើលិខិតបន្ទាន់មួយឱ្យខ្ញុំ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-បាវិត […]

សម្តេចតេជោ ហ៊ុន សែន សុំអោយវៀតណាម ចាប់ខ្លួន ទណ្ឌិត សម រង្ស៊ី ព្រោះមានដីការួចហើយ

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតវៀតណាមសូម ប្រយ័ត្នកុំឱ្យជនក្បត់ជាតិនៅក្រៅប្រទេស ដែលមានបំណងចូលមកប្រទេសវៀតណាម។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ បុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស លះបង់ និងយកជីវិតជាដើមទុន ដើម្បីសម្រេចបានសមិទ្ធផលមហាសាលជូនសង្គមជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ថា ថ្ងៃនេះជំរុំទេវតាក្របខ័ណ្ឌទូទាំងប្រទេស បានត្រៀមខ្លួនរួច ជា ស្រេចក្នុងការចេញប្រយុទ្ធជាថ្មី ដើម្បីយកជ័យជម្នះសម្រាប់ទទួលបានឱកាសក្នុងការបម្រើជាតិ និងប្រជាជនបន្តទៀត តាមរយៈចូលរួមក្នុងការ បោះឆ្នោតនាថ្ងៃទី២៣ កក្កដា ឆ្នាំ ២០២៣ ខាង មុខ។

The Cambodia Daily និង​ វិទ្យុអាស៊ីសេរី​ ហៅជនទុច្ចរិត មុំ​ អស្សនី​ ជាប់គុក រាប់ភ្លេច ​ទៅ​សម្ភាសន៍​ អោយ​និយាយ​ អាក្រក់​ពី​​កម្ពុជា

ភ្នំពេញ ៖ វាជារឿងដែលមិននឹកស្មានដល់ ចំពោះ The Cambodia Daily និង​ វិទ្យុអាស៊ីសេរី ប្រហែលជាអស់ម៉ូយ ជាវាគ្មិនសម្ភាសន៍ ដែលបាន បង្កើតសំណួរបើកនាំមុខ ដើម្បីនិយាយអាក្រក់ពីប្រទេសកម្ពុជា ឥឡូវនេះបែជាយកជនទុច្ចរិត កំពូលប្រព្រឹត្តបទល្មើស ជាប់គុករាប់ភ្លេច មិនរាងចោល នៅប្រទេសកម្ពុជា ក្នុងសកម្មភាពបោក ប្រាស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាំឲ្យច្បាស់ កម្ពុជាកំពុងដំណើរការប្រជាធិបតេយ្យនីតិរដ្ឋ, ទាំងពីរនេះ ត្រូវអមដំណើរជាមួយគ្នា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រជាធិបតេយ្យរបស់កម្ពុជាឈានឡើងជារៀងរាល់ថ្ងៃ ដោយកម្ពុជាកំពុងដំណើរការប្រជាធិបតេយ្យនីតិរដ្ឋ។ សម្តេចគូសបញ្ជាក់ថា រវាងប្រជាធិបតេយ្យ និងនីតិរដ្ឋ ត្រូវអមដំណើរជាមួយគ្នា បើប្រជាធិបតេយ្យគ្មានការគោរពច្បាប់ គឺអនាធិបតេយ្យ ហើយបើគិតតែពីអនុវត្តច្បាប់ដោយមិនបើកសេរីភាព គឺផ្តាច់ការ។ សម្តេចតេជោបានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាសរុបចំនួន១៨៣៥នាក់ ស្ថិតក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅថ្ងៃទី៦ […]

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ណែនាំឲ្យមេធាវីកាត់ក្តីកុំលម្អៀង អ្នកមានអ្នកក្រ ទទួលបានយុត្តិធម៌ដូចគ្នា

“ករណីក្តីក្តាំណាមួយកើតឡើង អ្វីដែលសំខាន់គឺគុណធម៌ ធ្វើមិចកាត់ក្តីមិនលម្អៀង ហើយស្រាវជ្រាវឲ្យបានម៉ត់ចត់ ពិតណាស់កុំឲ្យមានពាក្យគេថា ឲ្យតែអ្នកមានឈ្នះក្តីទាំងអស់ កុំឲ្យមានភាសាហ្នឹង ប៉ុន្តែអ្នកណាក៏ដោយ មានក៏ដោយ ក្រក៏ដោយ ទទួលបានយុត្តិធម៌ដូចគ្នា” នេះប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាសរុបចំនួន១៨៣៥នាក់ ស្ថិតក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមិថុនា […]

សម្តេចតេជោ ហ៊ុន សែន៖ ត្រូវពង្រឹងគុណធម៌សម្រាប់កូនចៅ កុំឲ្យមានករណីកូន៥នាក់ ចិញ្ចឹមឪពុកម្តាយពីរនាក់មិនរស់

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យមានការពង្រឹងទំនៀមទម្លាប់ សីលធម៌របស់ខ្មែរ គឺគោរពចាស់ទុំ។ សម្តេចគូសបញ្ជាក់ថា នៅប្រទេសគេឪពុកម្តាយចាស់ជរា គេយកទៅដាក់ចោលនៅមណ្ឌល ដោយមិនមានកូនចៅថែទាំ ប៉ុន្តែសម្រាប់ជនជាតិខ្មែរយើង ត្រូវពង្រឹងទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួនលើការគោរពចាស់ទុំ កុំភ្លេចព្រះនៅក្នុងផ្ទះ ដែលត្រូវពង្រឹងគុណធម៌សម្រាប់កូនចៅ មើលថែទាំឪពុកម្តាយចាស់ៗ ដែលគេធ្លាប់និយាយថា ឪពុកម្តាយពីរនាក់ចិញ្ចឹមកូនប្រាំនាក់រស់ តែកូនប្រាំនាក់ចិញ្ចឹមឪពុកម្តាយពីរនាក់មិនរស់ ដោយកុំឲ្យមានករណីនេះកើតឡើង។ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម […]

5
Promotion