អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួប​វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច

មិនបង្អង់យូរក្រោយទទួលបានដំណឹងភ្លាម អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងា​រ​សហព័ន្ធយុវជនបូជាការពារយុត្តិធ​ម៌ ចុះជួបសំណេះសំណាលផ្ទាល់ និង​ជូន​ថវិកា​មួយចំនួនទាំងយប់​ ដល់​​វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដែលដេញកង​ទ័ពថៃឈ្លានពាន ចេញពីទឹកដីកម្ពុជានៅចំណុចភ្នំខ្មោច កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។ ការចុះជួប​វីរកងទ័ពកម្ពុជា​នៅចំណុចភ្នំខ្មោចនេះ គឺបង្ហាញពី ទឹកចិត្តរបស់សមរភូមិក្រោយ ភ្ជាប់ជាមួយវីរកងទ័ពជួរមុខ ក្នុងការពារបូរណភាពទឹកដីកម្ពុជា។ ហើយ​ការចុះ​ដល់សមរភូមិផ្ទាល់​របស់ក្រុមការងារយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងតាម​អនុសាសន៍ណែ​នាំដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដែលអ្នកឧកញ៉ាតែងតែបានគិតគូរ […]

រដ្ឋមន្ត្រីកសិកម្ម ចុះពិនិត្យស្ថានភាពដីសម្រាប់ផលិតកម្មដំណាំបន្លែផ្គត់ផ្គង់ដល់កងទ័ពនៅជួរមុខ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងគណៈប្រតិភូអមដំណេីរ  កាលពីចុងសប្តាហ៍នេះ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពដី សម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ពនៅជួរមុខ នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងដំណេីរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានចុះត្រួតពិនិត្យស្ថានភាពដី បានណែនាំដល់មន្ទីរកសិកម្មខេត្ត សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងការរៀបចំផែនការផលិតកម្មដំណាំបន្លែប្រេីប្រាស់រយៈពេលខ្លី មានកម្លាំងពលកម្មគ្រប់គ្រាន់ និងប្រព័ន្ធស្រោចស្រព […]

លោកជំទាវ ភឿង សកុណា៖ នៅលើទឹកដីពិសិដ្ឋនេះ មានតំណក់ញើស និងឈាមរបស់បុព្វបុរសខ្មែរដែលយើងត្រូវចាំបាច់ការពារ

ក្នុងឱកាសចុះសួរសុខទុក្ខដល់ និងនាំយកអំណោយរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជូនដល់កងទ័ពជួរមុខដែលឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

ឧកញ៉ា ឡេង និមល និងឧកញ៉ា ខេមរៈ សិរីមន្ត តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ សួរសុខទុក្ខនាំយកអំណោយជូនកងទ័ពជួរមុខទិសទី១ ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ លោក ឧកញ៉ា ឡេង និមល និង ឧកញ៉ា ខេមរៈ សិរីមន្ដ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធាន សហព័ន្ធយុវជនបូជាការពារយុត្តិធម៌  បានដឹកនាំក្រុមការងារ ទៅសួរសុខទុក្ខព្រមទាំង បានយកអំណោយមកជូនយោធា យុទ្ធភូមិភាគទី ៥  ដែលកំពុងឈរជើងការពារ បន្ទាត់ព្រំដែន ក្នុងទឹកដីខេត្តបន្ទាយមានជ័យ ព្រំដែន […]

សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងសមរភូមិក្រោយ និងសមរភូមិមុខ នៅតែជាចំណងមិនអាចកាត់ផ្តាច់បានទេ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយ ជូនដល់កងទ័ពដែលស្ថិតនៅខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។ ថ្លែងក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា […]

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ បេសកកម្មចូលរួមជួយទៅដល់យុទ្ធជននៅជួរមុខមិនទាន់ចប់ទេ ដរាបណាស្ថានភាពមិនទាន់វិលត្រលប់មកប្រក្រតីវិញ

នៅថ្ងៃទី១១​ មិថុនា​នេះ​ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​បានដឹក​នាំគណៈប្រតិភូ ស.ស.យ.ក និងបណ្តាដៃគូសហការជាង ៣០០​នាក់​ ចុះ​សួរសុខទុក្ខ និង​នាំ​យកអំណោយ ដែលជាការរៃអង្គាសពីចលនាសប្បុរសធម៌​ទូទាំង​ប្រ​ទេស ទៅជូនកងទ័ព​កំពុងឈរជើងនៅជួរមុខ តាមបណ្តោយព្រំដែន​និងគ្រួសារកងទ័ពផងដែរ។ កម្មវិធីនេះ​ ប្រព្រឹត្តទៅនាភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។​ ជាថ្មីម្ដងទៀត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សូមអរគុណដល់បងប្អូនជនរួមជាតិទាំងអស់ចំពោះការចូលរួមចំណែក។ ឯឧត្តមបានគូសបញ្ជាក់ថា «បេសកកម្មរបស់យើងមិនទាន់ចប់ទេ […]

មេបញ្ជាការ នៃ និយម ប្រាប់នាយទាហានឱ្យជឿជាក់លើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ

ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញ ជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ សភាពការថ្មីៗ និងអប់រំចិត្តសាស្រ្ត ដល់នាយទាហាន នាយទាហានរង និងពេលទាហាន របស់តំបន់ប្រតិបត្តិការសឹករងកណ្តាល។ ឯកឧត្តម មេបញ្ជាការបានលើកឡើងពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ និងបានបង្ហាញភាពប៉ិនប្រសព ទៅលើកិច្ចការងារជាតិ ជាមួយនិងបទពិសោធន៍ នៃការងារដឹកនាំប្រទេសរបស់សម្តេចតេជោ ក៏ដូចជាសម្តេចធិបតី និងថ្នាក់ដឹកនាំជាឥស្សរជនឆ្នើមជាតិ ដែលបានឆ្លងកាត់សម័យសង្រ្គាម […]

ក្រោយចរចា កម្ពុជា-ថៃ ឯកភាពគ្នា៤ចំណុច ខណៈកម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នា

មេ​បញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ បានជួបចរចាគ្នា នៅការិយាល័យទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនចុងចម-អូរស្មាច់ នៅវេលាម៉ោង១៥:៣០នាទីរសៀល នារសៀល​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នេះ ក្រោយយពីមានព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា នៅតំបន់ព្រំដែនមុំបី។ ក្នុងការជួបចរចាគ្នានេះ ភាគីកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ រីឯភាគីថៃ ដឹកនាំដោយនាយឧត្តមសេនីយ៍ Pana Klaewblaudtuk […]

ផ្ទុះអាវុធរវាងទ័ពខ្មែរ និងថៃ៖ សម្តេចតេជោ ហ៊ុន សែន ថ្កោលទោសចំពោះសកម្មភាពឈ្លានពាន និងគាំទ្រការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ទៅកាន់ព្រំដែន

សាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី២៨ ខែឧសភា៖ ដំបូងខ្ញុំសូមសំដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ធបាលឯក សួន រោន ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន។ ព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការណ៍ និងការអភិវឌ្ឍមិនគួរមានរឿងបែបនេះកើតឡើងនោះឡើយ ដែលខ្ញុំសូមថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាពឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្តឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ដែលវាប្រហាក់ប្រហែលជាមួយការឈ្លានពានកាលពីឆ្នាំ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ។ ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត។ ខ្ញុំសង្ឃឹមថាកាចរចាដែលនឹងត្រូវធ្វើ​ […]

ក្រសួងការពារជាតិ៖ការប៉ះទង្គិចនៅតំបន់ព្រំដែនមុំបី បណ្តាលឲ្យកង​ទ័ព​កម្ពុជាម្នាក់បាត់បង់ជីវិត ដោយសារកងទ័ពថៃ បានបាញ់ប្រហារមុន

ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥នេះ ។ កងទ័ពកម្ពុជា ដែលបានពលីនេះមានឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ តួនាទីព្រិន្ទបាលឯក មានទីលំនៅក្នុងភូមិកំពេញ […]

5
Promotion