ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកនៅទីក្រុងប៉េកំាងប្រទេសចិន ដែលជាវេទិកាប្រមូលផ្តុំថ្នាក់ដឹកនាំនីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងដៃគូនានាមកពីប្រទេសជាង ១០០ ក្នុងទ្វីបទាំង៥ នៃពិភពលោក សម្តេចប្រធានរដ្ឋសភានៃព្រះរាជាណាចកម្ពុជា បានអំពាវនាវ ដល់សហគមន៍អន្តរជាតិ មេត្តាចូលរួមតាមដានឱ្យបានជិតដិតលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលមានលក្ខណៈផុយស្រួយដើម្បីស្តារនូវសន្តិភាព និងប្រក្រតីភាពឡើងវិញ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់ថា “ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិ តាមដានឱ្យបានដិតដល់លើការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ ដើម្បីស្តារនូវសន្តិភាព និងប្រក្រតីភាពឡើងវិញ”។ សម្តេចបន្តថា “សន្តិភាពជាបុរេលក្ខខណ្ឌដ៏ចាំបាច់ ដើម្បីសម្រេចបាននូវគោលបំណងរួមរបស់យើង។” សូមជម្រាបថា […]
Tag: សម្តេ ឃួន សុដារី
ប្រាប់ AIPA! សម្តេច ឃួន សុដារី គូសបញ្ជាក់ថា កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ ផ្ទុយពីភាគីថៃដែលចេះតែពង្រីកបញ្ហា
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព គោរពច្បាប់។ ដូច្នេះហើយបានជាករណីជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយកម្ពុជាព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី ប្រើប្រាស់យន្តការដែលប្រទេសទំាងពីរមាន និងច្បាប់អន្តរជាតិ។ កម្ពុជាបង្រួមបញ្ហា ក្នុងគោលបំណងរក្សាចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយអ្នកជិតខាង ភូមិផងរបងជាប់គ្នា និងជាប្រទេសក្នុងសហគមន៍អាស៊ានតែមួយ។ ប៉ុន្តែភាគីម្ខាងទៀតបានពង្រីកបញ្ហា យកទំនាស់ព្រំដែនពីកន្លែងមួយឱ្យរីករាលដាលទៅជាការបិទព្រំដែនទំាងអស់ ដោយឯកតោភាគី បដិសេធមិនទទួលយកផែនទីដែលអន្តរជាតិទទួលស្គាល់មកដោះស្រាយបញ្ហា ប្រើប្រាស់ផែនទីឯកតោភាគី គួសដោយខ្លួនឯងបានធ្វើឱ្យបញ្ហាព្រំដែនមិនអាចដោះស្រាយបាន អូសបន្លាយពេលជាច្រើនឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះបច្ចុប្បន្ននេះ ថែមទំាងបានពង្រីកបញ្ហាព្រំដែន […]
ប្រធានរដ្ឋសភាណែនាំឲ្យលោកស្រី ទួត បញ្ញា ត្រូវតម្កល់ប្រយោជន៍ជាតិជាធំ
សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា កាលពីព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកស្រី ទួត បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស
