ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញបិទវគ្គវិក្រឹតការគ្រូបច្ចេកទេស ស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)។ ក្នុងពេលឡើងថ្លែងសុន្ទរកថាបិទបញ្ចប់វគ្គ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យគ្រូឧទ្ទេស ចូលរួមអនុវត្តន៍អនុសាសន៍របស់ម្តេចធិបតី ហ៊ុន ម៉ាណែត […]
Tag: ក្រសួងការងារ
ក្រសួងការងារ និងសហព័ន្ធឧស្សាហកម្មយាន្តយន្ត បង្ហាញចក្ខុវិស័យរួមដើម្បីលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត តាន់ មុន្នីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា នៅទីស្តីការក្រសួង ក្នុងគោលបំណងដើម្បីឱ្យភាគីទាំងពីរបានស្វែងយល់ពីចក្ខុវិស័យរួមរវាងរដ្ឋ និងវិស័យឯកជនក្នុងការលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត
កម្ពុជា-ហ្វីលីពីន បន្តពង្រឹងកិច្ចសហការដើម្បីបង្កើនប្រសិទ្ធភាពវិស័យការងារ និងសន្តិសុខសង្គម
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គមរវាងភាគីទាំងពីរដើម្បីពង្រឹងប្រសិទ្ធភាពបន្ថែមទៀតសម្រាប់ឧត្តមប្រយោជន៍ប្រជាពលរដ្ឋក្នុងភាពជាដៃគូក្នុងនាមប្រទេសសមាជិកតំបន់អាស៊ានជាមួយគ្នា
ក្រសួងការងារ៖ អង្គការUNESCO គឺជាដៃគូសំខាន់ក្នុងការលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយលោក Sardar Umar Alam (សារដារ អ៊ូម៉ារ អាឡាម) តំណាងអង្គការUNESCOប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការងារ
ក្រសួងការងារ ទទួលបានពានរង្វាន់ «កិច្ចសហប្រតិបត្តិល្អក្នុងការកសាងសមត្ថភាពគ្រូបង្គោល និងអភិវឌ្ឍផ្នែក TVET» ពីវិទ្យាស្ថាន ITE ដ៏ល្បីរបស់សិង្ហបុរី
តាមរយៈកិច្ចសហប្រតិបត្តិល្អក្នុងការកសាងសមត្ថភាពគ្រូបង្គោល និងអភិវឌ្ឍផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ប្រកបដោយលទ្ធផលគាប់ប្រសើរនោះ វិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស ហៅកាត់ ITE នៃប្រទេសសិង្ហបុរី បានប្រគល់ពានរង្វាន់ «កិច្ចសហប្រតិបត្តិល្អក្នុងការកសាងសមត្ថភាពគ្រូបង្គោល និងអភិវឌ្ឍផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET)» ជូនដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា។ ការប្រគល់ពានរង្វាន់នេះធ្វើឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ពោលគឺក្នុងឱកាសខួបលើកទី២០នៃការផ្ដល់សេវាអប់រំបណ្ដុះបណ្ដាលរបស់វិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស ហៅកាត់ ITEES។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ […]
NEA ៖ ឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងត្រៀមស្វាគមន៍ដល់យុវជនកម្ពុជា
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹង ពិព័រណ៍ការងារ និងផលិតភាពជាតិ នឹងត្រូវបានរៀបចំឡើក្នុងខែវិច្ឆិកា ខាងមុខនេះ ដោយផ្តល់ឱកាសការងារជាង ២ម៉ឺនកន្លែងដល់យុវជនកម្ពុជាផងដែរ
រោងចក្រចំនួន៣ ក្នុងខេត្តតាកែវ សម្រេចផ្អាកផលិតកម្មមួយរយៈ រហូតទឹកស្រកវិញ
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានចុះពិនិត្យស្ថានភាពរោងចក្រចំនួន៣ តាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដែលត្រូវជំនន់ទឹកភ្លៀងហូរចូលដល់ផ្នែកច្រវាក់ផលិតកម្ម។ រោងចក្រសហគ្រាសទាំង៣ខាងលើបានសម្រេចផ្អាកផលិតកម្មមួយរយៈ ហើយក៏បានអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាករហូតទឹកស្រកវិញ ទី១. ក្រុមហ៊ុន ភីវី អ៊ិនដាស់ស្ទៀល (ដេរកាបូប) មានកម្មករសរុប៥៨៧នាក់ (ស្រី៤០៥នាក់) ។ ទី២. […]
គិតត្រឹមឆ្នាំ២០២៣ ប្រាក់ឈ្នួលនៅកម្ពុជាខ្ពស់ជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ខណៈឆ្នាំ២០២៤ បន្តកើនឡើង
គិតត្រឹមឆ្នាំ២០២៣នេះ បងប្អូនកម្មករ និយោជិតទាំងអស់អាចទទួលបានប្រាក់ឈ្នួលចន្លោះពី ២១៧ ទៅ ២២៨ដុល្លារយ៉ាងតិចក្នុងមួយខែ ដោយរួមអត្ថប្រយោជន៍ជាប់កាតព្វកិច្ច ដូចជាប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ប្រាក់រង្វាន់ធ្វើការទៀងទាត់ និងប្រាក់រង្វាន់អតីតភាពការងារ ហើយបើបូកប្រាក់ឈ្នួលបន្ថែមម៉ោង បងប្អូនកម្មករ និយោជិតអាចទទួលបានប្រាក់ឈ្នួលជាមធ្យម ២៥៩ដុល្លារ ឬច្រើនជាងនេះ ដោយមិនទាន់គិតពីអត្ថប្រយោជន៍ប.ស.ស ដែលបងប្អូនកំពុងទទួលបាន។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៣ ខែតុលា […]
រដ្ឋមន្ត្រីក្រសួងការងារ ស្វាគមន៍ការវិនិយោគរបស់ហ្វូតផេនដា និងជំរុញឱ្យគិតគូរបបសន្តិសុខសង្គមជូនបុគ្គលិក
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយលោក Zeyar Mynn នាយកប្រតិបត្តិនៃក្រុមហ៊ុនDelivery Hero ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនហ្វូតផេនដា(Food Panda) នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
កម្ពុជា-ឥណ្ឌា ព្រមព្រៀងបន្តពង្រឹងការបណ្តុះបណ្តាលបច្ចេកទេស និងបដិសណ្ឋារកិច្ចខណៈមានការហោះហើរត្រង់
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកជំទាវ ទេវ្យានី ឧត្តម ខូប្រាគតិ (DEVYANI UTTAM KHOBRAGADE) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានព្រមព្រៀងឯកភាពបង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ដើម្បីបង្កើនកម្លាំងពលកម្មជំនាញចូលក្នុងទីផ្សារដែលកំពុងមានតម្រូវការខ្ពស់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍
