ក្រសួងបរិស្ថាន បានឲ្យដឹងនៅថ្ងៃទី២២ ខែមីនានេះថា ក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថាន បានរកឃើញ និងប្រមូលបាននូវប្រភេទឧរង្គសត្វ និងថលជលិកសត្វ មួយចំនួនគួរជាទីចាប់អារម្មណ៍ សម្រាប់វិទ្យាសាស្រ្ត នៅតំបន់ភ្នំថ្មកំបោរ ក្នុងភូមិសាស្រ្តស្រុកបាណន់ ខេត្តបាត់ដំបង។ ក្នុងនោះប្រភេទមួយចំនួនត្រូវបានអ្នកជំនាញសង្ស័យថាអាចជាប្រភេទថ្មី ឬជាកំណត់ត្រាថ្មី សម្រាប់សកលលោក និងកម្ពុជាផងដែរ។ ការអះអាងនឹងត្រូវបញ្ជាក់ បន្ថែមតាមរយៈការវិភាគធនធានពន្ធុ របស់សំណាកប្រភេទជីវៈចម្រុះទាំងនោះ ក្រោយពេលការសិក្សានិងប្រមូលទិន្នន័យនៅតាមទីវាលត្រូវបានបញ្ចប់។ ទិន្នន័យជីវៈចម្រុះថ្មី ដែលបានពីការសិក្សាពេលនេះ ជាព័ត៌មានគ្រឹះយ៉ាងសំខាន់ សម្រាប់គាំទ្រ ដល់ការអភិរក្សជីវៈចម្រុះ […]