កញ្ញា ហេង កូស៊ីន បានបរាជ័យក្នុងការប្រកួត Miss Grand Cambodia ចំនួន ២ លើកមកហើយ ប៉ុន្តែការបរាជ័យនោះមិនបានធ្វើឱ្យនាងបាក់ទឹកចិត្តឡើយ ផ្ទុយទៅវិញនាងបែរជាជោគជ័យខ្លាំងក្នុងអាជីពសម្តែង ជាក់ស្តែងថ្មីៗនេះនាងទទួលថតរឿងថ្មីៗជាច្រើនទាំងរឿងភាគ និងរឿងដុំក្នុងតំណែងតួឯកដោយទទួលបានតម្លៃខ្លួនខ្ពស់មិនចាញ់តារាអាជីពឡើយ