បើកវិញហើយ! ក្រោយបិទពិនិត្យរួច សមត្ថកិច្ចសម្រេចបើកឃ្លាំង​ក្លាសេ​សាច់​បង្កក​នាំចូលពីថៃ​របស់​អតីត​ឧកញ៉ា​មួយរូប អាចចែក​ចាយលេី​ទីផ្សារ​ឡេីងវិញ

សាច់​បង្កក​ ប្រហិត​បង្កក​ ជង្គង់​មាន់​ ជេីងមាន់​ ក្បាល​មាន់​ ក្បាល​ទា​ គ្រឿងក្នុងមាន់​ ។ ល​ ។  ដែលនាំចូលពីថៃរបស់​អតីត​ឧកញ៉ា​ អ៉ឹម​ សុផាន់ណា​រឹទ្ធ​ នឹងត្រូវ​ចែកចាយ​នៅលេី​ទីផ្សារ​ឡើងវិញហើយ​ បន្ទាប់​ពី​មន្ត្រី​ ក.ប.ប​ អះអាងថា​ គុណភាព​ល្អ​ មិនប៉ះពាល់​ដល់​សុខភាព​ ។   យោងតាមកំណត់ហេតុនៅថ្ងៃទី​ ១៣​ ខែ​តុលា​ ឆ្នាំ​២០២៥​ […]

សាច់បង្កកគ្មានសុវត្ថិភា​ពដ​ល់​អ្នក​ប្រើ​ប្រា​ស់ជា​ង ២ពាន់គីឡូក្រាម​ ត្រូវបានសមត្ថកិច្ចបង្រ្កាប

ផលិតផលសាច់បង្កកគ្មានសុវត្ថិភាព និងបង្កប៉ះពាល់សុខភាពប្រជាពលរដ្ឋ អ្នកប្រើប្រាស់ ដែលនាំចូលពីប្រទេសជិតខាងខុសច្បាប់ ប្រមាណជាង២ពាន់គីឡូក្រាម ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបបាន ក្នុងអំឡុងពេលដែលឈ្មួញដឹកតាមរថយន្តម៉ាកស្តារិកមួយគ្រឿង យកមកបោះលក់ចែកចាយឱ្យអាជីវករលក់សាច់គោនៅក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ។

មន្ត្រីព្រំដែន បណ្ដាយឲ្យឈ្មួញទុច្ចរិតនាំចូលទំនិញបង្កកគ្មានគុណភាព មកកម្ពុជា?

កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាម បានដុតកម្ទេចចោលជើងមាន់ខូចគុណភាព ដែលនាំចូលខុសច្បាប់ជាង ១០០តោន។ ទំនិញជើងមាន់ទាំង ៤កុងតឺន័រ មានទម្ងន់សរុប ១០២តោន,៦០០គីឡូក្រាម ត្រូវបានឈ្មួញលួចនាំចូលដោយខុសច្បាប់ពីប្រទេសវៀតណាម ហើយត្រូវបានសមត្ថកិច្ចចម្រុះបង្ក្រាបបានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ អាជ្ញាធរពិនិត្យឃើញថា ទំនិញជើងមាន់ទាំង ៤កុងតឺន័រនេះ គ្មានឯកសារនាំចូលត្រឹមត្រូវ និងទំនិញទាំងនោះសុទ្ធសឹងតែធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ពិសេសប៉ះពាល់សុខភាពប្រជាពលរដ្ឋ ដែលទិញយកពិសារប្រចាំថ្ងៃ។ មិនទាន់អស់នោះទេ, ព័ត៌មានពីព្រំដែនបាវិតដែលត្រូវបានគេចែកចាយព្រោងព្រាតពេញបណ្តាញសង្គមនៅថ្ងៃទី៨ […]

កម្ពុជា ហាមឃាត់ការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ជាបណ្តោះអាសន្ន

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងអំពីការអនុវត្តវិធានការហាមឃាត់ ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក រយៈពេល០៦ ដោយគិតចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤តទៅ។ យោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤,រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់រយៈពេល០៦(ប្រាំមួយ)ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក។ តាមរយៈសេចក្តីប្រកាសជូនដំណឹងរួមគ្នា […]

សមត្ថកិច្ចរកឃើញសាច់បង្កកឥតច្បាប់ជិត៤សែនគីឡូក្រាមនៅខណ្ឌសែនសុខ

ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ បានចុះឆែកឆេរឃ្លាំងស្តុក ១ កន្លែង នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងរកឃើញសាច់បង្កក នាំចូលពីបរទេសដោយគ្មាច្បាប់ជិត ៤ សែនគីឡូក្រាម

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ចង់ឱ្យសម្តេចតេជោ​ ហ៊ុន សែន ទប់ស្កាត់ការនាំចូលសាច់បង្កកពីខាងក្រៅ

បន្ទាប់ពីប្រទេសថៃរកឃើញការនាំចូលសាច់ជ្រូកបង្កកខុសច្បាប់ជាង៤លានគីឡូក្រាមកាលពីថ្ងៃទី១៩ ខែមេសាឆ្នំា២០២៣ បាននិងកំពុងធ្វើឱ្យសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាមានការព្រួយបារម្ភជាខ្លំាង

5
Promotion