រដ្ឋ នឹង​ជួយ​សាងសង់​ផ្សា​របឹងឈូកនៅខេត្តបាត់ដំបង​​ឡើងវិញ និងឲ្យអាជីវករ​គ្រប់គ្រង​តូប​ពេញមួយ​ជីវិត

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល នឹងជួយសាងសង់ផ្សារបឹងឈូក ដែលស្ថិតនៅខេត្តបាត់ដំបង ជូនអាជីវករឡើងវិញ បន្ទាប់ពីផ្សារនេះ បានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។ ការប្រកាសនេះបានធ្វើឡើងក្នុងពិធីសម្ពោធសមិទ្ធផល​នានានៅតំបន់​អភិវឌ្ឍន៍​បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤​នេះ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះ គឺជា​សមិទ្ធផលនៃការប្រើប្រាស់គោលនយោបាយឈ្នះ ឈ្នះ

សម្តេច​បវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើង​ថា តំបន់អភិវឌ្ឍបឹងជង្រុក គឺជាសមិទ្ធផលដែលកើតចេញពី​ការអនុ​វត្តនូវនយោបាយ​ ឈ្នះ​ ឈ្នះ​ ២ដង​ ក្រោមការដឹកនាំរបស់​សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទី​១).​ការបញ្ចប់សង្គ្រាមរ៊ាំរ៉ៃនៅកម្ពុជា និង​២)​ការបញ្ចប់ជម្លោះដីធ្លីជាង​២០ឆ្នាំរវាងប្រជាជន និងប្រជាជន។ ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងពិធី “សម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ” ​ ក្នុង​ស្រុកម៉ាឡៃ​ ខេត្ត​បន្ទាយ​មានជ័យ […]

ព្រះមហាក្សត្រ យាងមកដល់​មាតុប្រទេស​វិញ បន្ទាប់ពីប​ញ្ចប់ព្រះរាជទស្សន​កិច្ចផ្លូវរដ្ឋ​នៅប្រទេស​វៀតណាម

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បន្ទាប់ពីបញ្ចប់ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ អញ្ជើញទទួល ព្រះរាជដំណើរយាងនិវត្តន៍ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង រួមមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឲ្យក្រុមហ៊ុន Hong Leong វិនិយោគលើការ​ផលិតគ្រឿង​បន្លាស់​យានយន្ត

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក DATUK KWEK LENG SAN ប្រធានក្រុមហ៊ុន Hong Leong Manufacturing Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ថា ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន […]

ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគលេីវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Robert Yap ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន YCH Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នៅក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានគូសបញ្ជាក់ថា អាជីវកម្មរបស់ក្រុមហ៊ុន កំពុងប្រតិបត្តិការនៅតាមបណ្ដាប្រទេសចំនួន១៦ ហើយក្រុមហ៊ុនមានឧត្តមភាពលើផ្នែកដឹកជញ្ជូន […]

ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក»

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ បានប្រោសព្រះរាជទាន ព្រះរាជសារចូលរួមអបអរសាទរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់​តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ ព្រះរាជសារ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះមហាក្សត្រ […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក»

លោក តាន់ស្រ៊ី​មីសែល យ៉ាវ( Tan Sri Micheal Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (KSI) បានប្រគល់ពានរង្វាន់ “ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក” ជូនសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពេលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។ លោកប្រធានវិទ្យាស្ថាន KSI […]

អូស្ត្រាលី បន្តគាំទ្រនិងសហការជាមួយកម្ពុជា លើវិស័យបោសសម្អាតមីន

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូអូស្ត្រាលី ដឹកនាំដោយ ឯកឧត្តម Kim Beazley AC ប្រធានក្រុមប្រឹក្សារំលឹកសង្គ្រាមអូស្ត្រាលី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Kim Beazley AC […]

តំណាងអគ្គលេខាធិការ​UN សរសើរកម្ពុជា លើការរៀបចំកិច្ចប្រជុំកំពូល​សៀមរាប​-​អង្គរ​ ស្តីពី​”ពិភព​លោកមួយ​ដែលគ្មានមីន”

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ លោកជំទាវបណ្ឌិត អាមីដា សាលស៊ីយ៉ាអាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការ​សហ​ប្រជា​ជាតិ និងជាលេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-បាស៊ីហ្វិក (ESCAP) និងជាតំណាងជាន់ខ្ពស់នៃអគ្គលេខាធិការអង្គការសហប្រជាជាតិ​ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា […]

អាចារ្យធំ ព្រលះទណ្ឌិត សម រង្ស៊ី ដែលញុះញង់លាបពណ៌ ក្នុងចេតនាបំផ្លាញខ្មែរ

នៅលើបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អាចារ្យធំ នគររាជ បានបង្ហោះសារប្រតិកម្ម ដោយព្រលះចំៗមិនសំចៃមាត់ទៅលើទណ្ឌិត សម រង្ស៊ី ដែលបានបង្ហោះសារញុះញង់លាបពណ៌ថា «ត្រកូល ហ៊ុន ជាដើមចមមូលហេតុ ដែលធ្វើឲ្យយើងបាត់បង់ទឹកដី!យើងត្រូវដកត្រកូលហ៊ុនចេញជាមុនសិន» ។ អាចារ្យធំ នគររាជ បានសរសេររៀបរាប់ថា ប្រវត្តិសាស្ត្រក្រោយសម័យអង្គរ “នយោបាយញុះញង់បំបែកបំបាក់” បានធ្វើឱ្យខ្មែរ មើលខ្មែរលែងស្គាល់ ប្រឹងបំផ្លាញគ្នា តរាប់ជំនាន់ […]