ក្រសួងការពារជាតិ៖ការប៉ះទង្គិចនៅតំបន់ព្រំដែនមុំបី បណ្តាលឲ្យកង​ទ័ព​កម្ពុជាម្នាក់បាត់បង់ជីវិត ដោយសារកងទ័ពថៃ បានបាញ់ប្រហារមុន

ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥នេះ ។ កងទ័ពកម្ពុជា ដែលបានពលីនេះមានឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ តួនាទីព្រិន្ទបាលឯក មានទីលំនៅក្នុងភូមិកំពេញ […]

កម្ពុជានិងចិន ធ្វើសមយុទ្ធ«នាគមាស»ឆ្នាំនេះ ផ្តោត​លើការប្រឆាំងភេរវកម្ម និងការងារសង្គ្រោះមនុស្សធម៌

កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាមិត្តភាព កម្ពុជា-ចិន «នាគមាស- ២០២៥» ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ខាងមុខនេះ ។ សមយុទ្ធរួមគ្នានេះ នឹងធ្វើនៅទីតាំងពីរផ្សេងគ្នា គឺ ទី១. សមយុទ្ធលើគោក និងអាកាស នៅមជ្ឈមណ្ឌល​ហ្វឹកហ្វឺន កងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២. សមយុទ្ធសមុទ្រ និងអាកាស នៅលើផ្ទៃសមុទ្រ […]

ផ្តួចផ្តើមដោយសម្តេចបវរធិបតី ពេលនេះ វិទ្យាស្ថានហ្វឹកហ្វឺនជំនាញកងទ័ព បានបើកការដ្ឋានសាងសង់ហើយ

គម្រោងសាងសង់វិទ្យាស្ថានពហុជំនាញតេជោសែន ដែលមានទីតាំងស្ថិតនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានចាប់ផ្ដើមបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា ការកសាងវិទ្យាស្ថានពហុជំនាញតេជោសែន គឺជាការផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចបវរធិបតី ហ៊ុន […]

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះវីរភាពដ៏អង់អាចក្លាហាន និងឆន្ទៈមនសិកាស្នេហាជាតិមាតុភូមិរបស់កងកម្លាំងការពារព្រំដែនទាំងអស់

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅជាទីបំផុត និងកោតសរសើរស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះវីរភាពដ៏អង់អាចក្លាហាន និងឆន្ទៈមនសិកាស្នេហាជាតិ មាតុភូមិរបស់បងប្អូនរួមជាតិ ដែលជាកងកម្លាំងការពារព្រំដែនទាំងអស់ក្នុងការតស៊ូ និងលះបង់ឃ្លាតឆ្ងាយពីក្រុមគ្រួសារជាទីស្រឡាញ់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ការពារសុខសន្តិភាព ស្ថិរភាពនៃព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ ជាតិ សាសនា ព្រះមហាក្សត្រ។ ប្រសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខកងកម្លាំងជួរមុខឈរជើងការពារ តាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្ត […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ អ្នកជាតិនិយមជ្រុលដែលបង្កបញ្ហាឲ្យឈានទៅការផ្ទុះអាវុធ ពេលសង្គ្រាមផ្ទុះឡើង គឺពួកគេមិនដែលមានមុខនៅលើសមរភូមិប្រយុទ្ធទេ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អ្នកជាតិនិយមជ្រុលដែលបង្កបញ្ហាឲ្យឈានទៅការផ្ទុះអាវុធ ពេលសង្គ្រាមផ្ទុះឡើង គឺពួកគេមិនដែលមានមុខនៅលើសមរភូមិប្រយុទ្ធទេ។ សម្តេចបានលើកឡើងបែបនេះ ដោយរំលឹកពីបទពិសោធន៍នៃការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ រយៈពេល៣ឆ្នាំ នៅតំបន់ប្រាសាទព្រះវិហារ និងប្រាសាទតាមាន់ តាក្របី បង្កឡើងដោយអ្នកនយោបាយជាតិនិយមជ្រុលថៃប៉ុន្មាននាក់ ជាមេរៀនដែលពលរដ្ឋទាំងខ្មែរ ទាំងថៃត្រូវចងចាំ និងខិតខំធ្វើយ៉ាងណាកុំឲ្យមានកើតឡើងទៀត។ តាមរយៈបណ្តាញទំនាក់ទំនងសង្កមផ្លូវការ សម្តេចបានបង្ហោះរូបថតចំនួន៤សន្លឹក ដែលថតនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១១ នៅច្រកព្រំដែនជាំ-ស្រង៉ាំ […]

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ប្រកាសគាំទ្រចំពោះការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិចិន ពាក់ព័ន្ធនឹងទំនាក់ទំនងយោធារវាងកម្ពុជា និងចិន

អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត ប្រកាសគាំទ្រទាំងស្រុងចំពោ សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយ ឯកឧត្តម Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងទំនាក់ទំនងយោធារវាងកម្ពុជានិងចិន ដែលឯកឧត្តមបានចេញមកបដិសេធ ចំពោះការលើកឡើងទាំងឡាយណាដែលថា «ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរមានភាពរកាំរកូស»។ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៨ ខែកុម្ភៈនេះថា […]

អ្នកនាំពាក្យក្រសួងការពារជាតិចិន៖ ទំនាក់ទំនងកងទ័ពចិននិងកម្ពុជា រឹងមាំមិនអាចបំបែកបាន ហើយចំណងភាតរភាពបងប្អូនរឹងមាំដូចថ្ម

នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ក្រសួងការពារជាតិចិនបានធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ហើយលោក Wu Qian នាយក​ការិយាល័យព័ត៌មាននៃក្រសួងការពារជាតិចិន និងជាអ្នកនាំពាក្យក្រសួងការពារជាតិចិន បានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ទាក់ទងនឹងថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួនបាននិយាយបង្ខូចបង្អាប់ទំនាក់ទំនងចិននិងកម្ពុជា។ លោក Wu Qian បានចាត់ទុកការលើកឡើងនេះ គឺប្រឌិតទាំងស្រុង គឺជាពាក្យចចាមអារ៉ាម និងការបង្កាច់បង្ខូច។ លោកបានបញ្ជាក់ថា ចិន​និង​កម្ពុជា​ជា​មិត្តដែកថែប ​ដែល​ចេះ​ចែករំលែក​សុខទុក្ខ និង​ជួយគ្នាទៅវិញទៅមក។ ទំនាក់ទំនង​រវាង​កងទ័ព​ប្រទេសទាំងពីររឹងមាំមិនអាចបំបែកបាន ហើយចំណងភាតរភាពបងប្អូនរឹងមាំដូចថ្ម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ […]

កងទ័ពជើងគោក ប្រកាសជ្រើសរើសពល​ទាហា​ន​ថ្មី​ ដើម្បីបំពេញក្របខ័ណ្ឌ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌ ឱ្យកងទ័ពជើងគោក។ បើតាមគណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខណ្ឌ ឱ្យកងទ័ពជើងគោក បានបញ្ជាក់ថា យុវជនដែលមានបំណងចង់ចូលបម្រើការងារកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យ កងទ័ពជើងគោក ត្រូវមកទាក់ទង ទទួលយក និងដាក់ពាក្យស្នើសុំតាមលក្ខខណ្ឌ ជ្រើសរើសតាមកាលបរិច្ឆេទ និងទីកន្លែងដែលបានកំណត់ ខណៈបេក្ខជនដែលត្រូវជាសាច់ញាតិលោហិតផ្ទាល់របស់អតីតយុទ្ធជននិងយោធិនកំពុង បម្រើការងារ ជាកូនបង្កើត បងបង្កើត ប្អូនបង្កើត និងចៅបង្កើត ត្រូវបានផ្តល់អាទិភាព។ គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត […]

មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិក ចង់ឃើញការរីកចម្រើនក្នុងទំនាក់ទំនងរវាងកងទ័ពកម្ពុជា-អាមេរិក

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមនាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក( Ronald P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម រ៉ូណាល់ ខ្លាក បានសម្ដែងក្ដីសោមនស្សរីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាថ្មីម្ដងទៀតនៅកម្ពុជា […]

មេបញ្ជាការ ដាក់បទបញ្ជាដល់កម្លាំងកងទ័ពមិនឲ្យប៉ះពាល់លុយកាក់របស់ឈ្មួញនេសាទខុសច្បាប់ឡើយ

មុនចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តការសឹករង កំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដាស់តឿនដល់កម្លាំងកងទ័ពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងទាំងអស់ មិនអោយប៉ះពាល់ដល់លុយកាក់ ដែលឈ្មួញបទល្មើសនេសាទទាំងនោះកំពុងព្យាយាមសូកប៉ាន់ ជាថ្នូរនឹងការមិនបង្ក្រាបនោះឡើយ ។ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានបន្តថា កន្លងមកលោកបានលឺថា មានឈ្មួញបទល្មើសនេសាទ ចង់យកលុយកាក់មកអោយកម្លាំងកងទ័ពជាថ្នូរនឹងការមិនបង្ក្រាបបទល្មើសនេសាទ ក៏ប៉ុន្តែករណីនេះ ប្រសិនបើ […]

5
Promotion