សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរនិងជូនពរជ័យដល់បងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុងនិងក្រៅប្រទេស ថ្ងៃបុណ្យរ៉យ៉ាអៃឌុលហ្វីតទ្រី

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូស្លីមនៅទូទាំងសកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ដែលជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម ប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាអៃឌុលហ្វីតទ្រី នៅថ្ងៃចន្ទ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៦ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី៣១ […]

ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានបង្កើតឡើងដើម្បីជួយប្រជាពលរដ្ឋដែលពុំមានលទ្ធភាពពឹងពាក់សេវាវិជ្ជាជីវៈច្បាប់

សម្តេចមហាបវធិបតី នាយករដ្ឋមន្ត្រី​សម្រេចបង្កើត​ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (ក.ច.ស.ធ.) ក្នុងគោលបំណងផ្តល់ជំនួយផ្នែកច្បាប់ជូនប្រជាពលរដ្ឋដែលពុំមានលទ្ធភាពពឹងពាក់សេវាវិជ្ជាជីវៈច្បាប់ ហេីយជាយន្តការបំពេញបន្ថែម​សំដៅបង្កើនសហថាមពលក្នុងវិស័យច្បាប់ និងយុត្តិធម៌។ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (ក.ច.ស.ធ.) បានរៀបចំពិធីប្រកាសសមាសភាពជាផ្លូវការ។ ស្ថិតក្នុងឱកាសនេះ ឯកឧត្តម​ ម៉ុក​ ចន្ទ​សុធា​ ប្រធាន ក.ច.ស.ធ. បានមានមតិសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន […]

សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹករឿង ៤ឆ្នាំមុនដឹកនាំរៀបចំការទប់ស្កាត់ និងព្យាបាលជំងឺកូវីដ១៩ ឆ្លងរីករាលដាលនៅក្នុងសហគមន៍

តាមរយៈសំណេរលើបណ្តាញសង្គម Facebook សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះរូបភាពមួយសន្លឹកកាលពី ៤ឆ្នាំមុនរៀបចំពេទ្យព្យាបាលជំងឺកូវីដ១៩ ដោយសម្តេចបញ្ជាក់ថា មួយភ្លែតសោះ ៤ឆ្នាំកន្លងផុតទៅហើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរយ៉ាងដូច្នេះថា រូបថតនេះ គឺក្នុងពេលដែលសម្តេចកំពុងដឹកនាំរៀបចំមន្ទីរពេទ្យហ្លួងម៉ែ (អតីតមន្ទីរពេទ្យស្ត្រី នគរទេព) ដើម្បីប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ បន្ទាប់ពីបញ្ចប់ការរៀបចំមណ្ឌលព្យាបាលជំងឺ១៩ នៅសណ្ឋាគារ The Great Duke។  សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាល់ថា៖ […]

ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ ជួបគ្នាពិភាក្សាគិតគូរអំពីការផ្ទេរមន្ត្រី 

ដោយគោរពយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តយ៉ាងហ្មត់ចត់ តាមអនុសាសន៍ និងការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានជួបគ្នាពិភាក្សា និងគិតគូរទៅលើបច្ចេកទេស និងយន្តការ ព្រមទាំងវិធីសាស្ត្រនានា សំដៅដល់ការដោះស្រាយករណីស្នើសុំផ្ទេរទីកន្លែងបំពេញការងាររបស់មន្ត្រីរាជការស៊ីវិលដែលជាគ្រូបង្រៀន។ កិច្ចប្រជុំនារសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥នេះ ត្រូវបានដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្ត្រីស្តីទីក្រសួងមុខងារសាធារណៈ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ […]

នាយករដ្ឋមន្ត្រីជំរុញការប្រកួតប្រជែងក្នុងវិស័យអប់រំ ដើម្បីធនធានមនុស្ស

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការប្រកួតប្រជែងក្នុងវិស័យអប់រំ មិនមែនដើម្បីបានតែពានរង្វាន់នោះទេ តែដើម្បីទទួលផលជាក់ស្តែងក្នុងការផលិតធនធានមនុស្ស ។  ក្នុងន័យនេះ សាលារៀន កាន់តែទទួលបានលទ្ធផលល្អ នោះធនធានមនុស្ស កាន់តែប្រកបដោយគុណភាព […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ស្នេហ៍មិនឈ្នះស្និទ្ធ កុំរវល់ដេកឈឺចិត្តនឹងគេ គេថារឿងអ្វីយើងប្រឹងធ្វើរឿងនោះឱ្យចេញជាលទ្ធផលឱ្យពលរដ្ឋបានឃើញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ស្នេហ៍មិនឈ្នះស្និទ្ធនោះទេ ដូចនេះកុំរវល់ដេកឈឺចិត្តនឹងគេ គេថារឿងអ្វីយើងប្រឹងធ្វើរឿងនោះ ​ឱ្យចេញជាលទ្ធផលផលជាក់ស្តែង ​ឱ្យពលរដ្ឋបានឃើញ និងទទួលស្គាល់នូវអ្វីដែលយើងបានធ្វើជាក់ស្តែង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារ​ទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ។ សម្តេចមហាបវរធិបតី […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេសនានាឱ្យកាន់តែច្រើនបន្ថែមទៀត

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូកីឡាគុនខ្មែរសហរដ្ឋអាមេរិក ដឹកនាំដោយ ឯកឧត្តម វ៉ា សុធា ប្រធានប្រតិភូនៃស្ថានីយទូរទស្សន៍ថោនចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥, នៅវិមានសន្តិភាព។ ក្នុងឱកាសនេះជំនួប, ឯកឧត្តម វ៉ា សុធា ប្រធានប្រតិភូនៃស្ថានីយទូរទស្សន៍ថោនបានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាព ក្នុងការរៀបចំការប្រកួតប្រដាល់គុនខ្មែរ នៅស្ថានីយទូរទស្សន៍ថោន (TOWN) ដោយបានរៀបចំការប្រកួតពី […]

ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Mariam J. Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា, វៀតណាម និងឡាវ និង​សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥, នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកស្រីនាយិកាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី បានចូលជួបសម្ដែងការគួរសម […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពជើងគោកកម្ពុជា និងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង (Nguyen Truong Thang) មេបញ្ជាការបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក […]

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាលកម្ពុជាបន្ដគន្លងដ៏ល្អប្រពៃរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការយកចិត្តទុកដាក់សាសនិកខ្មែរឥស្លាមតាំងពីចូលខែរ៉ាម៉ាឌន និងបញ្ចប់

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជានៅពេលបច្ចុប្បន្ន បានបន្ដអនុវត្តតាមគន្លងដ៏ល្អប្រពៃរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ក្នុងការយកចិត្តទុកដាក់ដល់សាសនិកខ្មែរឥស្លាមនៅទូទាំងប្រទេស ក្នុងអំឡុងពេលចាប់ផ្ដើមចូលខែរ៉ាម៉ាឌន និងបញ្ចប់ខែម៉ារ៉ាឌន តាមរយៈការផ្ញើសារជូនពរសាសនិកឥស្លាមកម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតីពិសាអាហារស្រាយបួសជាមួយ​បងប្អូនខ្មែរ-ឥស្លាម ក្នុងខែរ៉ាម៉ាឌន នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការស្រាយបួសជាក្រឹត្យក្រមច្បាប់សាសនាឥស្លាម ដែលសាសនិកខ្មែរឥស្លាមទាំងនៅកម្ពុជា […]