កៀកការចេញទៅប្រកួតនៅលើឆាកអន្តរជាតិហើយ ស្រាប់តែកញ្ញា ខន សូរិយា ប្រកាសក្តែងៗអំពីការដកខ្លួនចេញពីការប្រកួត Miss World Cambodia 2026 ។ នាងថែមទាំងសង្កត់ធ្ងន់ៗថា តំណែងអាចត្រូវបានដកយកបាន ប៉ុន្តែគោលបំណង តម្លៃក្នុងចិត្ត និងសេចក្ដីថ្លៃថ្នូរ មិនអាចដកយកពីនាងបានឡើយ ។ កញ្ញា ខន សូរិយា បានគ្រងមកុដ Miss World Cambodia 2026 ត្រឹមជិត៤ខែមកហើយ ហើយក៏ត្រៀមនឹងឡើងទៅឆាកអន្តរជាតិដើម្បីប្រកួតប្រជែងផងដែរ ប៉ុន្តែគួរឱ្យស្តាយពេលនេះនាងប្រកាសបញ្ចប់និងដើរចេញពីតំណែងជា Miss World Cambodia 2026 ហើយ ។ រឿងនេះធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការស្រឡាំងកាំងគ្រប់ៗគ្នា […]