បុណ្យទន្លេ ៣ថ្ងៃនៅខេត្តតាកែវ ទទួលបានភ្ញៀវទេសចរជាង៣០ម៉ឺននាក់

រយៈពេល ៣ថ្ងៃនៃព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ បានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ​ ​ចូល​រួម​លេង​កម្សាន្តប្រមាណជាង៣០ម៉ឺននាក់ ។ ក្នុងចំណោម អ្នកទៅលេងកម្សាន្ត ទាំងជាង៣០ម៉ឺននាក់នេះ មានភ្ញៀវទេសចរបរទេសចំនួន ១ ០២៨ នាក់។ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា នៅថ្ងៃទី១ មានទេសចរជាតិ ដើរលេងកម្សាន្ដចំនួន ១០១,៣៦៧ នាក់ […]

ចូលឆ្នាំខ្មែរឆ្នាំនេះ រថយន្តក្រុងជិត៦០០គ្រឿង ត្រៀម​ដឹកពលរដ្ឋទៅស្រុកកំណើត ដោយឥតគិតថ្លៃ

អនុវត្តតាមប្រសាសន៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងត្រៀមរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូន ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ រដ្ឋបាលរាជធាំនីភ្នំពេញ បានឲ្យដឹងថា រថយន្តក្រុងចំនួន ៥៩៧គ្រឿង គឺ […]

ក្រុមហ៊ុន AirAsia ប្តេជ្ញាប​ង្កេីនការតភ្ជាប់អ្នកធ្វើ​ដំណើរ​និង​ទេសចរ មកកាន់​កម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Tan Sri Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន Capital A Group (AirAsia) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ។ នៅក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិ បានសម្តែងសេចក្តីសោមនស្សរីករាយ […]

ធនាគារអភិវឌ្ឍន៍អាស៊ី​ នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការ​ជាមួយ​​កម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ម៉ាសាតូ កាន់ដា (MASATO KANDA) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥, ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធាន ADB បានគូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដ៏មានសារៈសំខាន់ ហើយទំនាក់ទំនង […]

«ស្ពានអាកាស​មរតក​តេជោ» ជាស្ពាន​អាកាស​ពីរជាន់ដំបូងគេនៅកម្ពុជា ដែល​សាងសង់​​ដោយ​ក្រុមវិស្វករ​ខ្មែរ

ស្ពានអាកាសមរតកតេជោ គឺជាសា្ពនអាកាសដែលសាងសង់ឡើងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ,មហាវិថីព្រះមុនីវង្ស និងផ្លូវ២៧១ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ។ ស្ពាននេះ បានរចនាប្លង់យ៉ាងល្អឯកឥតខ្ចោះ មានកម្ពស់ពីរជាន់ និងសាងសង់ឡើងដោយក្រុមវិស្វករខ្មែរ។ បើតាមអាជ្ញាធររាជធានីភ្នំពេញ ស្ពានអាកាសនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ខណៈតាមផែនការគ្រោងទុក គឺបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២៥។ ​ស្ពានអាកាសមរតកតេជោ ត្រូវបានចាត់ទុក ជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយបន្ថែមទៀត ដែលនឹងជួយកាត់បន្ថយចំណាយលើឥន្ធនៈដោយសារការកកស្ទះ ចំណេញពេលវេលា […]

រឿងអាមេរិកដាក់កម្ពុជាក្នុងបញ្ជីលឿង! សម្តេចតេជោ ហ៊ុន សែន ថាមិនចាំបាច់កើតទុក្ខទេ សំខាន់យើងប្រឹងកសាងប្រទេសយើងឲ្យរឹងមាំឡើង

រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងពិចារណារឹតត្បិត ឬហាមឃាត់ការធ្វើដំណើរចូលទឹកដីអាមេរិក ចំពោះប្រជាពលរដ្ឋមកពីជាង ៤០ប្រទេស ក្នុងនោះមានកម្ពុជា ដែលស្ថិតក្នុងបញ្ជីពណ៌លឿង។ ផែនការពណ៌លឿង ទឹកក្រូច និងក្រហម របស់សហរដ្ឋអាមេរិកនេះ បាននិងកំពុងក្លាយជាប្រធានបទថ្មី សម្រាប់អ្នកតាមដានស្ថានការណ៍យកមកជជែកវែកញ៉ែក នៅលើបណ្ដាញសង្គមមួយចំនួនទូទាំងពិភពលោកនិយាយជារួម និងសម្រាប់កម្ពុជា និយាយដោយឡែក។ ជុំវិញបញ្ហានេះដែរ អ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានចូលខំមិនសាកសួរទស្សនៈយល់ឃើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផងដែរ។ ឆ្លើយតបនឹងសំណួរនេះ […]

ទើបសាក​ល្បងបាន​ជាង១ខែ ប៉ុន្តែ«ផ្លូវថ្មើរជើង»មាន​មហាជនមកលេងយ៉ាង​ច្រើនកុះករ វ៉ាដាច់​កន្លែងកម្សាន្តនា​នានៅ​ភ្នំពេញ

ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ជាពិសេសប្រជា​ពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ។ ចំនួនអ្នកមកលេងកម្សាន្តយ៉ាងច្រើនកុះករនៅថ្ងៃចុងសប្តាហ៍ បានធ្វើ«ផ្លូវថ្មើរជើង» នេះ បានក្លាយទីកន្លែងកម្សាន្តដែលមានប្រជាប្រិយភាព និងវ៉ាដាច់កន្លែងកម្សាន្តនានានៅក្នុងរាជធានីភ្នំពេញ បើទោះបីទើបតែបើកសាកល្បងបានជាង១ខែ ប៉ុណ្ណ៉ោះ ។ តាមបណ្តាញសង្គម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានគូសបញ្ជាក់ដែរថា ពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍ រដ្ឋបាលរាជធានីភ្នំពេញ តែងរៀបចំមានការសម្ដែងសិល្បៈបុរាណ […]

ក្រុមកា​រងារជំនាញ ទៅសិក្សាប្រភ​ពទឹកនៅតំបន់ខ្នងផ្សា ដើម្បីរក​លទ្ធភាព​ទាញ​យកមកទឹកផ្គត់ផ្គង់​ឲ្យ​​ប្រជាពលរដ្ឋ

ក្រុមមន្ត្រីជំនាញដែលរួមមាន កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានចុះសិក្សាប្រភពទឹក ដើម្បីសិក្សាបន្ថែមពីលទ្ធភាពនៃការទាញយកទឹកផ្គត់ផ្គង់ ដល់ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ការចុះសិក្សានេះបានធ្វើឡើងក្រោយបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ដែលឲ្យសិក្សាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំ។ តាមរយៈបណ្តាញសង្គមនៅថ្ងៃទី១៤ ខែមីនា […]

ក្រុមការងារអន្តរក្រសួង អាជ្ញាធរ និងប្រជាសហគមន៍ ចុះដកបង្គោលព្រំដីក្នុងតំបន់ភ្នំខ្នងផ្សារ ក្រោយមានបទបញ្ជាពីនាយករដ្ឋមន្ត្រី

អនុវត្តតាមបទបញ្ជារបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី កាលពីថ្ងៃ៨ ខែមីនា ឆ្នាំ២០២៥ ក្នុងការសម្រេចឱ្យលុប​ចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ តាមរយ:ការដកមកវិញនៅដីដែលមានការបោះបង្គោលព្រំ ដើម្បីថែរក្សាឱ្យបាននូវស្ថានភាពដើមនៃធម្មជាតិ សម្រាប់បម្រើជាឧត្តមប្រយោជន៍ដល់សហគមន៍ និងអ្នកទេសចរ ដោយមិនអនុញ្ញាតឱ្យមានការវិនិយោគនៅលើភ្នំឡើយ។ អនុវត្តតាមអនុសាសន៍ដ៏ម៉ឺងម៉ាត់នេះ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារអន្តរក្រសួង (ក្រសួបរិស្ថាន និងក្រសួងទេសចរណ៍) រួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ ព្រមទាំងប្រជាសហគមន៍តាំងបំពង់ បានចុះដកបង្គោលព្រំដីក្នុងតំបន់ភ្នំខ្នងផ្សារ ក្រោយពីមានការព្រមព្រៀងបញ្ឈប់គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងបួន ដោយប្រគល់ដីចំនួន ៤០ហិកតា ជូនដល់សហគមន៍តាំងបំពង់ […]

ឯកអគ្គរដ្ឋទូតឥណ្ឌា ចង់លើកកម្រិតទំនាក់ទំនងឥណ្ឌា-កម្ពុជា ឱ្យតែខ្ពស់ថែមទៀត

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបាននាំយកនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាលឥណ្ឌាជូនចំពោះសម្ដេចបវរធិបតីផងដែរ ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែង រវាងឥណ្ឌា […]