នៅក្នុងជំនួបសំណេះសំណាលលើកដំបូងជាមួយនឹងបងប្អូនកម្មករ និយោជិត លើកដំបូង ដែលរៀបចំឡើងក្នុងតំបន់ព្រៃស្ពឺ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៩ សីហា ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ ១០ចំនុច ដោយក្នុងនោះ មានកិច្ចការអាទិភាពចំនួន ៦ចំនុចសម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តឱ្យបានក្នុងឆ្នាំ២០២៣។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កិច្ចការអាទិភាពក្នុងវិស័យកការងារចំនួន ៥ចំនុច បានប្រកាសឱ្យអនុវត្តកន្លងមករួចមកហើយ រីឯអនុសាសន៍ទី៦ […]
Tag: ក្រសួងការងារ
រដ្ឋមន្ត្រីក្រសួងការងារ ស្នើខេត្តមីយ៉ាហ្គីរបស់ជប៉ុនជ្រើសរើសពលករជំនាញពីកម្ពុជាបន្ថែមទៀត
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយលោក Murai Yoshihiro អភិបាលខេត្តមីយ៉ាហ្គីរបស់ប្រទេសជប៉ុន។ ក្នុងជំនួបដែលធ្វើឡើងនៅអគាររដ្ឋបាលខេត្តមីយ៉ាហ្គី ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យលោកអភិបាលខេត្ត ជំរុញការផ្សព្វផ្សាយ និងជំរុញសហគ្រាសនៅក្នុងខេត្តឱ្យជ្រើសរើសកម្មសិក្សាការី និងពលករជំនាញពីកម្ពុជាបន្ថែម។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ក្នុងខណៈពេលដែលខេត្តមីយ៉ាគី ទទួលបានការបង្កើតរោងចក្រថ្មីជាច្រើនក្នុងរយៈពេលថ្មីៗនេះ ដូច្នេះសូមអភិបាលខេត្ត ជួយផ្សព្វផ្សាយ និងជំរុញសហគ្រាសនៅក្នុងខេត្តជ្រើសរើសកម្មសិក្សាការី និងពលករជំនាញពីកម្ពុជាបន្ថែម”។ […]
រដ្ឋមន្ត្រីក្រសួងការងារ នឹងជំរុញឱ្យក្រុមហុន រោងចក្រ សហគ្រាសទទួលយកជនមានពិការភាពធ្វើការឱ្យបាន៣%
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ បានលើកឡើង ថាក្រសួងនឹងធ្វើការជាមួយដៃគូពាក់ព័ន្ធដើម្បីជំរុញឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសទទួលយកជនមានពិការភាពឱ្យបាន៣%ចូលក្នុងប្រតិបត្តិការ
ថ្ងៃនេះ! វេទិកាការងារ កំពុងជ្រើសរើសកម្លាំងពលកម្មជាង ៥០០កន្លែង
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សា ដោយមានក្រុមហ៊ុនធំៗចំនួន៧ ចូលរួមផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៥០៥ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកានេះ។ NEA បានឲ្យដឹងថា ក្រុមហ៊ុនទាំង ៧ ដែលនឹងចូលរួមក្នុងវេទិកាការងារនាថ្ងៃស្អែកនេះរួមមាន៖ ក្រុមហ៊ុន […]
ឯកឧត្តម ហេង សួរ ជំរុញឱ្យEuroChamជួយទាក់ទាញការវិនិយោគក្រុមហ៊ុនអឺរ៉ុបមកកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានជំរុញឱ្យសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា(EuroCham Cambodia)ជួយទាក់ទាញការវិនិយោគក្រុមហ៊ុនអឺរ៉ុបដែលកំពុងប្រតិបត្តិការអាជីវកម្មក្នុងតំបន់អាស៊ីងាកមកចាប់អារម្មណ៍កម្ពុជា
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនយក្សរបស់កូរ៉េបង្កើតកិច្ចសហការអភិវឌ្ឍធនធានមនុស្សកម្ពុជាក្នុងវិស័យឧស្សាហកម្មធុនធ្ងន់
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនHD HYUNDAI HEAVY INDUSTRIA របស់កូរ៉េខាងត្បូង បានសម្រេចបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាលើវិស័យឧស្សាហកម្មធុនធ្ងន់
រដ្ឋមន្ត្រីក្រសួងការងារ៖ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជួយឱ្យយុវជនឆាប់មានការងារធ្វើ
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាមធ្យោបាយជួយឱ្យយុវជនអាចចាប់យកឱកាសការងារបានឆាប់រហ័ស និងជំរុញការចូលរួមចំណែករបស់យុវជនបានកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ព្រមទាំងជាស្ពានផ្តល់ឱកាសការសិក្សាពេញមួយជីវិត ដល់បងប្អូនកម្មករនិយោជិត តាមរយៈកម្មវិធីផ្លាស់ប្តូរជំនាញ បង្កើនជំនាញ និងបង្កើនផលិតភាពពេញមួយជីវិតទោះបីជាកំពុងមានការងារធ្វើក៏ដោយ។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋក្រីក្រ នាំកូនៗមកចូលរៀនជំនាញបច្ចេកទេសឲ្យបានច្រើន
«ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋក្រីក្រ នាំកូនៗមកចូលរៀនជំនាញបច្ចេកទេសឲ្យបានច្រើន ដើម្បីទទួលបានជំនាញមួយច្បាស់លាស់ ដែលអាចទទួលបាន ការងារសមរម្យ ហើយជំនាញនេះនឹងជួយឱ្យបងប្អូនយើងទទួលបាន ការងារធ្វើក្នុងអត្រាដ៏ខ្ពស់»។ នេះជាការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយសម្តេចគូសបញ្ជាក់ថា យុវជនដែលចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នឹងទទួលការឧបត្ថម្ភចំនួន២៨ម៉ឺនរៀលក្នុង១ខែ ពីរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រកាសឱ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត” […]
ក្រសួងការងារ កំណត់វិស័យអាទិភាពចំនួន១០ និង៣៨មុខជំនាញ ដែលមានតម្រូវការទីផ្សារការងារខ្ពស
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកាឆ្នាំ២០២៣នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រង និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលប្រមុខរាជរដ្ឋាភិបាលនឹងប្រកាសដាក់ឱ្យដំណើរការអនុវត្តនៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្ត្រីចូលរួមថា កម្មវិធីនេះទទួលបានជោគជ័យ គឺត្រូវអនុវត្តឱ្យបាននូវបាវចនារបស់សម្តេចនាយករដ្ឋមន្ត្រី “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” ដែលគ្រប់ភាគីទទួលយកដោយក្តីសោមនស្ស នោះទើបការបណ្តុះបណ្តាលនេះ អាចចាត់ទុកថាទទួលបានជោគជ័យដោយពិតប្រាកដ។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី […]
នៅតែ ៣ ថ្ងៃទៀតប៉ុណ្ណោះ! ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ដោយផ្តល់ឱកាសការងារជាង ២ម៉ឺនកន្លែងដល់យុវជន
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែ កជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), អង្គការអន្តរជាតិខាងការងារ (ILO), អង្គការភីផលអីននិត (People in Need Cambodia), ស្វីសខនថាក់ និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣” នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់
