សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំ​ការងារសំខាន់ៗ​ចំនួន៣ ដល់សមាគមសិល្បករខ្មែរ

សម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់នូវអនុសាសន៍ណែនាំដល់សមាគមបន្តអនុវត្តការងារសំខាន់ៗចំនួន ៣ដល់សមាគមសិល្បករខ្មែរ។

នាយ ពាក់មី ជូនអាវលេខ៩ ក្រុមផ្ការីកគ្រប់រដូវ ដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងផ្ទុះការចាប់អារម្មណ៍ពីមហាជន ! 

ក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារនៅវិមានសន្តិភាពកាលពីព្រឹកមិញនេះ តារាកំប្លែងនាយ ពាក់មី បានជូនអាវលេខ ៩ ក្រុមផ្ការីកគ្រប់រដូវ ដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ កម្ពុជា ។  នាយ ពាក់មី បានឈរថតរូបយ៉ាងសង្ហាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនោះលោកថែមទាំងបានរៀបរាប់នៅលើហ្វេសប៊ុករបស់លោកថា « ថ្ងៃនេះខ្ញុំបាទ​ ដែលជាប្រធានក្រុម​ ផ្ការីកគ្រប់រដូវ​ មានកិត្តិយសណាស់​ ដែលបានមកជួបសំណេះសំណាល​ […]

អ្នកបំផ្លាញ​ព្រៃលិចទឹក៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារថា កុំគិតថារដ្ឋាភិបាលថ្មីក្មេងៗ ​អត់ហ៊ានធ្វើអ្វី

ជាថ្មីម្តងទៀតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារព្រមានទៅកាន់អ្នកឈូសឆាយបំផ្លាញព្រៃ​លិច​ទឹកនៅតំបន់បឹងទន្លេសាប ថារដ្ឋាភិបាលនឹងបន្តអនុវត្តន៍វិធានការតឹងរ៉ឹងបំផុតទៅ ក្នុងការការពារតំបន់ទន្លេសាប ដោយមិន​ដកថយទុកលំហរ ឲ្យអ្នកល្មើសធ្វើសកម្មភាពផ្ដេសផ្ដាសនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បំផុស​ស្មារ​តីឲ្យ​ពល​រដ្ឋចូ​ល​រួមអភិរក្ស និង​អភិវឌ្ឍធន​ធាន​ជល​ផល

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវបំផុសស្មារតីឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ។

នាយករដ្ឋមន្ត្រី ណែនាំឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មដើរមើលទីផ្សារ និងជួយបច្ចេកទេសដល់ពលរដ្ឋ

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើរពិនិត្យមើលទីផ្សារ និងជួយបច្ចេកទេសដល់ប្រជាពលរដ្ឋ។ សម្តេចធិបតីបានណែនាំបែបនេះ ក្នុងពិធីអបអរសាទរ “ទិវាមច្ឆជាតិ ០១ កក្កដា” លើកទី១៩ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដរាបណាគណបក្សប្រជាជននៅតែបន្តដឹកនាំប្រទេស គោលនយោបាយលើកលែងពន្ធចំពោះដីកសិកម្មនៅតែបន្ត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅតែបន្តគាំទ្រផ្តល់ការបោះឆ្នោតឲ្យបន្តដឹកនាំប្រទេស នោះគោលនយោបាយលើកលែងពន្ធចំពោះដីកសិកម្មនៅតែបន្ត ជាពិសេសដីស្រែជាលក្ខណៈគ្រួសារ។ សម្តេចធិបតីបានប្រកាសបែបនេះ ក្នុងពិធីអបអរសាទរ “ទិវាមច្ឆជាតិ ០១ កក្កដា” លើកទី១៩ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ដើម្បីលើកស្ទួយកសិកម្ម […]

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យនិងព្យាបាលជំងឺជូនពលរ​ដ្ឋនៅខណ្ឌពោធិ៍សែនជ័យ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់អោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រនៅក្នុងបរិវេណ វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី អរុណវតី ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ចាត់តាំងក្រុមជំនួយការ នាំយកសារលិខិតរំលែកមរណទុក្ខនិងថវិកា ជូនគ្រួសារសពព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់តាំងក្រុមជំនួយការនាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារសពរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មត៌កមនុស្សរស់ចាបុីដងវែង នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខ ចំពោះរមណភាពរបស់ព្រឹទ្ធាចារ្យ គង់ ណៃ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋរដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មត៌កមនុស្សរស់ចាបុីដងវែង ដែលបានទទួលមរណភាព នៅវេលាម៉ោង ១២៖៤០នាទី ថ្ងៃទី២៨ ខែមិថុនា

រដ្ឋមន្រ្តីការបរទេសថៃ ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ

រដ្ឋមន្រ្តីការបរទេសថៃ ប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត។