សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកពលរដ្ឋមានសុខភាពល្អ ជាទ្រព្យសកម្មរបស់ជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ពលរដ្ឋមានសុខភាពល្អ ជាទ្រព្យសកម្មរបស់ជាតិ ដូចនេះ បានជារាជរដ្ឋាភិបាលវិនិយោគលើសុខភាពរបស់មនុស្ស តាយរយៈការពង្រឹងវិស័យសុខាភិបាលឲ្យរឹងមាំ មានភាពម្ចាស់ការក្នុងព្យាបាលប្រជាពលរដ្ឋ និងពង្រីកវិសាលភាពគ្របដណ្តប់ប្រព័ន្ធសុខាភិបាល។ ការគូសបញ្ជាក់របស់សម្តេចដូចនេះ បានធ្វើឡើងនៅក្នុងពិធីបញ្ចុះបឋមសីលាសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ ។ ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រដ្ឋាភិបាលក៏បានបង្កើតរបបសន្ដិសុខសង្គម ហៅកាត់ថា […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មានការងារច្រើនមុខ និងបញ្ហាជាច្រើនទៀត ដែលត្រូវតែប្រឈម និងសម្រេចឱ្យបាន ដើម្បីនាំនាវាកម្ពុជាដើរឆ្ពោះទៅកាន់ការអភិវឌ្ឍបន្ថែម

«នៅក្នុងបរិការណ៍នៃការលំបាក និងដុនដាបសេដ្ឋកិច្ចរបស់ពិភពលោក និងស្ថានភាពមិននឹងនរនៃស្ថិរភាព និងសន្តិភាពពិភពលោកដែលកំពុងមាន សព្វថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ខ្ញុំព្រះករុណាខ្ញុំ ដឹងច្បាស់​ថា នៅមានការងារច្រើនមុខច្រើនរឿង ច្រើនវិស័យទៀត ដែលយើងត្រូវបន្តប្រឹងប្រែងជម្នះនូវរាល់ឧបសគ្គ ការលំបាក ការប្រជែង និងបញ្ហាជាច្រើនទៀត ដែលត្រូវតែប្រឈម និងសម្រេចឱ្យបាន ដើម្បីនាំនាវាកម្ពុជាដើរឆ្ពោះទៅកាន់ការអភិវឌ្ឍបន្ថែម និងការកសាងថ្មីៗ ដែលបម្រើជាពិសេសដល់ ជីវភាព និងការរស់នៅរបស់ពលរដ្ឋយើងគ្រប់ជាន់ថ្នាក់ និងគ្រប់មជ្ឈដ្ឋានឱ្យកាន់តែល្អ ងាយស្រួល និងប្រសើរឡើងជាលំដាប់។ ខ្ញុំព្រះករុណាខ្ញុំ មានជំនឿយ៉ាងមុតមាំថា […]

នាយករដ្ឋមន្ត្រី ផ្តល់គន្លឹះចំនួន ៥ ក្នុងទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២៤

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញសារលិខិតអបអរសាទរទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ ក្រោមប្រធានបទ៖ សេវាសាធារណៈល្អ រាស្ត្រស្រលាញ់គាំទ្រ។ ក្នុងសារលិខិត សម្តេចបវរធិបតី ឧទ្ទិសយកទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំនេះ ផ្តោតលើការផ្តល់សេវាសាធារណៈល្អ ដោយមាន ប្រធានបទ “សេវាសាធារណៈល្អ រាស្ត្រស្រលាញ់គាំទ្រ” ត្រូវបានជ្រើសរើសសំដៅលើកកម្ពស់ស្មារតី ពង្រឹងយន្តការគ្រប់គ្រង និង ផ្តល់សេវាសាធារណៈ ប្រកបដោយលក្ខណៈទំនើប និងតម្លាភាព ចៀសវាងនូវអំពើពុករលួយ […]

ប្រធានអង្គការRISEAP អរគុណរដ្ឋាភិបាលកម្ពុជា ដែលផ្ដល់ការគាំទ្រក្នុង​ការរៀប​ចំ​សន្និបាត​​លើកទី២០

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Tan Sri Abang Zohari Tun Openg ប្រមុខរដ្ឋបាល នៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី និងជាប្រធានអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក(RISEAP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ […]

TYDA រៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំលើកទី២ ផ្ដោតលើការអនុវត្តវេជ្ជសាស្រ្តឈានមុខ

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលហៅកាត់ថា TYDA បានរៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់ខ្លួនលើកទី២ក្រោមប្រធានបទ«ការអនុវត្តវេជ្ជសាស្រ្តឈានមុខ» ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA។ សន្និសីទវេជ្ជសាស្រ្តរៀបចំធ្វើឡើងនាពេលនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ៧-៨ ខែធ្នូ ឆ្នាំ២០២៤ នាសណ្ឋាគារភ្នំពេញ។ ក្នុងឱកាសនេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីអនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានលើកឡើងថា សន្និសីទដែលបានធ្វើឡើងនាពេលនេះ ពិតជាមានសារៈសំខាន់ ដែលបានលើកឡើងនូវសកម្មភាពការងាររបស់សមាគមដែលសម្រេចបាននាពេលកន្លងមក […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ហ៊ុន សែន បានខិតខំកសាង និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសន្តិភាព និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា

ក្នុងពិធីបើក​សន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (RISEAP) នៅព្រឹកថ្ងៃទីអាទិត្យ ទី៧ ធ្នូ ឆ្នាំ២០២៤, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានខិតខំកសាង និងថែទាំយ៉ាងយកចិត្តទុកដាក់​បំផុតចំពោះសន្តិភាព និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះ និងជាធាតុផ្សំមិន​អាចខ្វះបាន សម្រាប់ការអភិវឌ្ឍ និងការធានាបាននូវសុខដមនីយ​កម្មជាតិសាសន៍ […]

ក្រុមហ៊ុន Minebea គ្រោងដំណើរការរោងចក្រថ្មីជាផ្លូវការ នៅខេត្តពោធិ៍សាត់ ក្នុងឆ្នាំ២០២៥

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប លោកអគ្គនាយកក្រុមហ៊ុន បានបញ្ជាក់ថា ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា បានចាប់ផ្ដើមវិនិយោគដំបូងនៅក្នុងឆ្នាំ២០១១ និងបានពង្រីកការវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់រហូតមក មានវឌ្ឍនភាពដ៏ល្អប្រសើរ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបាននិងកំពុងបង្កើតរោងចក្រថ្មីមួយបន្ថែមទៀត […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត​ ណែនាំឲ្យបន្តទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំបន្តការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ ល្បែងផ្សងសំណាង និងការជួញដូរគ្រឿងញៀនគ្រប់ប្រភេទនៅតាមមូលដ្ឋាន។ ការណែនាំនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។ ក្រៅពីណែនាំឲ្យទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំរដ្ឋបាលរាជធានីខេត្តពិនិត្យការផ្សព្វផ្សាយប៉ាណូពាណិជ្ជកម្មស្រាបៀរ គួរកំណត់ឱ្យមានអប្បបរមានៅតាមផ្លូវនិងទីសាធារណៈ ជំនួសមកវិញត្រូវផ្សព្វផ្សាយអំពីសមិទ្ធផល និងអត្តសញ្ញាណទេសចរណ៍ នៅតាមរាជធានីខេត្តរបស់ខ្លួន […]

សម្តេចបវរធិបតី​ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់ផ្ទាំងផ្សព្វផ្សាយស្រាបៀរតាមដងផ្លូវ ត្រូវជំនួសមកវិញពីសមិទ្ធផល និងអត្តសញ្ញាណទេសចរណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំរដ្ឋបាលរាជធានី-ខេត្តពិនិត្យការផ្សព្វផ្សាយប៉ាណូពាណិជ្ជកម្មស្រាបៀរ គួរកំណត់ ឱ្យមានអប្បបរមានៅតាមផ្លូវនិងទីសាធារណៈ ជំនួសមកវិញត្រូវផ្សព្វផ្សាយអំពីសមិទ្ធផល និងអត្តសញ្ញាណទេសចរណ៍ នៅតាមរាជធានី-ខេត្តរបស់ខ្លួន ឱ្យបានជាអតិបរមា។ ការណែនាំនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការនាយករដ្ឋមន្រ្តី។ គួរជម្រាបថា នៅដើមអាណត្តិទី៧ នៃរាជរដ្ឋាភិបាល សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានណែនាំទៅស្ថាប័នពាក់ព័ន្ធឱ្យពិនិត្យលើសកម្មភាពផ្សព្វផ្សាយគ្រឿងស្រវឹង។ ក្រោយការណែនាំ មានអាជ្ញាធរខេត្តជាច្រើន […]

កម្ពុជា-ឡាវ បញ្ជាក់​ពី​​ការ​ប្តេជ្ញាចិត្ត​​​បង្កើតច្រកព្រំដែន​ថ្មីរវាង​ខេត្ត​រតន​គិរី និង​ខេត្តអាត់តាពី

រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ក្នុងការលើកទឹកចិត្តអាជ្ញាធរ​មានសមត្ថកិច្ចនៃ ប្រទេសទាំងពីរ សិក្សាពីលទ្ធភាពនៃការបង្កើតច្រកព្រំដែនថ្មីរវាងខេត្តរតនគិរី និងខេត្តអាត់​តាពី ដើម្បីសម្រួលពាណិជ្ជកម្មឆ្លងដែន ទេសចរណ៍ ការដឹកជញ្ជូន និងការតភ្ជាប់ប្រជាជនរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមស្តីពីទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវនៅកម្ពុជា នៅថ្ងៃទី០៤ និងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។ ប្រមុខរដ្ឋាភិបាលទាំងពីរប្រទេស ក៏បានលើកទឹកចិត្តឱ្យបណ្តាក្រសួង និងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរពន្លឿន ការជ្រើសរើសទីតាំងសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ ខេត្តព្រះវិហារ-ទន្លេសេឡាំប៉ាវ ខេត្តចំប៉ាសាក់ […]