សម្តេចម៉ែ៖ ការបន្តរក្សាបាននូវសុខសន្តិភាព នៅតែជាអាទិភាពចម្បងទីមួយ និងមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជារាស្ត្រកម្ពុជាគ្រប់រូប

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ មានព្រះបន្ទូលថា សន្តិភាពនៅកម្ពុជា មិនមែនកើតឡើងដោយចៃដន្យនោះទេ។ សន្តិភាពកើតមានឡើងតាមរយៈការខិតខំរួមគ្នា និងការអនុវត្តយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ឥស្សរជន និងថ្នាក់ដឹកនាំកំពូលរបស់ជាតិ សុខសន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃបាន និងពិតជាមានសារៈសំខាន់ណាស់ ដែលធ្វើឱ្យប្រជារាស្ត្រ បានរស់នៅជាមួយភាពសុខដុមរមនា គ្រប់ជាតិសាសន៍ គ្មានការរើសអើង និងទទួលបានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិជំនឿ សាសនា និងទំនៀមទម្លាប់ ប្រពៃណីដោយសេរី និងទទួល បាននូវកិច្ចគាំពារសង្គមដ៏ទូលំទូលាយ និងស្មើភាពគ្នា។  […]

ព្រះមហាក្សត្រ និងសម្តេចម៉ែ តែងតែមានព្រះរាជហឫទ័យព្រួយបារម្ភដល់យុទ្ធជន យុទ្ធនារីនៅតាមព្រំដែន និងប្រជារាស្ត្រដែលកំពុងជួបទុក្ខលំបាក

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហា ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែមានព្រះរាជហឫទ័យ នឹករឭកដល់បងប្អូនប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គ នៅទូទាំងប្រទេស។ ជាពិសេស ព្រះអង្គ ទាំងទ្វេតែងតែមានព្រះរាជហឫទ័យព្រួយបារម្ភដល់យុទ្ធជន និងយុទ្ធនារី នៅតាមព្រំដែន និងប្រជារាស្ត្រ ដែលកំពុងជួបទុក្ខលំបាក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង។ ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ថា យោងតាមសេចក្តីសូមយាងពី ឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន […]

សម្តេចម៉ែ ប្រោសព្រះរាជទាន ព្រះរាជូបត្ថម្ភចំនួន ២ម៉ឺនដុល្លារដល់ CMAC ដើម្បីឧបត្ថម្ភដល់មន្ត្រីបោសសម្អាតមីននៅតាមបណ្តោយព្រំដែន

ក្នុងព្រះរាជហឬទ័យស្រឡាញ់ និងព្រះរាជហឬទ័យទុកដាក់បំផុតចំពោះកូនចៅ ចៅទួតរបស់ព្រះអង្គជាមន្ត្រីបោសសម្អាតមីននៅតាមបណ្តោយព្រំដែន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេច​យាយ សម្តេចយាយទួតជាអម្ចាស់នៃយើង ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យដ៏ថ្លៃថ្លា ចំនួន ២០ ០០០ដុល្លារសហរដ្ឋអាម៉េរិក ជូនមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដើម្បីឧបត្ថម្ភដល់មន្ត្រីបោសសម្អាតមីននៅតាមបណ្តោយព្រំដែន។ ពិធីប្រគល់ និងទទួលនេះ ក្រោមវត្តមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សម្តេចម៉ែបានចូលរួមចំណែកយ៉ាងថ្លៃថ្លាបំផុត ក្នុងការលើកកម្ពស់ការងារមនុស្សធម៌ និងលើកតម្កើងតួនាទីស្តី្រក្នុងសង្គមកម្ពុជា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី​ហ៊ុន ម៉ាណែត ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះរាជឱកាសប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥។ ក្នុងសារលិខិតថ្វាយព្រះពរ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីរាជការទូទាំងប្រទេស ព្រមទាំងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ សម្តេចបវរធិបតី​ហ៊ុន ម៉ាណែត និងភរិយា សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវអំណរសាទរយ៉ាងក្រៃលែង […]

សម្តេចម៉ែ ប្រទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ដល់ CMAC ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុបោសសម្អាតមីនមនុស្សធម៌

សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសប្រទានព្រះរាជទ្រព្យដ៏ថ្លៃថ្លាបំផុតចំនួន៥០.០០០ដុល្លារសហរដ្ឋអាមេរិក​ ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុបោសសម្អាតមីនមនុស្សធម៌។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានទទួលព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតពីសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ឯកឧត្តម បានលើកឡើងថា ព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនាពេលនេះ ក៏ដូចជាពេលកន្លងមក ទាំងព្រះរាជអំណាយជាថវិកានិងជាសម្ភារៈ​ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន […]

ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក»

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ បានប្រោសព្រះរាជទាន ព្រះរាជសារចូលរួមអបអរសាទរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់​តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ ព្រះរាជសារ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះមហាក្សត្រ […]

សម្តេចម៉ែប្រទានថវិកា ២០ម៉ឺនដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ផា

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិកដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែករក្សានិរន្តរភាពដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបាននិងកំពុងបំពេញបេសសកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា ដោយមិនគិតថ្លៃ និងប្រកបដោយគុណភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរពេទ្យគន្ធបុប្ផា

សម្តេចម៉ែ ប្រសិទ្ធពរជ័យជូនសម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានមហាជោគជ័យថ្មីៗបន្តទៀត

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជសារប្រសិទ្ធពរជ័យ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៤៦ឆ្នាំ ឈានចូលឆ្នាំ ៤៧ឆ្នាំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ព្រះរាជសាររបស់សម្តេចម៉ែ មានខ្លឹមសារដូច្នេះថា «នៅក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចមហាបវរធិបតី នៅថ្ងៃទី២០ ខែតុលា […]

ព្រះមហាក្សត្រ និងសម្តេចម៉ែ កោតសរសើរចំពោះសកម្មភាពរបស់កាកបាទក្រហមកម្ពុជា

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជានុញ្ញាតដល់គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី […]

5
Promotion