អ្នកឧកញ៉ា ម៉ៅ ចំណាន លើកទឹកចិត្តឱ្យសិល្បករចូលរួមបរិច្ចាគឈាមឱ្យបានច្រើន

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានលើកទឹកចិត្ត ឱ្យសិល្បករសិល្បការិនី ចូលរួមបរិច្ចាគឈាមឱ្យបានច្រើន ​ដើម្បីជួយសង្រ្គោះជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់ ព្រោះការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពនោះឡើយ ។ ការលើកទឹកចិត្តរបស់អ្នកឧកញ៉ា បែបនេះ បានធ្វើឡើងនៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមសិល្បករខ្មែរ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាមស្តីពី « កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងបរិច្ចាគឈាមសង្រ្គោះជីវិត » ក្រោមប្រធានបទ « តំណក់ឈាមសិល្បករបន្តជីវិតនិងស្នាមញញឹម » កាលពីថ្ងៃទី ១២ ខែ […]

អ្នកឧកញ៉ា ម៉ៅ ចំណាន រៀបចំពិធីជួបជុំអាហារសាមគ្គី ជូនសិល្បករ២២នាក់លើទឹកដីប្រទេសបារាំង មុនការសម្តែង

ដើម្បីជាការលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តដល់សិល្បករកម្ពុជា២២រូប នៅមុនពេលសម្តែងជាផ្លូវការនៅលើទឹកដីប្រទេសបារាំង លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំពិធីជួបជុំអាហារសាមគ្គី កាលពីរាត្រីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។ ពិធីជួបជុំអាហារសាមគ្គីនេះ ក្រៅពីសិល្បករកម្ពុជា ទាំង២២រូប គេឃើញមានព្រះរាជវត្តមានរបស់ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី រួមជាមួយនឹង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។ គួរបញ្ជាក់ថា […]

ក្នុងឆ្នាំ២០២៥នេះ សមា​គមសិល្បករខ្មែរ នឹងបង្កើ​តកម្មវិធី«អ្នក​ស្នង​មរតក​»និង«ថ្នាលសិ​ល្បៈ»ដើម្បីលើកស្ទួយ​សិល្បៈ​វប្ប​ធម៌​ខ្មែរ

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានប្រកាសថា នៅក្នុងឆ្នាំ២០២៥នេះ សមាគមសិល្បករខ្មែរ នឹងបង្កើតកម្មវិធី«អ្នកស្នងមរតក»និង«ថ្នាលសិល្បៈ»ដើម្បីជួយអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធការិយាល័យថ្មី សមាគមសិល្បករខ្មែរ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៩ ផ្លូវលេខ៣៧៦ ក្រុមទី៥១ ភូមិ១ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៦ កុម្ភៈ ២០២៤។ លោកជំទាវអ្នកឧកញ៉ា ម៉ៅ […]

អ្នកឧកញ៉ា ម៉ៅ ចំណាន រំលឹកពាក្យទូន្មាន​​ឪពុក​ម្តាយ ដែលជួយ​ឱ្យចេះ​ស្វែង​​យ​ល់​​ពីពិ​ភព​​នៅ​ជុំ​វិញ​​ខ្លួន

«ជីវិតដែលមានន័យ គឺត្រូវរស់នៅជាមួយក្ដីស្រឡាញ់ ហើយសម្លឹងមើលផ្លូវដែលនៅចំពោះមុខបែបវិជ្ជមានជានិច្ច» គឺជាពាក្យទូន្មានរបស់ឪពុកម្តាយដែលអ្នកឧកញ៉ា ម៉ៅ ចំណាន ដក់ជាប់ក្នុងចិត្តជានិច្ច ហើយក៏ជាកត្តាជួយឱ្យអ្នកឧកញ៉ាចេះស្វែងយល់ពីពិភពនៅជុំវិញខ្លួន និងបង្កើតជាជម្រើសសម្រាប់ខ្លួនឯងផងដែរ។ នៅលើបណ្តាញទំនាក់ទំនងសង្គម អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលជាឧត្តមភរិយារបស់អ្នកឧកញ៉ា គិត ម៉េង បានសរសេររៀបរាប់ថា «តើអ្នកធ្លាប់សង្កេតដែរឬទេថា ជីវិតយើងនឹងកាន់តែធូរស្រាល កាលណាយើងជ្រើសយកការស្រឡាញ់ជំនួសឱ្យការស្អប់ ឬជ្រើសយកភាពវិជ្ជមានជំនួសឱ្យភាពអស់សង្ឃឹម? ក្ដីស្រឡាញ់ជាអំណោយមួយដែលកាលណាយើងកាន់តែឱ្យ វានឹងកាន់តែកើនឡើង ឯភាពវិជ្ជមានគឺជាភាពរឹងមាំដែលយើងជ្រើសរើសដើម្បីបណ្ដុះ ចិត្តគំនិត […]

សិល្បករ សិល្បការនីជើងចាស់ជាច្រើនរូប បង្ហាញវត្តមាន​ក្នុងកម្មវិធីសម្ពោធ​ស្នាក់ការថ្មីរបស់សមាគមសិ​ល្បករ​ខ្មែរ

សិល្បករ សិល្បការនីជើងចាស់ ជាច្រើនរូប បានបង្ហាញវត្តមាននៅក្នុងកម្មវិធីសម្ពោធស្នាក់ការថ្មី របស់សមាគមសិល្បករខ្មែរ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៩ ផ្លូវលេខ៣៧៦ ក្រុមទី៥១ ភូមិ១ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ សមាគមសិល្បករខ្មែរ ដែលមានអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានសមាគមបានកំពុងដើរតួនាទីយ៉ាងសកម្មចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងអភិរក្ស […]

អ្នកឧកញ៉ា ម៉ៅ ចំណាន ដឹកនាំប្រតិភូសិល្បករទស្សន​កិច្ចទំនប់វារី​អគ្គិសនីសេសានក្រោម២ នៅភូមិភាគឦសាន្តប្រទេស

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំប្រតិភូទាំងអស់បន្តទៅទស្សនកិច្ចស្វែងយល់ពីទំនប់វារីអគ្គីសនីសេសានក្រោម២ ដែលវិនិយោគរួមគ្នារវាងក្រុមហ៊ុ ន រ៉ូយ៉ាល់ គ្រុប រួមជាមួយក្រុមហ៊ុនចិន និងវៀតណាម នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៥នេះ ។ ទំនប់វារីអគ្គីសនីសេសានក្រោម២ គឺជាទំនប់វារីអគ្គីសនីកំពុងជួយឱ្យកម្ពុជាអាចផលិតអគ្គិសនីដោយខ្លួនឯង និងផ្គត់ផ្គង់ក្នុងតម្លៃទាបជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។ អ្នកជំនាញប្រចាំនៅទំនប់វារីអគ្គិសនី បានឱ្យដឹងថា ទំនប់វារីអគ្គីសនី សេសានក្រោម២ ដែលមានសមត្ថភាពផលិតថាមពលអគ្គីសនីបាន៤០០មេហ្កាវ៉ាត់ គឺជាគម្រោងវារីអគ្គីសនីដ៏ធំបំផុតរបស់កម្ពុជា បើគិតមកដល់បច្ចុប្បន្ននេះ។ ហើយទំនប់ដែលមានប្រវែង […]

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្តេជ្ញាចិត្តនាំយកស្នាដៃវិចិត្រករខ្មែរ ទៅ​បង្ហាញ​នៅលើ​ឆាក​អន្តរជាតិ

«ពួកយើងនឹងធ្វើការរួមគ្នាដើម្បីនាំយកស្នាដៃវិចិត្រករ កម្ពុជារបស់យើង ទៅបង្ហាញនៅលើឆាកជាតិ និងអន្តរជាតិ» ។ នេះជាប្រសាសន៍ប្តេជ្ញាចិត្ត របស់អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមសិល្បករខ្មែរជាមួយនឹងវិចិត្រសាលសិល្បៈអង្គរ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។ នៅចំពោះមុខភ្ញៀវកិតិ្តយស និងសិល្បករសិល្បការិនី ថ្មីចាស់យ៉ាងច្រើនកុះករ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានបង្ហាញសេចក្តីសោមនស្សរីករាយ ដែលបានចាប់ដៃសហការគ្នាជាលក្ខណៈជាតិ និង អន្តរជាតិជាមួយនឹងវិចិត្រសាលសិល្បៈអង្គរ […]

ឆ្នាំ២០២៥ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរប្រកាសបង្កើតប្រវត្តិសាស្រ្តថ្មីៗលើកតម្កើងមរតកវប្បធម៌ខ្មែរឱ្យរីកចម្រើន ! 

ស្របពេលបង្ហាញមុខក្នុងសកម្មភាពការងារធំៗជាច្រើន បន្ទាប់ពីទទួលតំណែងជាប្រធានសមាគមសិល្បករខ្មែរ អ្នកឧកញ៉ា ម៉ៅ ចំណាន ស្រាប់តែចេញមុខប្រកាសថា នៅក្នុងឆ្នាំ២០២៥នេះសមាគមសិល្បករខ្មែរនឹងបង្កើតប្រវត្តិសាស្រ្តថ្មីៗលើកតម្កើងមរតកវប្បធម៌ខ្មែរឱ្យរីកចម្រើន ។  តាមរយៈសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់ សមាគមសិល្បករខ្មែរ នៅព្រឹកថ្ងៃទី ២៣ ខែ មករា ឆ្នាំ២០២៥ បានរៀបរាប់ថា អ្នកឧកញ៉ា ម៉ៅ ចំណាន « សិល្បករខ្មែរយើង គឺជាអ្នករ៉ាយរ៉ាប់នូវរឿងរ៉ាវផ្សេងៗរបស់ជាតិសាសន៍យើង។ ក្នុងឆ្នាំ២០២៥ នាងខ្ញុំចង់ឱ្យសមាគមសិល្បករខ្មែរក្លាយជាកន្លែងគាំទ្រ និងជំរុញទឹកចិត្ត ដែលជំរុញភាពច្នៃប្រតិដ្ឋឱ្យរីកចម្រើន មរតកវប្បធម៌ត្រូវការលើកតម្កើង […]

អ្នកឧកញ៉ា ម៉ៅ ចំណាន ដឹកនាំសិល្បករចំនួន ២៦នាក់ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមតនកោដ្ឋ

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរបានដឹកនាំសិល្បករ ២៦ នាក់រូបចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមតនកោដ្ឋ នៅថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះនៅមុខសួនច្បារខាងកើតវិមានឯករាជ្យ ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី ៧១នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ ២០២៤ ។  សិល្បករសិល្បការិនីដែលបានចូលរួមដាក់កម្រផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធព្រះកុរណាព្រះបរមរតនកោដ្ឋ រួមមាន ២៦ នាក់ ដូចជាតារាចម្រៀងលោក […]

កាន់តែអស្ចារ្យអ្នកឧកញ៉ា ម៉ៅ ចំណាន នឹងសម្តែងជាតួអង្គព្រះនាង ឥន្រ្ទទេវី ក្នុងក្បួនដង្ហែព្រះមហាក្សត្រនាសម័យអង្គរ

ជាមួយនិងការហាត់សមដើម្បីដង្ហែព្រះមហាក្សត្រនាសម័យអង្គរ អ្នកឧកញ៉ា ម៉ៅ ចំណាន នឹងសម្តែងជាតួអង្គព្រះនាង ឥន្រ្ទទេវី រួមជាមួយតារាចម្រៀងលោក ខេមរៈ សិរីមន្ត សម្តែងជាតួអង្គព្រះបាទជ័យវរ័្មនទី ៧ ។  ព្រឹត្តិការណ៍ « ស្នាមញញឹមនៃកម្ពុជា » លើកទី ២ នឹងរៀបចំឡើងនៅថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២៤  ដោយមានសិល្បករសិល្បការិនីជាង ៥០០ នាក់ចូលរួមដង្ហែក្បួនព្រះមហាក្សត្រនាសម័យអង្គរ […]